ម៉ារ៉ាដូណា៖ មេសហព័ន្ធបាល់ទាត់អន្តរជាតិទាំងពីរ គឺជា«ចោរ»
មិនមែនជារឿងថ្មីនោះទេ។ អតីតកំពូលកីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) មិនមែនជាអ្នកនិយម មេដឹកនាំពិភពបាល់ទាត់ទាំងពីររូប របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) និងរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) នោះឡើយ។ កាលពីថ្ងៃអង្គារកន្លងមកនេះ អតីតតារាល្បីខាងបាល់ទាត់ នាទសវត្សន៍ឆ្នាំ៨០ បានថតរូបដាក់បង្ហោះមួយសន្លឹក ដោយបានឈរពាក់អាវ មានរូបកាត់តបញ្ចូលគ្នា រវាងប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប លោក មីឆែល ប្លាទីនី (Michel Platini) និងអតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ លោក ស៊ែប ប្លាស្ទ័រ (Joseph Blatter)។
«២៥ឆ្នាំហើយ ដែលខ្ញុំនិយាយ»
បញ្ហាវាទាស់នៅត្រង់ថា ពីលើរូបថតកាត់តនោះ (រូបថតលោក ម៉ារ៉ាដូណា នៅកណ្ដាលខាងលើ) មានអក្សរសរសេរថា «ចោរទាំងពីរ (Two thieves)»។ រូបថតនេះ ត្រូវបាន