អាមេរិក៖ គ្រួសារ​មួយ​ប្ដឹង​ក្រុមហ៊ុន​ភេសជ្ជះ​ប៉ូវ​កម្លាំង Monster ក្រោយ​មរណភាព​កូនស្រី

គ្រួសាររបស់ក្មេងស្រីជំទង់ ដែលបានស្លាប់តាំងពីខែធ្នូឆ្នាំមុននោះ បានប្រកាសអោយដឹងនៅថ្ងៃសុក្រទី១៩តុលានេះ ថាពួកគាត់បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិត ភេសជ្ជះប៉ូវកម្លាំងមួយ ដែលមានយីហោថា ម៉ុងស្ទើរ អេនែរហ្សី (Monster Energy)។ បរិមាណកាហ្វេ ដែលមាននៅក្នុងភេសជ្ជះ អាចជាមូលហេតុដ៏សំខាន់ ដែលធ្វើអោយកូនស្រីឈ្មោះ អាណាអីស ហ្វួរនីញ៉េ (Anais Fournier) របស់ពួកគាត់ស្លាប់។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្មេងស្រីជំទង់អាយុ១៤ឆ្នាំម្នាក់បានស្លាប់ នៅក្រោយពេលបានទទួលទាន ភេសជ្ជះប៉ូវកម្លាំង ដែលសម្បួរទៅ​ដោយ​ជាតិ​ញៀនកាហ្វេ។

គ្រួសាររបស់ក្មេងស្រីជំទង់ ដែលបានស្លាប់តាំងពីខែធ្នូឆ្នាំមុននោះ បានប្រកាសអោយដឹងនៅថ្ងៃសុក្រទី១៩តុលានេះ ថា​ពួកគាត់បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិត ភេសជ្ជះប៉ូវកម្លាំងមួយ ដែលមានយីហោថា ម៉ុងស្ទើរ អេនែរហ្សី (Monster Energy)។ បរិមាណកាហ្វេ ដែលមាននៅក្នុងភេសជ្ជះ អាចជាមូលហេតុដ៏សំខាន់ ដែលធ្វើអោយកូនស្រីឈ្មោះ អាណាអីស ហ្វួរនីញ៉េ (Anais Fournier) របស់ពួកគាត់ស្លាប់។

មេធាវីរបស់គ្រួសារនេះ បានពន្យល់បន្ថែមថា ភេសជ្ជះចំណុះ៧០០ មីលីលីត្រ ដែលក្មេងស្រីជំទង់នោះបាន​ទទួល​ទាន មុនមរណភាពរបស់នាង មិនដល់២៤ម៉ោងផង មានផ្ទុកជាតិកាហ្វេ ចំនួនដល់ទៅ៤៨០មីលីក្រាម ដែលជា​ចំនួន​មួយ​យ៉ាងច្រើន ស្មើនឹងភេសជ្ជះកូកា កូឡាចំនួន ១៤កំប៉ុង។ ការពិនិត្យសាកសពរបស់នាង បានបង្ហាញពី«ការគាំងបេះដូង ដែលទាក់ទងនឹង ការបំពុលមួយ នៃជាតិញៀនកាហ្វេ»។

ម្ដាយរបស់អាណាអីស បានបរិហាពីភេសជ្ជះនោះថា «ជាអន្ទាក់ សំរាប់ដាក់កូនស្រីរបស់គាត់»។ គាត់បន្ដថា «ខ្ញុំ​គ្រាន់​តែ​ចង់អោយ ក្រុមហ៊ុន ម៉ុងស្ទើរ អេនែរហ្សី ទទួលស្គាល់ថា ផលិតផលរបស់ពួកគេ អាចសម្លាប់មនុស្សបាន»។

គ្រួសារនេះ បានអំពាវនាវទៅដល់តុលាការជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័នីរ របស់សហរដ្ឋអាមេរិក ដើម្បីរកយុត្តិធម៌ និង​សំរេច​ផ្ដល់សំណងខូចខាតជម្ងឺផ្លូវចិត្ត ពីក្រុមហ៊ុនផលិតភេសជ្ជះនេះ ដែលតាមអ្វីដែលពួកគាត់បាននិយាយ វាគឺជាការ​ប្រកាស​អោយគេ​ឯងដឹងពី គ្រោះថ្នាក់នឹងអាចកើតមានគ្រប់ពេល បណ្ដាលមកពីភេសជ្ជះនេះ។ ច្បាប់របស់សហរដ្ឋអាមេរិក បាន​ហាមឃាត់គ្រប់ភេសជ្ជះ មិនអោយមានជាតិញៀនកាហ្វេលើសពី ៧១,៥ មីលីក្រាម នៅក្នុងមួយកំប៉ុង តែច្បាប់នេះ​មិន​បាននិយាយដល់ ភេសជ្ជះប៉ូវកម្លាំងនោះទេ ដោយគេចាត់ទុកថា ភេសជ្ជះទាំងនេះ ដូចជាចំណីអាហារបន្ថែមម្ដងម្កាល។

ពីខាងសហគ្រាសផលិត ភេសជ្ជះវិញបានអះអាងថា ខ្លួនមិនបានដឹងទាល់តែសោះ ពីករណីស្លាប់ ដែលអាចកើតមាន តាំងពីការលក់ចេញភេសជ្ជះប្រភេទនេះ ចំនួន ៨កោដកំប៉ុងរួចមកហើយនោះ។ ក្រុមហ៊ុន ម៉ុងស្ទើរ ប៊ើវើរេជ (Monster Beverage) បានបញ្ជាក់ថា ខ្លួន«មិនទទួលខុសត្រូវ»សូម្បីបន្តិចឡើយ ទៅលើការស្លាប់របស់ក្មេងស្រីជំទង់ អាណាអីស ហ្វួរនីញ៉េ។

នៅក្នុងពិភពលោកសព្វថ្ងៃ ភេសជ្ជះប៉ូវកម្លាំង មិនមែនមានតែ ម៉ុងស្ទើរ អេនែរហ្សី មួយនេះទេ តែមានភេសជ្ជះ​ផ្សេង​ជាច្រើនទៀត ដូចជា រេដ ប៊ូល (គោជល់) - ប៊ើន - រ៉ុកស្ដា - ហ្វូលស្រ្តូថល  - ដាហ្គដក។ល។ ដែលភេសជ្ជះ​ទាំងនេះ​ទទួល​ការពេញនិយមជាខ្លាំង ពីសំណាក់យុវជន ក្មេងជំទង់ សំរាប់ប៉ូវខ្លួនពួកគេ មិនអោយអស់កម្លាំង និងអាចមិនអោយ​គេង​បានមួយរយះ។ សំរាប់នៅប្រទេសកម្ពុជា ភេសជ្ជះបែបនេះ បានចេញមកលក់យ៉ាងច្រើន ផលិតដោយក្រុមហ៊ុនក្នុងស្រុក និងនៅក្រៅស្រុក តែគេមិនបានដឹងថា ភេសជ្ជះទាំងនោះបានបញ្ជាក់ ការធានាអោយច្បាស់លាស់ណាមួយ សំរាប់​​អ្នកទិញ​យកទៅទទួលទានទេ។

មនោរម្យព័ងអាំងហ្វូ នឹងវិលមកវិញ ជម្រាមជូនពីកិច្ចសម្ភាសមួយ ជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីជំរាប់​ប្រាប់​លោកអ្នក ពីផលប៉ះពាល់ទាំងឡាយ នៅពេលលោកអ្នកទទួលទានវា៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...