ម៉ែនឆេស្ទើ យូណៃធីត៖ កីឡាករអ្នកចាំទីដេហ្គែ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គាត់

នេះជាការសាកល្បងភាពក្លាហានរបស់កីឡាករ ដេវ៉ីដ ដេហ្គែ (David de Gea) ហើយគាត់ពិត ជាអាចធ្វើបានទទួលជោគ​ជ័យ។ អ្នកចាំទីរូបនេះ មិនធ្វេសប្រហែសចំពោះការតាំងចិត្តរបស់ គាត់នោះទេ ហើយការលេងរបស់គាត់ ពិតជា​សំខាន់។ ក្រុមម៉ែនឆេស្ទើ យូណៃធីត មានការ សប្បាយចិត្តខ្លាំងណាស់ ដែលអាចជ្រើសរើសកីឡាករ ឲ្យចូលលេងបាន​យ៉ាង​ត្រឹមត្រូវ។ បញ្ហាអ្នកចាំទី គឺមានរយះពេលយូរណាស់មកហើយសំរាប់ លោកសឺ អាឡិច ហ្វឺកឺសិន (Sir Alex Ferguson)។ ចាប់តាំង​ពី​ការចាកចេញរបស់កីឡាករ ផិតថឺ សាចម៉ិចឆែល (Peter Schmeichel) គឺបានធ្វើឲ្យគ្រូបង្វឹកចំណាយពេល ៦ឆ្នាំដើម្បី​ដោះ​ស្រាយបញ្ហារបស់គាត់។ ការ ចុះកិច្ចសន្យាទិញយកកីឡាករ អេដវ៉ីន វ៉ានដឺសា (Edwin van der Sar) បានជួយឲ្យក្រុមបាន លេងដល់វគ្គផ្តាច់ព្រ័ត្តក្នុងពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក (Champions League) នៅ រដូវកាល ២០០៨-២០០៩ តែត្រូវបរាជ័យដោយចាញ់ក្រុមបាសេឡូណា (Barcelona) ដោយ លទ្ធផល ២-០នៅយប់នោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះ មិនទាន់បានបង្ហាញ ពីទំរង់លេងដ៏អស្ចារ្យនៅឡើយទេ ក្នុងទឹកដី អូល ត្រាហ្វដ (Old Trafford) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) តែបែជាធ្វើបាន ល្អនៅក្នុងកីឡាដ្ឋាន សានទីអាកូ បឺណាប៊ូ (Santiago Bernabeu) ទៅវិញ ដែលអាចជួយឲ្យក្រុម បីសាចក្រហមទទួលបានលទ្ធផល ១-១ ស្មើ។


កីឡាករ ដេវ៉ីដ ដេហ្គែ ពេលចាំទីអោយក្រុម ម៉ែនឆេស្ទើ យូណៃធីត។

នេះជាការសាកល្បងភាពក្លាហានរបស់កីឡាករ ដេវ៉ីដ ដេហ្គែ (David de Gea) ហើយគាត់ពិត ជាអាចធ្វើបានទទួលជោគ​ជ័យ។ អ្នកចាំទីរូបនេះ មិនធ្វេសប្រហែសចំពោះការតាំងចិត្តរបស់ គាត់នោះទេ ហើយការលេងរបស់គាត់ ពិតជា​សំខាន់។ ក្រុមម៉ែនឆេស្ទើ យូណៃធីត មានការ សប្បាយចិត្តខ្លាំងណាស់ ដែលអាចជ្រើសរើសកីឡាករ ឲ្យចូលលេងបាន​យ៉ាង​ត្រឹមត្រូវ។

បញ្ហាអ្នកចាំទី គឺមានរយះពេលយូរណាស់មកហើយសំរាប់ លោកសឺ អាឡិច ហ្វឺកឺសិន (Sir Alex Ferguson)។ ចាប់តាំង​ពី​ការចាកចេញរបស់កីឡាករ ផិតថឺ សាចម៉ិចឆែល (Peter Schmeichel) គឺបានធ្វើឲ្យគ្រូបង្វឹកចំណាយពេល ៦ឆ្នាំដើម្បី​ដោះ​ស្រាយបញ្ហារបស់គាត់។ ការ ចុះកិច្ចសន្យាទិញយកកីឡាករ អេដវ៉ីន វ៉ានដឺសា (Edwin van der Sar) បានជួយឲ្យក្រុមបាន លេងដល់វគ្គផ្តាច់ព្រ័ត្តក្នុងពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក (Champions League) នៅ រដូវកាល ២០០៨-២០០៩ តែត្រូវបរាជ័យដោយចាញ់ក្រុមបាសេឡូណា (Barcelona) ដោយ លទ្ធផល ២-០នៅយប់នោះ។

លោកហ្វឺកឺសិនប្រឈមនឹងបញ្ហាស្រដៀងគ្នានឹងពេលមុនដែរ ពេលដែលគាត់សំរេចចិត្តនាំ យកអ្នកចាំទី ដេហ្គែមកប្រជែង​តំណែងអ្នកចាំទីដែលពាក់អាវលេខ១គឺកីឡាករ អេដឺស លីនដេកាដ (Anders Lindegaard)។ ក្នុងការនាំយកកីឡាករ​អ្នក​ចាំទីសញ្ជាតិអេស្ប៉ាញ លោក ហ្វឺកឺសិនត្រូវចំណាយដល់ទៅ ១៧លានផោន ដែលជាអ្នកចាំទីដែលមានតំលៃថ្លៃជាងគេ បង្អស់ក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់របស់អង់គ្លេស។ តែឥឡូវគាត់បានបញ្ចេញពីទំរង់លេង ដែលមានសារសំខាន់ និង​មានជំនឿចិត្ត។ ពេលនេះដេហ្គែចាប់ផ្តើមសាកសមទៅនឹងតំលៃខ្លួន របស់គាត់ហើយ។

នេះជាការត្រឡប់ ទៅកាន់ទីក្រុងកំណើតរបស់គាត់ ប៉ុន្តែមិនម៉ែននៅជុំវិញកីឡាដ្ឋាន វិសិនតេ ខាលដឺរ៉ុន (Vicente Calderon) របស់ក្រុមអាត្លេទិកូ ម៉ាឌ្រីដ (Atletico Madrid) ក្រុមដែលគាត់ធ្លាប់ រស់នៅនោះទេ។ ដេហ្គែបានលេងក្នុងទីក្រុង​ដ៏ធំមួយគឺកីឡាដ្ឋានសានទីអាកូ បឺណាប៊ូ របស់ ក្រុមរៀល ម៉ាឌ្រីដ (Real Madrid) ។ នេះជាឪកាសមួយដ៏សំខាន់ និងការ​ប្រកួតគម្រប់លើកទី ២០លើករបស់គាត់។ ក្នុងកំឡុងការប្រកួតបានចាប់ផ្តើម បានតែប៉ុន្មាននាទីកីឡាករអ្នកចាំទី រូបនេះ​បានជួយសង្គ្រោះគ្រាប់បាល់យ៉ាងសំខាន់ ដែលស៊ុតដោយកីឡាករ ហ្វាបីអូ ខូអេនត្រាវ (Fabio Coentrao) នៅដើមតង់ទីមួយ។

ម៉ែនឆេស្ទើ យូណៃធីត ត្រូវក្រុមរៀល ម៉ាឌ្រីដគ្រប់គ្រងលើស្ថានការណ៏បាន ដោយធ្វើការ កៀបសង្កត់យ៉ាងខ្លាំង និងធ្វើឲ្យ​អ្នកចាំទីដេហ្គែមានការងារច្រើនត្រូវធ្វើ។ តែដូចអ្វីដែលលោក ហ្វឺកឺសិន បាននិយាយប្រាប់មុនការប្រកួតថា គាត់នឹង​ដាក់​ទំរង់ប្រយុទ្ធច្រើនជាងការពារ ហើយវាជាការពិតដោយយើងឃើញមានការដាក់នូវកីឡាករ ស្សីនជី កាកាវ៉ា (Shinji Kagawa) រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie), វ៉ែន រ៉ូនី (Wayne Rooney) និងកីឡាករដែននី វេលប៊េក (Danny Welbeck) ជាជំរើស១១នាក់ដំបូង។ បន្ទាប់ពីធ្វើការនាំមុខគា្រប់បាល់បានប៉ុន្មាននាទីក្រោយមក ក៏ត្រូវបានក្រុមរៀល ម៉ាឌ្រីដ តាមបាន​ស្មើវិញ ដោយការប្រើក្បាលតែតបាល់បញ្ចូលទីរបស់ កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)។

ដេហ្គែបានបដិសេធមិនឲ្យគ្រាប់បាល់ របស់កីឡាករខូអេនត្រាវ ចូលទីជាលើកទីពីរ ដែលស៊ុត ដោយជើងឆ្វេងរបស់គេ និងបន្ថែមដោយកីឡាករ អេនជេល ឌីម៉ារៀ (Angel di Maria)។ កីឡាកររូបនេះ បានបង្ហាញពីភាពរឹងពឹងរបស់គេ ដោយ​ចាប់បាល់បានយ៉ាងល្អ និងធ្វើឲ្យប្រិយ មិត្តមានការស្ងើចសរសើរ។

ចំពោះអ្នកចាំទីទាំង២ក្រុមសងខាង ឃើញថាធ្វើបានល្អដូចគ្នា បន្ទាប់ពីបញ្ចប់ការប្រកួតនៅវគ្គ ទីមួយ។ អ្នកចាំទីរបស់ក្រុម រៀលម៉ាឌ្រីដគឺកីឡាករ ឌីកូ ឡូប៉េស (Diego Lopez) បានធ្វើការរា រាំងបាល់បានជាច្រើនលើកច្រើនសារ ពីការស៊ុតដោយ​កីឡាករ វ៉ានផឺស៊ី រួមទាំងជួយទះបាល់ ចេញឲ្យទៅបុកនឹងរបារទីខាងលើផងនោះ។ ខ្សែប្រយុទ្ធ សញ្ជាតិហូឡង់រូបនេះ​ដដែលបាន ព្យាយាមជាច្រើនលើក ច្រើនសារទៀតតែនៅតែធ្វើមិនបានសំរេច។

វា​ងាយ​ស្រួលទេ បើផ្តោតអារម្មណ៏សំខាន់ ទៅលើតែកីឡាកររ៉ូណាល់ដូ, វ៉ានផឺស៊ី និងកីឡាករ សំខាន់ៗដទៃទៀត ដែល​មានឥទ្ធិពលសំរាប់ក្រុមទាំងពីរ ប៉ុន្តែការប្រកួតប្រជែងនេះគឺមាន ឥទ្ធិពលដោយសារតែមានអ្នកចាំទីល្អដែរ។ កីឡាករ ផិតថឺ ស្សិក (Petr Cech) ធ្វើបានយ៉ាងល្អ ឲ្យក្រុមឆែលស៊ី (Chelsea) កាលពីរដូវកាលមុន ហើយកីឡាករ ជឺស៊្សី ឌូបេក (Jerzy Dudek) បានជួយសង្រ្គោះគ្រាប់បាល់២ ឬ៣គ្រាប់ដែលមិនគួរឲ្យជឿ សំរាប់ក្រុមលីវើភូល (Liverpool) កាលប្រកួតផ្តាច់​ព្រ័ត្តនៅឆ្នាំ២០០៥ ដែលចង់ចាំជាប្រវត្តិសាស្ត្រ។ ទាំងនោះជាការជាក់ស្តែង ប៉ុន្តែលោក ហ្វឺកឺសិនក៏នឹងអាចអធ្យាស្រ័យ ដល់កីឡាករដេហ្គែដែរ បើសិនជារូបគេមិនអាច ផ្តល់ភាពឥតខ្ចោះជូនដល់ក្រុមទាំងមូលបាន៕

---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Goal.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...