រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ បង្ក​របួស​បាក់​ឆ្អឹង​២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកខ្សាច់ និងម៉ូតូ បានធ្វើឲ្យមនុស្សចំនួន២នាក់ រងរបួសធ្ងន់ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ២ នារសៀលថ្ងៃទី៨ ខែកញ្ញនេះ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៥០នាទីរសៀល ដែល​បង្កឡើង ដោយរថយន្តដឹកខ្សាច់ ដែលបានទៅបុកម៉ូតូ សងកូរ៉េ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់បានបណ្ដាល ឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ ស្រ្តីជា​ប្រពន្ធបាក់ភ្លៅទាំងពីរ ចំណែកប្តី បានបាក់ឆ្អឹងដងកាំបិត។

តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានប្តីប្រពន្ធពីរនាក់ខាងលើ បានជិះម៉ូតូពណ៍ក្រហម ពាក់ស្លាក លេខ ភ 6595 ស.រ 1 តាមផ្លូវជាតិលេខពីរ ទិសដៅពីលិចទៅកើត ស្របទិសជាមួយរថយន្ត ធុន ហ៊ីណូ ពណ៌សរ មានស្លាកលេខភ្នំពេញ 3B 3248 ដែលជារថយន្តដឹកខ្សាច់ បើកបរដោយ បុរស​មិនស្គាល់​អត្តសញ្ញាណ។ ប៉ុន្តែរថយន្តធំនេះ បានបើកបរក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុ ក៏បានបុកម៉ូតូពី​ក្រោយ ពេញមួយទំហឹង ធ្វើឲ្យប្រពន្ធម្ចាស់ម៉ូតូ ខ្ទាតចូលក្រោមរថយន្ត បណ្តោយឲ្យកិនរបួសទាំងពីរនាក់ ប្ដីប្រពន្ធ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅម្តុំនោះ បាននាំគ្នាហៅរថយន្តសង្គ្រោះ ដើម្បីដឹកជនរងគ្រោះ ទៅ​សង្រ្គោះ​បន្ទាន់ភ្លាមៗ នៅឯមន្ទីពេទ្យ។ រីឯសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោវិញ ក៏បានមកអន្តរាគមន៍ នៅ​កន្លែង​ដែរ ហើយបាននាំយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ នៅពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...