រថយន្តដែលប្រើប្រាស់ការបញ្ចូលចរន្តអគ្គីសនី ដោយ«មិនប្រើខ្សែរ»
តម្លៃរថយន្តដែលប្រើចរន្តអគ្គីសនី មានការធ្លាក់ចុះ ដោយសារតែបញ្ហាបញ្ចូលចរន្ត មិនទទួលបានដំណោះស្រាយល្អ។ កន្លែងសាកចរន្តនៅមានចំនួនតិច និងមានចម្ងាយឆ្ងាយ ម្យ៉ាងវិញទៀតវាត្រូវការពេលវេលាច្រើន ក្នុងការបញ្ចូលចរន្តនោះ មុននឹងរថយន្ដ អាចមានដំណើរការឡើងវិញ។
រថយន្តដែលប្រើចរន្តអគ្គីសនី ត្រូវការមានកន្លែងសាកបញ្ចូលថាមពល។ ដូច្នេះគេត្រូវការបច្ចេកវិទ្យាមួយ ដើម្បីបញ្ចូលវាពីចម្ងាយ។
លោក ស្វិន បេគឺ (Sven Beiker) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវស្វ័យយន្ត នៅឯសាកលវិទ្យាល័យ ស្តេមហ្វដ (Stanford University) ក្នុងរដ្ឋកាលីហ្វញ៉ា (California) បាននិយាយថា «យានយន្តដែលប្រើប្រាស់ចរន្តអគ្គីសនីនេះ មិនទាន់មានស្ថានីយសាកចរន្តច្រើននៅឡើយទេ ហើយបើអ្នករកឃើញស្ថានីយហើយ ក៏អ្នកត្រូវចំណាយពេលច្រើន [...]