កោះល័នតា៖ គ្រូពេទ្យប្រចាំការ ក្នុងកម្មវិធីទូរទស្សន៍បាន«ធ្វើអត្តឃាត»
ដប់ថ្ងៃក្រោយពីមរណភាព របស់បេក្ខជននៅក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh Lanta)» នៅថ្ងៃច័ន្ទទី១ខែមេសានេះ វេជ្ជបណ្ឌិតទីជេរី កូស្ដា (Thierry Costa) ដែលជាគ្រូពេទ្យប្រចាំការរបស់ផលិតកម្ម បានធ្វើអត្តឃាត នៅក្រុងព្រះសីហនុ។ នេះជាការអះអាង របស់ផលិកម្មអេវេនឈើ ឡាញ (Adventure line productions - ALP) ដែលផលិតកម្មវិធីទូរទស្សន៍ នៅប្រទេសជាច្រើនរួចមកហើយ មុននឹងមកកម្ពុជា ដើម្បីធ្វើកម្មវិធីដដែល នៅលើកោះរ៉ុង។
ឈុតឆាកមួយ នៅក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សន៍ប៉ុស្ដ៍លេខមួយបារាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្ម បានបញ្ជាក់ថា «យើងបានទទួលដំណឹងទាំងក្ដុកក្ដួល ថាវេជ្ជបណ្ឌិត ទីជេរី កូស្ដា បានធ្វើអត្តឃាត នៅថ្ងៃនេះនៅកម្ពុជា»។ សេចក្ដីប្រកាសព័ត៌មាននោះ បានបន្ថែមថា [...]