វ៉ន ពៅ ថា ជួន សុវណ្ណ កំពុង​រំលោភ​សិទ្ធិ​បុគ្គល រឿង​«អាយកូម»

ប្រធានសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធប្រតិកម្ម នឹងការលើកឡើង របស់អគ្គស្នងការរងនគបាលជាតិ ដែលបញ្ជាឲ្យដកហូតវិទ្យុទាក់ទង ពីក្រុមម៉ូតូកង់បី ខណៈអាជីវករតាមផ្សារ អ្នកបំរើតាមហាង និងសន្តិសុខក្រុមហ៊ុនឯកជនជាច្រើន បាននឹងកំពុងប្រើប្រាស់ដូចគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 16, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជាកំពុងស្ថិត និងឈានទៅរកការប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យា កាន់តែទំនើប។ តែផ្ទុយទៅវិញ ក្រុម​អាជ្ញាធរ​កម្ពុជាហាក់ដូចជារឹតត្បិត ទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ នេះ​ជាការលើកឡើង របស់លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រតិកម្មទៅអគ្គស្នងការរង នគរបាល​ជាតិ លោក ជួន សុវណ្ណ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជា និង​ណែនាំ​ឲ្យ​កងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌ ទាំង១២ ចុះធ្វើការត្រួរពិនិយ្យ លើក្រុមម៉ូតូកង់នី ដែលមានវិទ្យុ​ទាក់​ទង ពិសេសខ្នោះដៃ ដោយធ្វើការដកហូត បើគ្មានច្បាប់អនុញ្ញាត និងអនុវត្ត ទៅតាមនីតិថីវីច្បាប់។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ  លោក វ៉ន ពៅ បាន​អះអាងថា ការប្រើប្រាស់ វិទ្យុទាក់ទង មិនខុសអ្វី ទៅនឹងការប្រើប្រាស់ ទូរស័ព្ទដៃនោះទេ។ វាក៏ជាផ្នែក​មួយ នៃបច្ចេកវិទ្យា សម្រាប់មនុស្សទូទៅប្រើប្រាស់ដែរ ដែលមានលក្ខណៈងាយស្រួល ទាក់ទងគ្នា ចំណាច​ប្រាក់​តិច និងសម្រាប់ទំនាក់ទំនង ជាមួយអ្នកក្នុងអាជីព ឬភ្ញៀវតែប៉ុណ្ណោះ។ លោក បានពន្យល់ថា វិទ្យុទាក់ទង ដែល​ក្រុម​ម៉ូតូ​កង់បី នៃសមាគមរបស់លោក កំពុងប្រើប្រាស់នេះ ជាប្រភេទវិទ្យុទាក់ទងធម្មតា ដែលគេហៅថា «អាយកូម» មិនមែនជា«អាឌី» ដែលមានលេខនោះទេ។ លោកបន្តថា ឯ«ខ្នោះដៃ»វិញ មិនមានការប្រើប្រាស់ សម្ភារៈរបៀបនេះ ក្នុងក្រុមម៉ូតូកង់បីរបស់លោកទេ។

នៅប្រទេសកម្ពុជា វិទ្យុទាក់ទង (បណ្ដាអ្នកប្រើប្រាស់ បានហៅថា ជាអាយកូម ឬអាយឌី) ត្រូវបានក្រុមអាជីវករ​មួយចំនួន ដាក់លក់យ៉ាងព្រោងព្រាតពេញទីផ្សារ។ ជាមួយគ្ននេះ អ្នករកស៊ីមួយចំនួនធំ ក៏បានប្រើប្រាស់ នូវ​ឧបករណ៍ទាក់ទង ដែលហៅថា អាយកូម នេះក្នុងការទំនាក់ទំនងក្នា ក្នុងមុខរបររបស់ខ្លួនដែរ។ សម្រាប់ អាយឌី វិញ គេសង្កេតឃើញ មានបុគ្គលិកយកព័ត៌មាន នៃបណ្តាស្ថានីទូរទស្សន៍ ក្នុងស្រុកមួយចំនួន​បាន​ប្រើ​ប្រាស់នូវវិទ្យុ ដែលមានលេខនេះ យ៉ាងក្រាស់ក្រែល។

លោក វ៉ន ពៅ បានប្រតិកម្មបន្ថែមថា បើករណីនេះកើតមាន ចំពោះក្រុមអ្នករត់កង់បី របស់លោកមែននោះ វា​ស្តែងឲ្យឃើញ ពី​ជំហានទៅរកការបិទសិទ្ធិសេរីភាព ខាងប្រើប្រាប់ប្រព័ន្ធគមនាគមន៍ទំនើប។ លោកស្នើ​ឡើង​ថា ការ​ប្រើប្រាស់​នូវវិទ្យុទាក់ទងនេះ វាមិនបានបង្ក ឲ្យមានផលអាក្រក់ សម្រាប់សង្កមទេ។ ផ្ទុយមកវិញបើ​បុគ្គល​ណា ដែល​ប្រើ​ប្រាស់វិទ្យុនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ ដូចជាការជេរប្រមាថជាដើម អាច​ចាប់បុគ្គល​នោះ ទៅផ្តន្ទាទោស​បាន មិនអាចមកក្រសោបទាំងអស់ដូច្នេះ បានឡើយ។ ជាពិសេស បើសិនជាក្រុម​សមាគម​របស់លោក ត្រូវ​បាន​ដកហូត ឬបញ្ឈប់មិនឲ្យមានការប្រើប្រាស់ នូវវិទ្យុទាក់ទងនេះ ត្រូវធ្វើឡើង​ទាំង​អស់​គ្នា ដោយ​មិន​រើស​អើង ដូចករណីអ្នកលក់ដូរតាមផ្សារ អ្នករត់តុតាមហាង សន្តិសុខហាង និងសន្តិសុខ​ក្រុមហ៊ុន​ឯកជន​ជាដើម។

លោកថាអាជ្ញាធររដ្ឋាភិបាល គួរតែធ្វើការកែរម្រួលឲ្យមានការប្រើប្រាស់ជាបន្ត ប្រសើរជាងធ្វើការបិទ ដោយ​ខ្វះ​ហេតុផលនោះ។ លោកបន្តថា អ្នកប្រើប្រាស់គេដឹងតែប្រើប្រាស់ទេ សម្រាប់ច្បាប់ទម្លាប់ ត្រូវធ្លាក់លើអ្នក​លក់ ព្រោះអ្នកប្រើប្រាស់ មិនអាចទៅសុំច្បាប់ ម្តងម្នាក់ៗនោះទេ។ លោកបានបង្ហាញជាឧទាហរណ៏ថា ដូច​អ្នក​ប្រើ​ប្រាស់​ទូរព័ទ្ទដៃចឹង អ្នកទិញគឺគេទិញមកប្រើតែម្តង ឯអ្នកសុំច្បាប់ឲ្យពលរដ្ឋបានប្រើប្រាស់ គឺក្រុមហ៊ុនលក់​ទូរស័ព្ធ​នោះឯង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...