ទទួលទានទឹក ពី៦ដល់១០កែវ ក្នុងមួយថ្ងៃ ជួយសុខភាព
ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និងសារធាតុរាវមួយចំនួន ដូចខាងក្រោម។
រូបកែវដាក់ទឹក ជាមួយនឹងទឹកកក។ (រូបថតឯកសារ)
សុខភាព - ទឹកគឺជាវត្ថុរាវមួយ ដ៍មានសារៈសំខាន់ ដែលមនុស្សម្នាក់ៗត្រូវការមិនអាចខ្វះបាន ដើម្បីទ្រទ្រង់សុខភាពប្រចាំថ្ងៃ។ តម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្នុងការប្រើប្រាស់ទឹក ដោយខានមិនបាននោះ មានដូចជា សំរាប់ញ៉ាំ សំរាប់ងូត។ល។ ពោល ប្រសិនបើមនុស្សគ្មានទឹកប្រើប្រាស់ មនុស្សនឹងមិនអាចរស់នៅបានឡើយ។
ការទទួលទានទឹក បានឲ្យបានសមល្មមជាការសំខាន់ [...]