Posts tagged as "Hor Namhong"

សម រង្ស៊ី ថា​​ឈ្នះ​ក្ដី​លើ​ ហោ ណាំហុង នៅ​​បារាំង​ជា​ថ្មី​ រឿង​​បរិហារ​កេរ្តិ៍​តាម​ហ្វេសប៊ុក

សម រង្ស៊ី ថា​​ឈ្នះ​ក្ដី​លើ​ ហោ ណាំហុង នៅ​​បារាំង​ជា​ថ្មី​ រឿង​​បរិហារ​កេរ្តិ៍​តាម​ហ្វេសប៊ុក

ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការ​របស់​​លោកថា តុលាការក្នុងប្រទេសបារាំង បានសម្រេចក្តីឲ្យលោក ហោ ណាំហុង ចាញ់លោកជាថ្មីម្តងទៀត កាល​ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបណ្តឹងបរិហារកេរ្តិ៍ ដែលអតីតរដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​រូប​នេះ បានប្ដឹងប្រឆាំងលោក។ បណ្ដឹងនោះ មានជាប់ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​បរិហារកេរ្ត៍ដដែល នៅ​ជំរំ ឬ​គុក​បឹង​ត្របែក ក្នុង​របបខ្មែរ​ក្រហម។

លោក សម រង្ស៊ី ខ្លួនលោក ធ្លាប់ប្រាប់ទៅសារព័ត៌មាន ខេមបូឌាដេលី ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែមីនាថា បណ្ដឹងជាថ្មីមួយនេះ ត្រូវបានលោក ហោ ណាំហុង ប្ដឹងលោក​ទៅកាន់តុលាការនៃរដ្ឋធានីប៉ារីស ប្រទេស​បារាំង ពាក់ព័ន្ធនឹងការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នូវសារ​ទូរលេខមួ​យ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

[...]
ហោ ណាំហុង៖ រវាង​វប្បធម៌​សន្ទនា និង​បញ្ហា​នីតិរដ្ឋ... ខុស​គ្នា!

ហោ ណាំហុង៖ រវាង​វប្បធម៌​សន្ទនា និង​បញ្ហា​នីតិរដ្ឋ... ខុស​គ្នា!

រដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សាទុកវប្បធម៌សន្ទនា​ដដែល។ តែរវាង​វប្បធម៌សន្ទនា និងបញ្ហា​ច្បាប់ ​បញ្ហា​​​ពីរ​​​ហ្នឹង ​​វា​​​ខុស​​គ្នា​។ នេះ​ជា​អ្វី ដែល​លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការបរទេស តែនៅ​មាន​តំណែង ជា​​ឧប​នាយក​​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការបរទេស បាន​ថ្លែង​ទៅ​កាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបមួយ ជាមួយ​​​លោក ហ្សាង បៃរូ (Zhang Bairu) អនុប្រធាន​ប្រតិបត្តិ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​​​ប្រជាជន​​​ខេត្ត​​​យូ​ណាន ប្រទេស​​​ចិន កាល​​​ពី​​​ព្រឹក​​​​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​​២០១៦ នៅ​វិមាន​សន្តិភាព​ រាជធានីភ្នំពេញ។

ការថ្លែងរបស់លោក ហោ ណាំហុង ទំនងជាប្រតិកម្ម ទៅនឹងព្រឹត្តិការណ៍នយោបាយ​ចុង​ក្រោយ​បង្អស់ បន្ទាប់​ពីគណបក្ស​សង្គ្រោះ​ជាតិ បានប្រកាន់ជំហរឈប់ជជែក ជាមួយរដ្ឋាភិបាល តែបែរជាផ្ញើរលិខិត​មួយ [...]

«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន បានផ្ញើរកំណត់ទូត«តវ៉ា» ដល់ទៅពីរដង ទាក់ទងនឹងករណីស្រះទឹក ដែលវៀតណាមបានជីកចូលមកក្នុងដីកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ។ ស្រះ​ទឹក​ទាំងនោះ មានទីតាំងស្ថិត​​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ​ស្ថិត​ក្នុង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ​។

ប៉ុន្តែជាលទ្ធផល គឺស្រះទឹកទាំងនេះ នៅតែមានវត្តមាននៅឡើយ ហើយការរំលោភចូលដីកម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅត្រង់ចំណុចនោះ ក៏នៅតែជាបញ្ហាដដែលដែរ។ នេះបើតាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបនឹងបញ្ចប់ការងារពិនិត្យ និងវាស់វែងបង្គោលព្រំដែន រវាងប្រទេសទាំងពីរ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក។

លោក សុខ ទូច បានអះអាងពីភាពប្រក្រតី នៃការបោះបង្គោលព្រំដែន [...]

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

តាម​រយៈ​ភស្តុ​តាង​​ដែល​ប្រមូល​បាន លោក ស៊ុត ឌី​ណា មានជាប់​នឹង​ពាក់​ព័​ន្ធ​ នឹង​បទល្មើស​ចំនួន​២៖ ទី១-​ បទ​ល្មើស​​កេង​យក​ផលប្រយោជន៍​ ដោយ​ខុសច្បាប់ និងទី២- ​បទ​រំលោភ​អំណាច ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៥៩៧ ​និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅមានបទល្មើស​ផ្សេងទៀត ដែលកំពុងស្ថិត ក្នុង​ការ​អង្កេត​នៅ​ឡើយ។ នេះ​ជា​ការ​អះអាង របស់លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ហៅ​កាត់​តាម​ភាសា​អង់គ្លេស «ACU»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបញ្ជូនខ្លួនលោក ស៊ុត​ ឌីណា ឯកអគ្គរាជទូតនៅក្នុងតំណែង ប្រចាំ​នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងរសៀលថ្ងៃទី៧ ខែមេសានេះ លោក ឱម យិនទៀង បានអះអាង​ទៀត​ថា លោក ស៊ុត ឌី​ណា ត្រូវបាន​បញ្ជូនខ្លួន ​ទៅ​ឃុំ​ជាបណ្ដោះអាសន្ន នៅ​ព​ន្ធនាគារ​ព្រៃ​ស​ហើយ បន្ទាប់​​ពី​​តំណាង​អយ្យការ​ បានធ្វើការសួរនាំ​ និង​ចោទប្រកាន់​ចប់។

[...]
អ៊ុំ សំអាន៖ រដ្ឋាភិបាល​ប្រើ​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សម័យ​យួន​ត្រួត​ត្រា​ខ្មែរ

អ៊ុំ សំអាន៖ រដ្ឋាភិបាល​ប្រើ​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សម័យ​យួន​ត្រួត​ត្រា​ខ្មែរ

រឿងផែនទីព្រំដែនប្រទេសកម្ពុជា តំណាងឲ្យបូរណភាពទឹកដី នៅមិនទាន់ស្ងាត់នៅឡើយ។ បើរដ្ឋាភិបាល របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិតបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលបានធ្វើជាច្រើនដង កាល​ពី​ពេលកន្លងមកនោះ សម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ នៅតែអះអាងថា រដ្ឋាភិបាលគួរបោះបង្គោលព្រំដែន ដោយយកតាមផែនទី ដែលកម្ពុជាបានយកទៅតម្កល់ទុក នៅអង្គការសហប្រជាជាតិ ជៀសជាងការប្រើប្រាស់ ផែនទីមួយ ដែលយកសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ មកធ្វើជាមូលដ្ឋាន។

លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានសរសេរ​ក្នុងបណ្តាញ​សង្គម​ថា រដ្ឋាភិបាលប្រើផែនទីបោនខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីបោន​ខ្នាត ១/១០០.០០០ របស់រដ្ឋាភិបាលបារាំង និងផែនទី UTM ខ្នាត ១/១០០.០០០ របស់អង្គការសហ​ប្រជា​ជាតិ។ លោកបានបន្តថា៖ «ប៉ុន្តែពេលបោះបង្គោលព្រំដែន រដ្ឋាភិបាលប្រើផែនទីផែនទី UTM ខ្នាត ១/៥០.០០០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...