កាំជ្រួច​លើ​វាល​រាប៖ វេថេល នៅ​​បន្ត​​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​ការ​ប្រណាំង

កីឡាករប្រណាំងរថយន្តក្រុមរ៉េដប៊ុល (Red Bull) សេសបាស្ទែន វេថេល (Sebastian Vettel) នៅតែបន្តឈរនៅលើកំពូលតារាងកាណាដា ហ្គែនប្រៃ (Canadian Grand Prix) បន្តទៀត បន្ទាប់ពីឈ្នះការប្រណាំងនាំមុខគេ ខណៈដែលកីឡាករហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាន ប្រជែងយកដំណែងលេខ២ ពីកីឡាករឡេវីស ហាមីលតុន (Lewis Hamilton) បានសម្រេច។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករប្រណាំងរថយន្តក្រុមរ៉េដប៊ុល (Red Bull) សេសបាស្ទែន វេថេល (Sebastian Vettel) នៅតែបន្តឈរនៅលើ​កំពូល​តារាងកាណាដា ហ្គែនប្រៃ (Canadian Grand Prix) បន្តទៀត បន្ទាប់ពីឈ្នះការប្រណាំងនាំមុខគេ ខណៈដែលកីឡាករ​ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាន ប្រជែងយកដំណែងលេខ២ ពីកីឡាករឡេវីស ហាមីលតុន (Lewis Hamilton) បានសម្រេច។


កីឡាករ សេសបាស្ទែន វេថេល នៅពែលបានទទួលពានរង្វាន់។ (រូបថត Getty Images/Paul Gilham)

អ្នកប្រណាំងវេថេល បាននាំមុខគេដាច់នៅជុំទី៣ ហើយក៏ជាជ័យជំនះលើកទី១របស់គាត់ដែរ នៅក្នុងទីលាន​ប្រណាំង​របស់កាណាដា ខណៈដែលកីឡាករអាឡុនសូ ដែលបើកឲ្យក្រុមហ្វឺរ៉ារី (Ferrari) បានវ៉ាផ្តាច់កីឡាករលេខ២ ហាមីលតុន ដែលបើកឲ្យក្រុមមឺសេដេស (Mercedes) បានសម្រេចនៅជុំទី៩។

ដូច្នេះអាឡុនសូ បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២វិញ មាន១៨ពិន្ទុ ខណៈដែលវេថេលឈរនៅចំណាត់ថ្នាក់​លេខ១ មាន២៥ពិន្ទុ និងហាមីលតុន ចំណាត់ថ្នាក់លេខ៣ មាន១៥ពិន្ទុ។

កីឡាករលេខ១ (វេថេល) បាននិយាយថា «វាជាការប្រណាំងដ៏អស្ចារ្យ។ ខ្ញុំបានចាប់ផ្តើមយ៉ាងល្អ និងរថយន្តរបស់ខ្ញុំ​ក៏ពុំ​មានបញ្ហាអ្វីដែរ។ ជ័យជំនះមួយនេះ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់រូបខ្ញុំ ក៏ដូចជាក្រុមទាំងមូល។ ខ្ញុំពិតជារីករាយ និង​មានមោទនភាពខ្លាំងណាស់។»

វេថេល ចាប់ផ្តើមឡើង២ជុំដំបូង បានត្រឹមតែចំណាត់ថ្នាក់ទី២ទេ ហើយគាត់ត្រូវបានកីឡាករហាមីលតុន នាំមុខចំនួន​១៥វិនាទី ប៉ុន្តែទីបំផុតគាត់អាចវ៉ាយកចំណាត់ថ្នាក់លេខ១ បានសម្រេចនៅជុំទី៣ ហើយក៏រក្សារដំណែងនោះរហូត​ដល់​ការប្រកួតបញ្ចប់ដែរ។

អ្នកប្រណាំងចំណាត់ថ្នាក់លេខ២ (អាឡុនសូ) បាននិយាយថា «យើងបានប្រជែងគ្នា ចង់បានទីតាំងនាំមុខគេ ដូច្នេះវាមិន​មែនជារឿងងាយស្រួលនោះទេ បើទោះបីជាអ្នកមានជំនាញខ្លាំងប៉ុណ្ណាក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំអាចធ្វើបាន​ល្អ​ដែរ គ្រាន់តែមិនបានឥតខ្ចោះតែប៉ុណ្ណោះ។»

ចំណែកឯកីឡាករហាមីតុន ដែលត្រូវអាឡុនសូ វ៉ាយកចំណាត់លេខ២បាននោះ បាននិយាយថា «យើងបានចាប់ផ្តើម បាន​យ៉ាងឥតខ្ចោះហើយ ប៉ុន្តែដោយសារតែមានកំហុសឆ្គង បន្តិចបន្តួច ទើបធ្វើឲ្យយើងទទួលបានលទ្ធផលដូចនេះ។ ប៉ុន្តែខ្ញុំ​សន្យាថា នឹងយកឈ្នះពួកគេវិញ នៅការប្រណាំងលើកក្រោយ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...