តារា Playboy ស្តាយក្រោយ ព្រោះឪពុកសម្លាប់ខ្លួនដោយសារកូនថតស្រាត (vdo)
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 30, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាម៉ូដែលរបស់ទស្សនាវដ្តី Playboy នាង ឡូរីដាណា ជីវូ (Loredana Chivu) ដែលមានអាយុ២៥ ឆ្នាំ បាននិយាយថ្លែងពីអារម្មណ៍ឈឺចាប់ក្នុងចិត្ត និងការសោកស្តាយបស់នាង បន្ទាប់ពីដឹងថា ឪពុករបស់នាងបានសម្លាប់ខ្លួន ក្រោយពីបានដឹងថា នាងបានក្លាយជាតារាម៉ូដែល«អាក្រាត»។
តារាម៉ូដែលរស់នៅក្នុងរដ្ឋធានី ប៊ុយការ៉េស ប្រទេសរ៉ូម៉ានីរូបនេះ បានរៀបរាប់ទាំងឈឺចាប់ក្តុកក្តួលក្នុងចិត្តថា៖ «ឪពុករបស់ខ្ញុំ បានសម្លាប់ខ្លួន ដោយសារតែរូបថតស្រាតរបស់ខ្ញុំ»។ តារាម៉ូដែលថតស្រាតរូបនេះបន្តថា នាងដឹងថា ឪពុករបសនាងប្រាកដជាខ្វាយខ្វល់ អំពីរឿងនេះ ប៉ុន្តែនាងមិនដែលគិតសោះថា ឪពុកជាទីស្រលាញ់របស់នាងអាចនឹងសម្លាប់ខ្លួនឡើយ។ នាង ជីវូ បានថ្លែងទៀតថា៖ «គាត់បានឈប់និយាយរកខ្ញុំ ហើយខ្ញុំដឹងថា គាត់ពិតជាពិបាកចិត្តខ្លាំងណាស់។»
នាង ឡូរីដាណា ជីវូ បានរៀបរាប់ថា នាងនិងឪពុករបស់នាង តែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ប៉ុន្តែ វាបានផ្លាស់ប្តូរទៅវិញ នៅពេលនាងមានអាយុ ១៨ ឆ្នាំ និងក្នុងពេលដែលនាងចាប់ផ្តើមរូបថតអាក្រាត ឱ្យទស្សនាវដ្តី Playboy របស់ប្រទេស រ៉ូម៉ានី។ ទំនាក់ទំនងរវាង Loredana ជាមួយនឹងឪពុក កាន់តែដាច់ឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជានាងខិតខំផ្សះផ្សាគ្នា ជាមួយគាត់ក៏ដោយ។ ឡូរីដាណា គិតថា រឿងនេះបានកន្លងផុត អស់រយៈពេលយ៉ាងយូរទៅហើយ ប៉ុន្តែអ្វីដែលនាងមិនបានគិតដល់នោះ គឺនាងបានឃើញឪពុករបស់នាង ចងករសម្លាប់ខ្លួននៅក្នុងផ្ទះ។
«ខ្ញុំបានប្រទះឃើញ ឪពុករបស់ខ្ញុំ ចង.ក នៅលើធ្នឹមផ្ទះ។ គាត់មិនបានបន្សល់ទុកសំបុត្រ ឬពាក្យពេចន៏អ្វីឡើយ ខណៈគ្រប់គ្នាបាននិយាយថា ការសម្លាប់ខ្លួននេះ គាត់ហាក់បីដូចជាមានការរីករាយ ហើយវាពិតជារឿងអាថ៌កំបាំងខ្លាំងណាស់។ មិនដឹងថា ហេតុអ្វីទើបគាត់ធ្វើបែបនេះឡើយ។» នេះជាការថ្លែងបញ្ជាក់ របស់តារាម៉ូដែល ដែលពោរពេញទៅវិប្បដិសារីរូបនេះ។
ឡូរីដាណា ដែលមានអាយុ២៥ឆ្នាំ និង រស់នៅក្នុងរដ្ឋធានី ប៊ុយការ៉េស របស់ប្រទេស រ៉ូម៉ានី បានឱ្យដឹងបន្តថា នាងមិនបានទម្លាយអាថកំបាំងនេះ អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយការស្លាប់របស់ឪពុកដោយមិនដឹងអ្វីសោះ និងមិនបានធ្វើការបកស្រាយអំពីការ ខ្វែងគំនិតគ្នារវាងនាង និងគាត់ គឺជារឿងឈឺចាប់បំផុតសម្រាប់នាង៕
វីដេអូផ្សេងទៀត ពីនាង ជីវូ៖