បុណ្យ«ដាលាន»៖ ប្រពៃណីដើម្បីអបអរ«ភោគផល» នៅជនបទខ្មែរ
ជាប្រពៃណីមួយ ដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវ។ នេះជាការអះអាង របស់មេភូមិមួយរូប ក្នុងខេត្តកំពង់ស្ពឺ ខណៈសមាជិកអ្នកភូមិរបស់លោក កំពុងប្រារព្ធបុណ្យប្រចាំឆ្នាំមួយ មានឈ្មោះថា«បុណ្យដាលាន»។ អ្នកសារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានចុះទៅដល់ទីនោះ ដើម្បីធ្វើបទយកការណ៍នេះ មកជូនលោកអ្នក។
ពំនូកចំបើងត្រូវបានគរទុក នៅក្រោយពេលបោកបែនរួច។ MONOROOM.info photo/ O. Vary។
«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ [...]