អាសឺណល៖ ឆាំបឺឡែន អាចនឹងអវត្តមាន៦ខែ ដោយសាររបួសជង្គង់
គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោក អាសិង វីងហ្គឺ (Arsene Wenger) កំពុងតែឈឺក្បាលស្រាប់ហើយ ពេលនេះមានការព្រួយបារម្មណ៏ថែមទៀត បន្ទាប់ពីលឺដំណឹងថា កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន (Alex Oxlade-Chamberlain) អាចនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់៦ខែ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។
កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន ដេកដួលលើវាលស្មៅ ក្រោយពេលប៉ះទង្គិចធ្វើឲ្យរបួសជង្គង់។ (រូបថត Getty Image)
ខ្សែបម្រើប្រយុទ្ធអន្តរជាតិអង់គ្លេស បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងខ្សែការពារក្រុម អាស្តុន វីឡា (Aston Villa) អេនតូនីញ៉ូ លូណា (Antonio Luna) កំឡុងពេលអាសឺណល ប្រកួតចាញ់ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស ដោយលទ្ធផល ៣-១ [...]