ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

ដំណឹងដ៏អកុសល ថាលោក ជេកឃី ឆាន់ (Jackie Chan) ហៅ ឈិន ឡុង ស្លាប់ បានផ្ទុះឡើង ចេញពីពាក្យចចាមអារាម។ ប៉ុន្តែពាក្យចចាម អាចនឹងក្លាយ ជាគ្រោះថ្នាក់យ៉ាងធំ បើសារព័ត៌មានមួយចំនួន មិនបានពិចារណា និងស្វែងរកប្រភពត្រឹមត្រូវ ហើយចេះតែយកមកចុះផ្សាយ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 19, 2015
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ជេកឃី ឆាន់ ឬ ឈិន ឡុង ជាកំពូលតារាល្បីឈ្មោះ ដំបូងគេបំផុតហើយ ដែលបានក្លាយ ជាជនរងគ្រោះ ទាក់ទង​នឹង​ដំណឹង «មរណភាព»របស់លោក។ ទល់នឹងដំណឹង ដែលមិនបានធ្វើឲ្យ ទាំងអ្នកគាំទ្រ ទាំងតារាផ្ទាល់ មិនសប្បាយ​ចិត្ត​នោះ លោក ឈិន ឡុង ចាំបាច់ត្រូវចេញមកបកស្រាយ និងបដិសេធភ្លាមៗ ថាលោកនៅរស់ និងមានសុខភាពល្អ​ជា​ធម្មតា​ទេ។

អ្នកដែលបានផ្សាយដំណឹងនេះ មុនគេ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឹគេហទំព័រ cnminformativo.com ដែលបាន​អះ​អាង​ថា​ លោក ឈិន ឡុង បានស្លាប់ហើយ ដោយសាររោគគាំងបេះដូង។ គេហទំព័របានយករូបថតមួយសន្លឹក បង្ហាញពី​មរណភាព​របស់​តារាល្បី មកចុះផ្សាយ ដោយបានបង្ហាញថា គឺពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ NBC ជាអ្នកបញ្ចេញ​ដំណឹង​នេះ។ មិន​ត្រឹម​តែប៉ុណ្ណឹង ដើម្បីឲ្យដំណឹង កាន់តែមានភាពជាក់លាក់ កាន់តែខ្លាំងនោះ គេថែមទាំងបានបង្កើត ដំណឹង​មួយ​ទៀត បង្ហាញ​ថា គឺភរិយាលោក ឈិន ឡុង អ្នកស្រី លីន ហ្វេងចាវ (Lin Fengjiao) ជា អះអាងបន្ថែមទៀត ថាស្វាមីអ្នកស្រី បាន​ស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត បានសរសេរនូវឃ្លាដដែលៗថា៖ «ដំណឹងដ៏អកុសល និយាយពីមរណភាពរបស់លោក ឈិន ឡុង ត្រូវបានប្រកាស ដោយភរិយាផ្ទាល់របស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅប៉ុន្មានម៉ោងមុន​នេះ​បន្តិច។ អ្នកស្រីនិយាយថា "ខ្ញុំសង្ឃឹមថា អ្នកអាចយល់ពីការបាត់បង់របស់ខ្ញុំ ហើយខ្ញុំសូមអរគុណ ប្រសិនបើអ្នកទុកឲ្យខ្ញុំ បានកាន់ទុក្ខ ដោយស្ងប់ស្ងៀម"។»។

គេហទំព័រព័ត៌មានក្នុងប្រទេសកម្ពុជាមួយចំនួន ក៏បានយកដំណឹងនេះ មកផ្សាយបន្តដែរ តែមិនបានស្វែងរក​ប្រភព​ផ្សេង​ទៀត មក​បញ្ជាក់ទេ។

ប្រតិកម្ម នៅតាមបណ្ដាញសង្គម វេបូ (Weibo បណ្ដាញសង្គម នៅក្នុងប្រទេសចិន) លោក ឈិន ឡុង បានសរសេរសម្ដែង នូវការហួសចិត្តរបស់លោក បន្ទាប់ពីលោក បានមើលសេចក្ដីរាយការណ៍ បោកប្រាសទាំងនេះ ខណៈរូបលោក នៅរស់​ជ្រងោ​នៅ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...