Posts tagged as "7 Janvier"

សម រង្ស៊ី៖ យួន​រៀបចំ​ផែនការ​លេប​ទឹកដី​ខ្មែរ តាំង​ពី​ជិត​៥០ឆ្នាំ

សម រង្ស៊ី៖ យួន​រៀបចំ​ផែនការ​លេប​ទឹកដី​ខ្មែរ តាំង​ពី​ជិត​៥០ឆ្នាំ

ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រ នៅតែអះអាងថា ថ្ងៃ​និមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជា​ថ្ងៃ​កំណើតទីពីរ របស់ប្រជាជនកម្ពុជានោះ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯបរទេស បានពន្យល់​ផ្ទុយ​មកវិញ ថាថ្ងៃនោះ គឺ​ជា​ឆាក​ល្ខោន ដែលមានវៀតណាម ជាអ្នករៀបចំដឹកនាំទាំងអស់។

នៅក្នុងអត្ថបទខ្លីមួយ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង នៅចំថ្ងៃទី៧ ខែមករា ឆ្នាំ​២០១៧ ដែលជាថ្ងៃខួបលើកទី៣៨ នៃ​ជ័យជំនះ លើរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនោះ បានបក​ស្រាយ​ថា៖ «គេ​ថា គេ​មករំដោះយើង​ពីខ្មែរក្រហម តែបើអត់មានយួន​កុម្មុយនីស ពីដើមទី ក៏អត់​មាន​ខ្មែរក្រហម​ដែរ។ ឥឡូវ​នេះ គេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើង ​មានសព្វថ្ងៃដែរ។»។

សំណេរដដែលបានបន្តថា៖ «តែបើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហម [...]

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សង្គ្រាមប៉ាកា ជុំវិញ «គុណូបការៈរបស់យួន ក្នុងថ្ងៃ៧ មករា ១៩៧៩» នៅតែមានបន្ត រកភាពដាច់ស្រេច​មិន​ឃើញ។ ថ្ងៃ៧មករានេះ ត្រូវបានក្រុម​ខ្មែរ​មួយ​ផ្នែក ចាត់ទុកថា ជា«ការផ្ដល់ជីវិតទីពីរ» មកកម្ពុជា ខណៈក្រុម​ខ្មែរ​មួយទៀត និយាយថា ជា«នយោបាយម៉ឺនឆ្នាំ ក្នុងការឈ្លានពានកម្ពុជា» ពីសំណាក់«បន​យួនកុម្មុយនីស»។ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏ស្ថិតក្នុងចំណោមក្រុមខ្មែរទីពីរ ដែលនិយាយអះអាង ប្រហាក់​ប្រហែល​គ្នាដែរថា «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន»ទេ ដែលផ្ទុយគ្នាស្រឡះ ពីក្រុម​«បន​អាយ៉ង​យួន» ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃជានិមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃ​ការ​ធ្វើ​សង្គ្រាម ឈ្នះ​លើ​​របបខ្មែរក្រហមប៉ុណ្ណោះ ដែល«ជំពាក់គុណយួន»។

សរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ប្រធានគណបក្សអំណាចខ្មែរ បានរំលឹក​មក​វិញ​ថា៖ «៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ [...]

វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ជុំវិញ​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​៧មករា

វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ជុំវិញ​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​៧មករា

ការប្រារព្ធពិធីបុណ្យ រំលឹកខួបទី៣៤ថ្ងៃ៧មករា នៅឆ្នាំនេះ ស្ថិតនៅក្នុងបរិបទនយោបាយមួយ គួរអោយកត់សម្គាល់ ជាពិសេសខណៈការបោះឆ្នោតសកលឆ្នាំ២០១៣ ក្នុងពេលខាងមុខ នឹងឈានជិតចូលមកដល់។ វិទ្យុនិងសារពត៌មាន​ក្នុងស្រុកមួយចំនួន បានលើកមកនិយាយពីព្រឹត្តិការណ៍នេះ។ សូមអញ្ជើញតាមដានឡើងវិញ។


កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។

កម្ពុជាថ្មី ដែលគេស្គាល់ថាជាកាសែតក្នុងស្រុកមួយដ៏ធំនោះ បានចុះផ្សាយនូវអត្ថបទរបស់ខ្លួនដែលពាក់ពន្ធ័ថ្ងៃ៧ មករា មានចំណងជើងថា «គណបក្សប្រជាជនកម្ពុជាប្រកាសជាថ្មី ចំពោះការគាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រី»។ កាសែតនេះបាននិយាយថា ការបោះឆ្នោតសកលអាណត្តិទី ៥ គណបក្សប្រជាជនកម្ពុជាបានប្រកាសជាថ្មី នូវការគាំទ្រ​បេក្ខភាពលោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...