នៅវៀតណាម ស្លៀកខ្លី ដើរបង្ហាញលើយន្ដហោះ ទទួលពិន័យ
ក្រុមហ៊ុនយន្តហោះ ផ្ដល់សេវាកម្មថោកមួយ របស់ប្រទេសវៀតណាម ឈ្មោះ វៀតចេតអ៊ែរ បានរៀបចំពិធីសម្ភោធមួយដោយមានការដើរបង្ហាញសម្រស់មួយ របស់នាងៗក្មេងៗ ជាមួយនឹងសំលៀកបំពាក់ខ្លីៗ។ អំពើនេះ ត្រូវបានអាជ្ញាធររដាក់ ទណ្ឌកម្ម។
«ជាបរិយាកាស លំហែកាយមួយ ពេលថ្ងៃឈប់សំរាកកាយ» នេះជាសំដី អះអាងរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនវៀតចេតអ៊ែរ (VietJetAir- VJA) នេះ ដែលរំពឹងនឹកគិតថា បានរៀបចំឡើង សំរាប់អ្នកដំណើរ លើកដំបូងរបស់ខ្លួន ក្នុងជើងហោះហើរ មួយពី ទីក្រុងហូជីមីញ ទៅខេត្តញ៉ាត្រាង ដែលត្រូវបានទទួលដោយ ក្រុមនាងៗក្មេងៗ ស្អាតៗ ដោយមានសម្លៀកបំពាក់ បិតបាំងរៀងកាយ តែបន្ដិចបន្តួចប៉ុណ្ណោះ។
ក្នុងចំណាមនាងៗទាំងនោះ មាននាងកញ្ញាម្នាក់ឈ្មោះ ង៉ោ សាវ (Ngoi Sao) ជាអតីតបេក្ខនារីបវរកញ្ញាផងដែរ ដែលនាង ស្លៀកពាក់យ៉ាងខ្លីមួយ របៀបជាប្រជាជន នៅកោះហាវៃ។ ពួកនាងៗបានដើរបង្ហាញរាង នៅផ្លូវចន្លោះកណ្ដាលរបស់ យន្ដហោះ [...]