បទយកការណ៍៖ ក្លារ៉ា និងកុមារកម្ពុជា (vdo)
ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនចិញ្ចឹមរបស់ពួកគេទាំងពីរ។ តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងនោះ ដែលធ្វើអោយសព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជុំគ្នា យ៉ាងសប្បាយរីករាយ ប្រៀបបាននឹងគ្រួសារតែមួយ។
បន្ទប់ដំណេកមួយ សម្រាប់កុមារ នៅក្នុងផ្ទះក្លារ៉ា។
ជាបទយកការណ៍ សម្រេចស្នាដៃជារូបរាង ដោយលោក ស្តេហ្វាន កាស៊ីណូ (Stéphane Cascino) និងប្រ៊ីស ហ្គីប៊ែរ (Brice Guilbert)។ បទយកការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខមួយ [...]