បញ្ឈប់អ្នកគ្រូសម្រស់បានម្នាក់ពីការងារ ព្រោះថតស្រាត (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 19, 2015
- ប្រធានបទ: កុនកូនជ្រូក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងប្រទេសឆែក កូនសិស្សជាច្រើននាក់ នៅក្នុងសាលាមួយ នៃទីក្រុង សេស្កាលីប៉ា (Ceska Lipa) បានរកឃើញអ្នកគ្រូ ដ៏ស្រស់ស្អាតរបស់ពួកគេ សម្ដែងជាតារាកុនកូនជ្រូក (XXX) នៅក្នុងវីដេអូមួយ ដែលបានផ្សាយ នៅលើបណ្ដាញអាំងធើណែត។ នាង លូស្សី (Lucie) អាយុ៣៥ឆ្នាំ និងដែលមានកូនពីរនាក់រួចហើយ បានចូលខ្លួនទៅថតរឿងកូនជ្រូកនេះ តាមការប្រកាសស្វែងតារា របស់ក្រុមហ៊ុនមួយ ឈ្មោះ ឆេកខាស្ទីង (Czech Casting)។
នៅពីមុខម៉ាស៊ីនថត របស់ក្រុមហ៊ុននេះ អ្នកគ្រូបានចាប់ផ្ដើមឈុតឆាក ជាដំបូង នូវកិសម្ភាសមួយ និងបន្ទាប់មកបានធ្វើ នូវឈុតឆាកថតរូប ដែលតម្រូវឲ្យនាង ស្លៀកពាក់ត្រឹមតែខោអាវក្នុង មុននឹងឈានទៅដល់ ការស្រាតអស់ចេញពីខ្លួន។ ក្រោយពីនោះមក អ្នកគ្រូបាន យកប្រេងមកលាប នៅលើដងខ្លួនយ៉ាងស្រើបស្រាល ហើយបានចូលដល់ ឈុតឆាករួមរ័ក្ស យ៉ាងក្ដៅសាច់ ជាមួយនឹងបុរសម្នាក់។
វីដេអូនោះ ត្រូវបានបង្ហោះជាសាធារណៈ ហើយឈ្មោះរបស់នាង ត្រូវបានបង្ហាញឲ្យស្គាល់។ ដោយក្ដីក្រហាយ នឹងទង្វើខុសប្រក្រតីនេះ ឪពុកម្ដាយរបស់កូនសិស្ស ជាច្រើននាក់ បានយកវីដេអូនេះ មកប្ដឹងផ្ដល់ដល់នាយកគ្រប់គ្រងសាលា ដែលឈានទៅដល់ ការបណ្ដេញនាង លូស្សី ចេញពីការងារជាគ្រូបង្រៀន ក្នុងពេលបន្តបន្ទាប់មក។
ចំណែកនាង លូស្សី វិញ បាននិយាយការពារខ្លួនថា នាងត្រូវបានគេបញ្ច្រកម្សៅញៀន កូកាអ៊ីន ឲ្យស្រវឹងលែងដឹងខ្លួន នៅពេលនោះ។ នាងអះអាងទៀតថា បើគ្មានអ្វីមកបង្វិល សតិរបស់នាងនោះទេ នាងនឹងធ្វើទង្វើបែបនេះ ជាដាច់ខាត។
យ៉ាងណាក៏ដោយ ក៏រឿងអាស្រូវ បានផ្ទុះចេញរួចជាស្រេច និងបង្កឲ្យមាន ជាសង្គ្រាមពាក្យសម្ដីយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសឆែក ទាំងមូល។ វីដេអូវិញ មិនត្រូវបានហាមឃាត់ទេ ហើយថែមទាំងបានពង្រីកខ្លួន ពាសពេញបណ្ដាញសង្គម និងគេហទំព័រចែករំលែក វីដេអូ XXX នោះទៀត។ ទស្សនាវដ្ដី សូមមិនដាក់វីដេអូពេញ ដែលមានលក្ខណៈស្រាត និងកូនជ្រូកទាំងស្រុងនោះទេ (ខុសក្របខណ្ឌ និងដើម្បីការពារមិត្តអ្នកអាន មិនទាន់គ្រប់វ័យ)៕