Posts tagged as "libraire"

វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ

វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ

ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា គម្រោងចងក្រងវចនានុក្រម ទ្វេរភាសា ខ្មែរ-យួន យួន-ខ្មែរ នេះ ជាគំនិតរៀបចំឡើងដោយរដ្ឋាភិបាលកុម្មុយនីសក្រុង ហាណូយ ដែលបានចាត់ឲ្យក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម ជាអ្នកទទួលបន្ទុក និងប្រគល់ជាបន្ទាប់ ទៅឲ្យសាកលវិទ្យាល័យ ត្រាវិញ (Trà Vinh) ដែលស្ថិតក្នុងអតីតខេត្តព្រះត្រពាំង (ខេត្តមួយនៃទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នជាខេត្តត្រាវិញ) ជាអ្នកអនុវត្តផ្ទាល់។

ទីភ្នាក់ងារព័ត៌មាន នៃរបបកុម្មុយនីស្ដ បានស្រង់សំដីរបស់សាស្ត្រាចារ្យវៀតណាម លោក ង្វៀន ស៊ី ទ្វឹន (Nguyên Sy Tuân) ដែលជាសមាជិកម្នាក់ នៃក្រុមចងក្រងវចនានុក្រម មកបញ្ជាក់ថា គម្រោងខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់សិស្ស និងនិស្សិត ដែលរៀនភាសាខ្មែរ-យួន និងជាពិសេសសម្រាប់បណ្ដាជនខ្មែរ ទាំងជាង១,៤លាននាក់ ដែលរស់នៅលើទឹកដីកម្ពុជាក្រោម (វៀតណាមហៅ «Nam Bô»)។

បើតាម

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

រាជធានីភ្នំពេញ - ដើម្បីឲ្យកូនៗលោកអ្នក ពូកែខាងការអានសៀវភៅ៖

១. ត្រូវចេះដឹកនាំពួកគេ ឲ្យធ្វើទស្សនៈកិច្ច ក្នុងបណ្ណាល័យ ឲ្យបានញឹកញាប់៖

ព្រោះ បណ្ណាល័យទាំងឡាយ បានផ្គត់ផ្គង់សៀវភៅច្រើនប្រភេទ សម្រាប់ឲ្យកូនៗលោកអ្នកបានអាន។ មិនតែប៉ុណ្ណោះ បណ្ណាល័យ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវរៀនសូត្រ និង ជាន្លែងដែលអាចលាតត្រដាងនូវរឿងរ៉ាវ ច្រើនប្រភេទ តាមរយៈសៀវភៅនានាដល់ អ្នករាល់គ្នាដោយ មិនរើសមុខ និងមិន ប្រកាន់ពេលវេលា។ នៅពេលលោកអ្នកបាន ជូន​កូនៗទៅទស្សនកិច្ច បណ្ណាល័យ លោកអ្នកគួរស្នើសុំបណ្ណារក្ខ ឲ្យជួយ ធ្វើបណ្ណសមាជិកបណ្ណាល័យ ដល់កូនៗរបស់ លោកអ្នក ។ ប៉ុន្តែក្នុងករណីដែល លោកអ្នក មិនបានស្នើសុំបណ្ណសមាជិក របស់បណ្ណាល័យ ដល់កូនៗនៅឡើយទេ លោកអ្នកអាចប្រើប្រាស់ បណ្ណសមាជិកបណ្ណាល័យ របស់លោកអ្នកជំនួសមួយ ពេលសិនក៏បាន ។

២. ត្រូវចេះណែនាំពួកគេ ឲ្យស្គាល់ [...]

តើធ្វើដូចម្តេច ដើម្បីក្លាយជា បណ្ណារក្ខ ដ៏ល្អម្នាក់បាន?

តើធ្វើដូចម្តេច ដើម្បីក្លាយជា បណ្ណារក្ខ ដ៏ល្អម្នាក់បាន?

ការចាប់យកការងារមួយនេះ គឺអាចប្រឈមនឹងការលំបាក សម្រាប់លោកអ្នក ព្រោះថា កិច្ចការងារនេះទាមទារឲ្យ លោកអ្នក ចេះល្បិចកលមួយចំនួន ដើម្បីធ្វើវាឲ្យបានល្អផងដែរ។ ប្រសិនបើលោកអ្នកបានចាប់យក អាជីពជាបណ្ណារក្ខ  ហើយលោក អ្នក បែរជាភ័យខ្លាច មិនមានទំនុកចិត្តលើកិច្ចការនេះ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្ត តាមសេចក្តីណែនាំមួយចំនួន ដូចខាងក្រោម ៖

ក. គុណសម្បត្តិដើម្បីក្លាយជាបណ្ណារក្ខដ៏ល្អម្នាក់ មានដូចជា៖

១. លោកអ្នកត្រូវព្យាយាម ត្រងយកចំណេះ ឲ្យបានច្រើនជាប្រចាំ

ព្រោះថា អ្នកអាន និងអ្នកស្រាវជ្រាវម្នាក់ៗ សុទ្ធតែចង់ដឹង ទីតាំងសៀវភៅ នៅកន្លែងណា នៅគ្រប់ពេលផ្សេងៗគ្នាទាំងអស់។ ដូច្នេះដើម្បីអាចឆ្លើយតប នឹងតម្រូវការនេះបាន លោកអ្នក ត្រូវតែរៀនសន្សំចំណេះទូទៅ ឲ្យបានច្រើនថែមទៀតជាប្រចាំ ទើប ជាការល្អ មិនតែប៉ុណ្ណោះលោកអ្នក ក៏ត្រូវសិក្សាឲ្យបាន ច្បាស់ពីទីតាំង និងផ្នែកសៀវភៅទាំងអស់ ចាប់តាំងពីសៀវភៅ ដែល និយាយ [...]

ការងារបណ្ណារក្ខ និងបណ្ណាល័យ នៅប្រទេសកម្ពុជា

ការងារបណ្ណារក្ខ និងបណ្ណាល័យ នៅប្រទេសកម្ពុជា

នៅតាម បណ្តាប្រទេសជឿនលឿន នានាក្នុងពិភពលោក គេបានមើលឃើញថា វិស័យអំណាន មានការរីកចម្រើន ខ្លាំងបំផុត។ ប្រទេសទាំងអស់នេះ សំបូរទៅដោយបណ្ណាល័យ មិនថាតែ បណ្ណាល័យសហគមន៍ បណ្ណាល័យសាលារៀន បណ្ណាល័យជាតិ បណ្ណាល័យថ្នាក់ដឹកនាំរដ្ឋ បណ្ណាល័យឯកជន បណ្ណាល័យស្ថាប័នមន្ទីរ បណ្ណាល័យចល័ត បណ្ណាល័យ ក្រុមអ្នកឯកទេសស្រាវជ្រាវ...។ល។ រីឯរោងពុម្ព និងបណ្ណាគាររបស់គេ ក៏មានការរីកដុះដាលដូចផ្សិត គ្រប់ច្រកល្ហកផង ដែរ។ ពលរដ្ឋជាទូទៅរបស់ប្រទេសទាំងនោះ សុទ្ធតែមានចំណូលចិត្តអានសៀវភៅ មិនថាតែកុមារ យុវវ័យ ឬមនុស្ស ដែល មានវ័យចំណាស់ឡើយ។

នៅពេលទំនេរពីកិច្ចការងារ ឬការរៀនសូត្រ ពួកគេច្រើនតែនាំគ្នានិយាយអំពីសៀវភៅ ឬអានសៀវភៅ។ ខ្សែរភាពយន្ដ ហូលីវូធ ច្រើនណាស់ដែល យកលំនាំតាមសៀវភៅប្រលោមលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...