Posts tagged as "Jackie Chan"

ជេកឃី ឆាន់ (ឈិនឡុង) យំ​ហូរ​ទឹក​ភ្នែក ពេលជួបតួរង​ដែលបែកគ្នាតាំងពី៤០ឆ្នាំ

ជេកឃី ឆាន់ (ឈិនឡុង) យំ​ហូរ​ទឹក​ភ្នែក ពេលជួបតួរង​ដែលបែកគ្នាតាំងពី៤០ឆ្នាំ

ទឹកភ្នែករបស់លោក ជេកឃី ឆាន់ (Jackie Chan - ខ្មែរយើងស្គាល់លោកច្រើន នៅក្នុងតួ ឈិនឡុង) ដែល​បាន​ស្រក់​ចុះ មិនមែនគ្មានបញ្ហានោះទេ។ ជាទឹកភ្នែក ដែលបានស្រក់ពិតៗ នៅក្នុងការផ្សាយបន្តផ្ទាល់ នៅ​តាម​​កញ្ចក់​​ទូរទស្សន៍ បន្ទាប់ពីលោក​បាន​ប្រទះ​ឃើញ​ ជាថ្មីឡើង​វិញ ដោយ​មិន​បាន​ព្រាងទុក នូវ​តួ​អង្គ​រង​​ជា​ច្រើន​​នាក់ ដែល​បាន​ដើរ​តួ សំដែង​លោត​ហក់ ជាមួយ​រូបលោក តាំងពី៤០ឆ្នាំមុន។ បញ្ហាដែលកាន់​តែរំជួល​ចិត្ត​នោះ ​គឺ​ដោយ​សារលោក ជេកឃី មិនដែលបាន​​ជួប​មិត្តភ័ក្រ​​រួម​​ការ​​សំដែង​​ទាំង​នោះ ជាថ្មីទៀត​​​ទាល់​តែ​សោះ តាំង​ពី​ពេល​នោះ​មក។

ការបង្ហូរ​ទឹកភ្នែក របស់កំពូល​តារា​ភាពយន្ដ​រូប​នេះ បានកើតឡើង នៅក្នុងកម្មវិធី​ទូរទស្សន៍​មួយ កាល​ពី​ចុង​ខែ​មករា​មុន ដែលបានឧទ្ទិស​ទាំងស្រុង ពីឈុតឆាក​លោតហក់​ធំៗ នៃការសំដែង​របស់​លោក ក្នុង​រយៈ​ពេល​កន្លង​មក។ កម្មវិធី​បាន​បង្ហាញ​ជា​ដំបូងៗ នូវឈុតឆាក លោតហក់​កាប់ចាក់ [...]

ភាពយន្ដ​«Police Story: Lockdown» របស់​ឈិនឡុង ចេញ​ស្ពត​ពាណិជ្ជកម្ម

នេះជាវគ្គថ្មី នៃភាពយន្ដ «Police Story» ដែលមានចំណងជើងបន្ថែមថា «Lockdown» សម្ដែងជាថ្មី ដោយតារាពូកែ​ខាង​ក្បាច់គុន និងកំប្លែង លោក ឈិន ឡុង។ ភាពយន្ដបានចាប់ផ្ដើមនិយាយ ពីជីវិតរបស់នាយនគរបាល លោក ជុង វេន (Zhong Wen) សម្ដែងដោយលោក ឈិន ឡុង ដែលសាច់រឿងបានបង្ហាញថា នាយនគរបាលរូបនេះ បានបូជា​នូវអ្វីៗ​ទាំង​អស់ ដើម្បីគ្រួសាររបស់ខ្លួន ជាពិសេសកូនស្រីរបស់លោក នាងកញ្ញា ម៉ី សំដែងដោយនាង ជិន ធៀន (Jing Tian)។

ប៉ុន្តែ នៅពេលដែលលោក វេន (ឈិន ឡុង) ចង់មកនៅក្បែរកូនរបស់លោកវិញ នៅពេលនោះរឿងហេតុ បានកើតឡើង យ៉ាងរហ័សបំផុត។ នាង ម៉ី បានបង្ហាញទៅឪពុកខ្លួន នូវគូដណ្ដឹងរបស់នាង ឈ្មោះ វូ ជៀង (Wu Jiang) សំដែងដោយ លីវ យី (Liu Ye) ដែលជាម្ចាស់រង្គសាលមួយ។ ប៉ុន្តែយុវជន វូ ជៀង មានគម្រោងការមួយទៀត។

យុវជននេះ បានត្រៀមរួចជាស្រេច ក្នុងការចាប់លោក ជុង វេន នាង ម៉ី និងភ្ញៀវដទៃទៀត នៅក្នុងរង្គសាល ដើម្បីធ្វើជា​ចំណាប់​ខ្មាំង... [...]

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

លោក ជេកឃី ឆាន់ ឬ ឈិន ឡុង ជាកំពូលតារាល្បីឈ្មោះ ដំបូងគេបំផុតហើយ ដែលបានក្លាយ ជាជនរងគ្រោះ ទាក់ទង​នឹង​ដំណឹង «មរណភាព»របស់លោក។ ទល់នឹងដំណឹង ដែលមិនបានធ្វើឲ្យ ទាំងអ្នកគាំទ្រ ទាំងតារាផ្ទាល់ មិនសប្បាយ​ចិត្ត​នោះ លោក ឈិន ឡុង ចាំបាច់ត្រូវចេញមកបកស្រាយ និងបដិសេធភ្លាមៗ ថាលោកនៅរស់ និងមានសុខភាពល្អ​ជា​ធម្មតា​ទេ។

អ្នកដែលបានផ្សាយដំណឹងនេះ មុនគេ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឹគេហទំព័រ cnminformativo.com ដែលបាន​អះ​អាង​ថា​ លោក ឈិន ឡុង បានស្លាប់ហើយ ដោយសាររោគគាំងបេះដូង។ គេហទំព័របានយករូបថតមួយសន្លឹក បង្ហាញពី​មរណភាព​របស់​តារាល្បី មកចុះផ្សាយ ដោយបានបង្ហាញថា គឺពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ NBC ជាអ្នកបញ្ចេញ​ដំណឹង​នេះ។ មិន​ត្រឹម​តែប៉ុណ្ណឹង ដើម្បីឲ្យដំណឹង កាន់តែមានភាពជាក់លាក់ កាន់តែខ្លាំងនោះ គេថែមទាំងបានបង្កើត ដំណឹង​មួយ​ទៀត បង្ហាញ​ថា គឺភរិយាលោក ឈិន ឡុង អ្នកស្រី លីន ហ្វេងចាវ (Lin Fengjiao) ជា អះអាងបន្ថែមទៀត [...]

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។


នាង ចឺង ម៉ាហ្គី តារាភាពយន្ដមកពីទីក្រុងហុងកុង ប្រទេសចិន។ (រូបថត ឯកសារ)

ជីវិតតារា - ឈប់ឃើញទៀតហើយ ដំណើរដ៏ទន់ល្វតល្វន់ នៅលើផ្ទាំងសំពត់ស នៃតារាភាពយន្ដហុងកុង នាង ចឺង  ម៉ាហ្គី ដោយនាងទើបតែនឹងបានប្រកាស បញ្ចប់ជាស្ថាពរនូវអាជីពជាតារាភាពយន្ដរបស់នាង នៅក្នុងពិធីពានរង្វាន់សេះមាស កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ នាងម៉ាហ្គី បានថ្លែងនៅក្នុងពិធីនោះថា «ខ្ញុំលែងមានសុបិន្តនេះ​ទៀតហើយ។ ខ្ញុំមិនចង់សម្ដែងអ្វីទាំងអស់។ [...]

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...