វ៉ន ពៅ ថា ជួន សុវណ្ណ កំពុងរំលោភសិទ្ធិបុគ្គល រឿង«អាយកូម»
កម្ពុជាកំពុងស្ថិត និងឈានទៅរកការប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យា កាន់តែទំនើប។ តែផ្ទុយទៅវិញ ក្រុមអាជ្ញាធរកម្ពុជាហាក់ដូចជារឹតត្បិត ទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ នេះជាការលើកឡើង របស់លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រតិកម្មទៅអគ្គស្នងការរង នគរបាលជាតិ លោក ជួន សុវណ្ណ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជា និងណែនាំឲ្យកងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌ ទាំង១២ ចុះធ្វើការត្រួរពិនិយ្យ លើក្រុមម៉ូតូកង់នី ដែលមានវិទ្យុទាក់ទង ពិសេសខ្នោះដៃ ដោយធ្វើការដកហូត បើគ្មានច្បាប់អនុញ្ញាត និងអនុវត្ត ទៅតាមនីតិថីវីច្បាប់។
ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ លោក វ៉ន ពៅ បានអះអាងថា ការប្រើប្រាស់ វិទ្យុទាក់ទង មិនខុសអ្វី ទៅនឹងការប្រើប្រាស់ ទូរស័ព្ទដៃនោះទេ។ វាក៏ជាផ្នែកមួយ [...]