អភិបាល​ខណ្ឌ​មាន​ជ័យ ស្នើ​ម្ចាស់​ក្លិប​រាត្រី​បង្កើន​ច្រក​សុវត្តិភាព

ដើម្បីកាពារនៅពេលមានបញ្ហា ដូចជាករណីអគ្គិភ័យជាដើម ម្ចាស់ក្លិបកំសាន្ដរាត្រី នៅរាធានីភ្នំពេញ​ទាំង​អស់ គួរ​បង្កើន​ច្រក​សុវត្តិភាព​ឲ្យបានច្រើន ក្នុងទីតាំងរបស់ខ្លូន។ នេះជាការលើកឡើង របស់ថ្នាក់ដឹកនាំ​មូលដ្ឋាន លោក​អភិបាល​ខណ្ឌ​មាន​ជ័យ បន្ទាប់ពីហេតុការណ៍អគ្គិភ័យឆេះក្លិបកំសាន្ដមួយ កាល​ពី​យប់​ថ្ងៃទី៧ ខែ​កញ្ញា កន្លង​មក​នេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គីភ័យឆេះក្លិបរាត្រីមួយកន្លែង ដែលមានយីហោ «Key Club» បានឆក់យកជីវិត អ្នកចូលទៅកំសាន្ត៥នាក់ និង​ធ្វើឲ្យមានអ្នករបួសធ្ងន់ពីរនាក់ទៀត យ៉ាងធ្ងន់ធ្ងរ។ នៅចំពោះទិដ្ឋភាព ដ៏អាណោចអាធមនេះ លោក កែវ ពេជ្យមុន្នី អភិបាលខណ្ឌមានជ័យ ដែលបានចុះទៅពិនិត្យសាកសព នៅវត្តស្ទឹងមានជ័យ បាន​ថ្លែងប្រាប់ឲ្យ​ក្លឹប​រាត្រីកំសាន្ដទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បង្កើនច្រកសុវត្តិភាព សម្រាប់ក្លិបខ្លូនឯងឱ្យបានច្រើន ដើម្បី​បង្កា​នៅ​ពេល​គ្រោះថ្នាក់ ពេលមានបញ្ហាជាយថាហេតុ ណាមួយ។

បន្ទាប់ពីរងការឆេះ បង្កការខូចខាត និងការស្លាប់មនុស្សម្តងរួចទៅហើយ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥​នេះ «ឃីក្លិប»ត្រូវបានឆ្លងចរន្តអគ្គិសនី ឆេះម្តងទៀត។ ហេតុការណ៍លើកនេះ បានឆក់យកជីវិតស្រ្តី៥នាក់ និង​បុរសពីរនាក់ទៀត ឱ្យរងរបួសផងដែរ។ ថ្លែងនៅទីតម្កល់នៅវត្តស្ទឹងមានជ័យ ក្នុងថ្ងៃទី៨ ខែកញ្ញា លោក​អភិបាល​ខណ្ឌមានជ័យ បានថ្លែងថា អ្នកគ្រោះថ្នាក់សរុប៧នាក់ ក្នុងនោះស្លាប់៥នាក់ជាស្រ្តី និងពីរនាក់ទៀត ជាបុរសរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។ លោកអភិបាលខណ្ឌថា សពទាំង៥នាក់ យក​ទៅ​តម្កល់នៅវត្តស្ទឹងមានជ័យ តែបីនាក់ប៉ុណ្ណោះ ទីមួយឈ្មោះ សោម ស្រីស្រស់ ទីពីរឈ្មោះ កែវ លីយ៉ា និងទីបី​ឈ្មោះ សៅ មេសា អ្នកទាំងបីជាមិត្តភក្កិនឹងគ្នា ដែលធ្វើការនៅរោងសិប្បកម្ម ផលិតទឹកបរិសុទ្ធមួយ នៅក្រុង​តាខ្មៅ ឈ្មោះថា«អាវកាស»។

តាមការបញ្ជាក់ របស់អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គិភ័យ ដែលបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅ​យប់កើតហេតុ បានឲ្យដឹងថា ទីតាំងក្លិប​ខាងលើ មានផ្លូវចូលតែមួយប៉ុណ្ណោះ ដែលបង្កលក្ខណៈ ឲ្យក្រុម​ការងារ​អ្នកពន្លត់អគ្គិភ័យ ចូលទៅទាំង​ប្រថុយ​គ្រោះថ្នាក់ ដោយហេតុថាដាច់ភ្លើងអស់ ងងិតសូន្យឈឹង។ ម្យ៉ាង​វិញ​ទៀត ការបាញ់ទឹក ក៏មិន​អាចចូល​​ទៅ​ក្នុង​បានភ្លាមៗដែរ ព្រោះទីនោះគ្មានខ្យល់ចេញចូល អ្នកចូលទៅ​សង្គ្រោះ ស្ទើរដកដង្ហើមមិនបាន។ លោកថា រហូតដល់ម៉ោងប្រមាណជាង ២១ យប់ថ្ងៃដដែល ទើបពន្លត់បាន​ជោគជ័យ ដោយប្រើរថយន្ដពន្លត់ អស់ចំនួន២៤គ្រឿង។

លោក កែវ ពេជ្យមុន្នី អភិបាលខណ្ឌមានជ័យ បានបន្ថែមថា នៅរាជធានីភ្នំពេញក្នុងពេលថ្មីៗនេះ មានករណី​គ្រោះអគ្គិភ័យញឺកញាប់ណាស់ លោកបានស្នើរដល់បណ្តាម្ចាស់ក្លិបកំសាន្ត នៅរាជធានីភ្នំពេញមេត្តា អនុវត្តន៍​ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់ និងតាមនិតិវិធីណែនាំ ពីមន្រ្តីមានសមត្ថកិច្ចទាំងអស់។

ស្រ្តីចំណាស់ ត្រូវជាយាយរបស់សាកសព កែវ លីយា លោកយាយ អូច រ៉ានី បានប្រាប់ទស្សនាវដ្តីឱ្យដឹងថា កញ្ញាគ្មានឪពុកម្តាយទេ សព្វថ្ងៃរស់នៅជាមួយលោកយាយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក ក្រុម​គ្រួសារ នៃសពកញ្ញា សោម មេសា បានប្រាប់ថា នៅយប់កើតហេតុ ក្រុមអ្នករងគ្រោះ រួមទាំងក្មួយអ្នកស្រី បាន​សុំគ្រួសារទៅជប់លៀង ពេលបែកមិត្តភក្កិព្រោះដូរកាងារថ្មី ហើយបានធ្វើពិធីនោះ នៅក្នុងក្លិបខាងលើ ក្នុង​ចំណោម​មិត្តភក្កិទាំងអស់ ទើបតែទៅបានបួនប្រាំនាក់ប៉ុណ្ណោះ ក៏មានហេតុការណ៍នេះកើតឡើង។ អ្នកស្រី​ថា សពអ្នកទាំងបី ត្រូវបញ្ជូនទៅបូជារួមគ្នា នៅវត្តក្បៅ ខេត្តកណ្តាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...