Posts tagged as "Brazil Open"

ស្ត្រី​ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​ផ្លូវការ

ស្ត្រី​ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​ផ្លូវការ

អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) អាយុ៦៨ឆ្នាំ ត្រូវបានទម្លាក់ពីតំណែង ជាប្រធានាធិបតីនៃ​ប្រទេស​ប្រេស៊ីល ជាស្ថាពរហើយ នៅថ្ងៃពុធម្សិលម៉ិញ ដោយសម្លេងច្រើនជាង២ភាគ៣ នៃព្រឹទ្ធសភាជាតិ ដែលជា​ស្ថាប័ន​ចុងក្រោយ សម្រាប់នីតិវិធីទម្លាក់ប្រធានាធិបតី ដ៏ចម្រូងចម្រាស់ របស់ប្រទេស ​ដែលស្ថិតក្នុង​ទ្វីប​អាមេរិក​​ខាង​​ត្បូង​មួយនេះ។ ការទម្លាក់អ្នកស្រី ចេញពីតំណែងនេះ បានធ្វើឡើងក្រោយបទចោទប្រកាន់ ថា​អ្នកស្រី​បាន​បន្លំ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

មុននឺងមកដល់​ដំណាក់​​កាល​​បោះឆ្នោត​ចុងបញ្ចប់នេះ អ្នកស្រី រ៉ូសែហ្វ បានព្យាយាមការពារខ្លួន នៅចំពោះ​សមាជិក​ព្រឹទ្ធសភា អស់រយៈពេល៦ថ្ងៃមកហើយ។ ប៉ុន្តែនៅទីបញ្ចប់ ព្រឹទ្ធសភាដែលមានសមាជិក ៨១នាក់ បានសម្រេចទម្លាក់អ្នកស្រី ដោយសម្លេង៦១ ទល់នឹង២០ នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ម៉ោងក្នុង​ស្រុក។ អ្នកស្រី រ៉ូសែហ្វ ដែលជាឥស្សរជននយោបាយ ចេញពីគណបក្សឆ្វេងនិយមនេះ [...]

វាយបាល់តឺនីស៖ រ៉ាហ្វាអែល ណាដាល បន្ត​ទៅ​វគ្គ​១​ភាគ​៨​ផ្ដាច់​ព្រ័ត្រ

វាយបាល់តឺនីស៖ រ៉ាហ្វាអែល ណាដាល បន្ត​ទៅ​វគ្គ​១​ភាគ​៨​ផ្ដាច់​ព្រ័ត្រ

កីឡាករ វាយកូនបាល់តឺនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ទទួលបានជ័យជំនះរបស់ខ្លួនជាបន្ត ទៀត បន្ទាប់ពី​យកឈ្នះកីឡាករ សញ្ជាតិអាស្សង់ទីន ម៉ាទីន អាលូដ (Martin Alund) ដោយ លទ្ធផល ៦-០ និង ៦-៤ ក្នុងជុំទី២ នៃការ​ប្រកួតក្នុងកម្មវិធី ម៉ិចសិខេន អូផិន (Mexican Open) នាប្រទេសម៉ិកសិកូ។


កីឡាករ រ៉ាហ្វាអែល ណាដាល់ វាយកូនបាល់តឺនីស ក្នុងកម្មវិធី ម៉ិចសិខេន អូផិន។

ណាដាល ចំណាយពេលក្នុងការប្រកួតអស់ ៨៥នាទី ទើបអាចបំបាក់កីឡាករ អាលូដ បាន ដែលការប្រកួតនោះ ធ្វើឡើង​នៅទីក្រុង អាកាភូកូ (Acapulco)។ ហើយគាត់អាចកក់កៅអី ទៅជុំ ១ភាគ៨ផ្ដាច់ព្រ័ត្រ ឬ៨នាក់ចុងក្រោយជាបន្ត ដែលត្រូវ​ជួបជាមួយ កីឡាករអាស្សង់ទីនមួយរូបទៀត គឺកីឡាករ លៀនណាដូ ម៉ាយើ (Leonardo Mayer)។

កីឡាករអេស្ប៉ាញ ដែលទើបតែត្រឡប់ពីរបួស [...]

កីឡាករវាយបាល់ ណាដាល់ ខកខាន​ការ​ប្រកួត​ជា​ដៃ​គូរ​នៅ​ប្រទេស​ប្រេស៊ីល

កីឡាករវាយបាល់ ណាដាល់ ខកខាន​ការ​ប្រកួត​ជា​ដៃ​គូរ​នៅ​ប្រទេស​ប្រេស៊ីល

អតីតម្ចាស់មេដៃមាសពិពភលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ត្រូវបានដកចេញភ្លាម ពីការប្រកួតទេ្វភាគីក្នុង​កម្មវិធីប្រេស៊ីលអូផិន (Brazil Open) កាលពីថ្ងៃពុធ ព្រោះដោយសារ អ្នករៀបចំបាននិយាយថា ចង់ឲ្យគាត់រក្សាកំលាំងទុក សំរាប់ការប្រកួតជាលក្ខណះ ឯកត្តជន។


កីឡាករតឺនីស រ៉ាហ្វាអែល ណាដាល់។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៦ឆ្នាំរូបនេះ ទើបតែត្រឡប់មកពីសកម្មភាពនៃការប្រកួត ឆែលី អូផិន (Chile Open) កាលពីសប្តាហ៏មុន។ ណាដាល់ ទើបតែជាសះពីបញ្ហារបួសជើងឆ្វេង ដែលធ្វើឲ្យរូបគាត់ ខកខានការប្រកួតអស់រយះពេល ៧ខែកន្លងមក ដែលមានការប្រកួតសំខាន់ៗជា លក្ខណះឯកត្តជន និងជាលក្ខណះដៃគូរ នៅក្នុងទីក្រុងសាហ្វ ប៉ូឡូ (Sao Paulo) ប្រទេស ប្រេស៊ីលជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះបានត្អួញត្អែថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...