ប្រតិកម្ម​មួយ​ចំនួន​ចំពោះ​ការ​ចូល​និវត្តន៏​របស់ ប៊ែកខាំ

អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ដេវីដ ប៊ែកខាំ (David Beckham) បានប្រកាសចូលនិវត្តន៏ ពីអាជីពជាកីឡាករបាល់ទាត់កាលពីថ្ងៃព្រហស្បតិ៏។ ប៊ែកខាំ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺគាត់បានឈ្នះ​ពាន​រង្វាន់ក្នុងលីក ៤ប្រទេសផ្សេងគ្នា និងបានលេងបាល់ទាត់ពិភពលោក (World Cups) ចំនួន៣លើក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ដេវីដ ប៊ែកខាំ (David Beckham) បានប្រកាសចូលនិវត្តន៏ ពីអាជីពជាកីឡាករបាល់ទាត់កាលពីថ្ងៃព្រហស្បតិ៏។ ប៊ែកខាំ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺគាត់បានឈ្នះ​ពាន​រង្វាន់ក្នុងលីក ៤ប្រទេសផ្សេងគ្នា និងបានលេងបាល់ទាត់ពិភពលោក (World Cups) ចំនួន៣លើក។


ដេវីដ ប៊ែកខាំ បញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់។

កាសែតបារាំង អេអេហ្វភីស្ពត (AFP Sports) បានរាយការណ៏ ពីប្រតិកម្មមួយចំនួន ក្រោយពេលពិភពលោកទាំងមូល​បានដឹងពត៌មានថា កីឡាករឆ្នើមរូបនេះចូលនិវត្តន៏។ ប្រតិកម្មទាំងនោះមានដូចតទៅ៖

នាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ កាំមឺរូន (David Cameron) «ជូនពរឲ្យប៊ែកខាំ មានសំណាងល្អ បន្ទាប់ពីចូលនិវត្តន៏។ បច្ចេកទេសទាត់បាល់ពិន័យ (free-kicks) របស់គាត់ សំរាប់ក្រុមម៉ែនញូ (Man Utd) និងក្រុមជម្រើសជាតិអង់គ្លេស និង​ស្ថិតជាការចងចាំមួយ ដល់អ្នកគាំទ្របាល់ទាត់គ្រប់រូប។»

ប្រធានសហព័ន្ធបាល់ទាត់ ហ្វីហ្វា (FIFA) លោក សែប ប្លាទ័រ (Sepp Blatter) «វាជាការបញ្ចប់សាច់រឿងដ៏អស្ចារ្យមួយ។ ប៊ែកខាំ កើតមកជាមួយនឹងការស្រលាញ់បាល់ទាត់ ហើយគាត់ក៏បានសម្រេចក្តីសុបិន្តរបស់គាត់ដែរ។ រូបគាត់ បានក្លាយ​ជានិមិត្តរូបដល់ក្មេងប្រុស និងក្មេងស្រីជាច្រើនរូបទៀត ដែលចង់ធ្វើឲ្យបានអស្ចារ្យដូចគាត់។»

លោក ណាសឺ អាល់ឃេឡៃហ្វី (Nasser Al-Khelaifi) ម្ចាស់ក្លឹបបាល់ទាត់ ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) «ខ្ញុំ​មានការសោកស្តាយណាស់ ពេលដឹងថាគាត់ចូលនិវត្តន៏។ ខ្ញុំចង់ឲ្យគាត់នៅយ៉ាងហោចណាស់១ឆ្នាំទៀត ជាមួយពួក​យើង។ នេះជាកិត្តិយសមួយសម្រាប់ខ្ញុំ និងក្លឹបប៉ារីស ដែលក្លឹបរបស់យើង ជាក្លឹបចុងក្រោយក្នុងអាជីពរបស់គាត់។»

លោក រ៉យ ហដសិន (Roy Hodgson) គ្រូបង្វឹកជម្រើសជាតិអង់គ្លេស «ប៊ែកខាំ ជាបុរសដែលមានភាពប៉ិនប្រសព្វ អាច​លេងបានច្រើនដំណែង និងបញ្ជូនបាល់បានយ៉ាងល្អ។ យើងមិនចង់ឃើញគាត់ចូលនិវត្តន៏នោះទេ ព្រោះស្តាយនូវបទ​ពិសោធន៏ដ៏ច្រើនរបស់គាត់។»

លោក ហ្គារី ណេវីល (Gary Neville) អតីតមិត្តរួមក្រុមម៉ែនញូ និងជាមិត្តជិតស្និតជាមួយប៊ែកខាំ «គាត់លេងបម្រើ​នៅតំបន់​កណ្តាលបានយ៉ាងអស្ចារ្យបំផុត។ ប៊ែកខាំ ជាកំពូលអ្នកបញ្ជូនបាល់ ទាំងបាល់ទាប និងបាល់ខ្ពស់ និងមានថាមពលខ្លាំង។»

លោក ប្រូស អារ៉េណា (Bruce Arena) អតីតគ្រូបង្វឹកក្រុម ឡូស អេនជេឡេស ហ្គាឡាក់ស៊ី (Los Angeles Galaxy) «ការ​ប្រកួតនីមួយៗ និងគ្រប់ការប្រកួតដែលគាត់លេង គាត់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ គាត់បានបង្រៀន​កីឡាករ​ក្មេងៗរបស់យើង យ៉ាងច្រើនដើម្បីឈ្នះការប្រកួត។ គាត់ក៏ជាផ្នែកមួយដ៏សំខាន់ ដែលក្រុម អិលអេ ហ្គាឡាក់ស៊ី (LA Galaxy) ឈ្នះនូវពានរង្វាន់ដែរ។»

លោក ស្តេវ ហ្គូរែន អេរិកសិន (Sven Goran-Eriksson) អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេស «គាត់ជាកីឡាករបាល់ទាត់​ដ៏អស្ចារ្យម្នាក់ ជាបុរសដ៏អស្ចារ្យម្នាក់ និងជាតារាបាល់ទាត់ឆ្នើមបំផុតនៅលើពិភពលោក។ បើអ្នកនិយាយពី ដេវីដ ប៊ែកខាំ នោះមនុស្សគ្រប់គ្នា នឹងដឹងថាគាត់ជានរណា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...