កីឡាករវាយបាល់ ណាដាល់ ខកខានការប្រកួតជាដៃគូរនៅប្រទេសប្រេស៊ីល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតម្ចាស់មេដៃមាសពិពភលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ត្រូវបានដកចេញភ្លាម ពីការប្រកួតទេ្វភាគីក្នុងកម្មវិធីប្រេស៊ីលអូផិន (Brazil Open) កាលពីថ្ងៃពុធ ព្រោះដោយសារ អ្នករៀបចំបាននិយាយថា ចង់ឲ្យគាត់រក្សាកំលាំងទុក សំរាប់ការប្រកួតជាលក្ខណះ ឯកត្តជន។
កីឡាករតឺនីស រ៉ាហ្វាអែល ណាដាល់។
កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៦ឆ្នាំរូបនេះ ទើបតែត្រឡប់មកពីសកម្មភាពនៃការប្រកួត ឆែលី អូផិន (Chile Open) កាលពីសប្តាហ៏មុន។ ណាដាល់ ទើបតែជាសះពីបញ្ហារបួសជើងឆ្វេង ដែលធ្វើឲ្យរូបគាត់ ខកខានការប្រកួតអស់រយះពេល ៧ខែកន្លងមក ដែលមានការប្រកួតសំខាន់ៗជា លក្ខណះឯកត្តជន និងជាលក្ខណះដៃគូរ នៅក្នុងទីក្រុងសាហ្វ ប៉ូឡូ (Sao Paulo) ប្រទេស ប្រេស៊ីលជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះបានត្អួញត្អែថា មានការឈឺចាប់មួយចំនួនរួចហើយ នៅពេលមុនការចាប់ផ្តើមប្រកួតចាប់ដៃគូរ ជាមួយកីឡាករសញ្ជាតិអាស្សង់ទីន ដេវ៊ីដ ណៃប៊ែនដៀន (David Nalbandian) ក្នុងការយកឈ្នះលើកីឡាករសញ្ជាតិអេស្ប៉ាញ ២រូបទៀតគឺ កីឡាករ ផាប្លូ អ៊ែនឌូចា (Pablo Andujar) និងកីឡាករ ក្វីឡឺម៉ូ កាស្ស៊ែ ឡូប៉េស្ស (Guillermo Garcia Lopez) ដោយលទ្ធផល ៦-៣, ៣-៦, ១១-៩ កាលពីយប់ថ្ងៃអង្គារ៏។
ណាដាល់ និងដៃគូរគាត់គឺកីឡាករណៃប៊ែនដៀន ត្រូវធ្វើការប្រកួតជាមួយនឹង កីឡាករ២រូប ទៀតគឺកីឡាករ ហូរ៉ាស៊ីអូ ហ្សេបាឡូស (Horacio Zeballos) និងកីឡាករអូលីវើ ម៉ារេច (Oliver Marach) នៅថ្ងៃពុធ ប៉ុន្តែត្រូវបានគេលុបការប្រកួតចោល។
ទោះជាយ៉ាងណាគាត់រំពឹងថា រូបគាត់នឹងអាចចូលលេង ក្នុងការប្រកួតជាលក្ខណះឯកត្តជន ហើយនឹងប្រព្រឹត្តិទៅតាមកាលវិភាគ ដែលបានគ្រោងទុក។ ជំនួបដំបូងរបស់កីឡាកររូបនេះ នឹងត្រូវជួបជាមួយនឹង កីឡាករសញ្ជាតិប្រេស៊ីល ចូអាវ សូហ្សា (Joao Souza) ដែលស្ថិតក្នុង លេខរៀង ១៤០ របស់ពិភពលោក។
បើសិនជាការប្រកួតនោះ ដំណើរការទៅបានល្អ ម្ចាស់មេដៃមាស ៧ជំនាន់ក្នុងកម្មវិធី ហ្វ្រិនអូផិន (French Open) រូបនេះ នឹងអាចធ្វើដំណើរ ទៅការប្រកួតលើទីលានដីឥដ្ឋ ក្នុងប្រទេស ម៉ិក សិកូ និងត្រៀមការពារដំណែងជើងឯកក្នុងកម្មវិធី រ៉ូឡែនដ៏ ការ៉ូស (Roland Garros) ក្នុងខែ ឧសភាខាងមុខ៕
---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ