ហ្វាលខាវ បដិសេធ​ថា គ្មាន​​ការ​ព្រមព្រៀងជា​មួយ​ក្រុម​ម៉ូណាកូ​ទេ

ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) បាននិយាយថា គាត់មិន​បានដឹងរឿងអ្វីទាំងអស់ ខណៈដែលពត៌មានបានចេញផ្សាយថា គាត់បានព្រមព្រាងជាមួយ​នឹងក្រុម​បាល់ទាត់បារាំង​ម៉ូណាកូ (Monaco) បន្ទាប់ពីកាសែតបារាំង និងអេស្ប៉ាញបានរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមថ្មី​នៅរដូវក្តៅ​ខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) បាននិយាយថា គាត់មិន​បានដឹងរឿងអ្វីទាំងអស់ ខណៈដែលពត៌មានបានចេញផ្សាយថា គាត់បានព្រមព្រាងជាមួយ​នឹងក្រុម​បាល់ទាត់បារាំង​ម៉ូណាកូ (Monaco) បន្ទាប់ពីកាសែតបារាំង និងអេស្ប៉ាញបានរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមថ្មី​នៅរដូវក្តៅ​ខាងមុខ។


កីឡាកររ៉ាដាមែល ហ្វាលខាវ ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ។

កីឡាករអន្តរជាតិកូឡុំប៊ី បាននិយាយនៅក្នុងសន្និសិទសារពត៌មាន មុនការប្រកួតផ្តាច់ព្រ័ត្រ ខូផា ដេលរ៉េ (Copa del Rey) ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) នៅថ្ងៃសុក្រនេះថា «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់ ចំពោះរឿងទាំងនោះ ហើយនៅ២ឬ៣សប្តាហ៏ចុងក្រោយនេះ ខ្ញុំផ្តោតអារម្មណ៏ទៅលើតែក្រុមអាត្លិកទិកូ ម៉ាឌ្រីដទេ។»

កាសែតអេអេស (AS) និងអិលអេឃ្វីប (L'Equipe) បានរាយការណ៏កាលពីថ្ងៃសៅរ៏មុនថា ហ្វាលខាវ ត្រូវបានទិញដោយ​ក្រុមម៉ូណាកូ ដែលត្រូវឡើងមកលេងនៅលីក១ (Ligue 1) នៅរដូវកាលក្រោយ ខណៈដែលម្ចាស់ក្លឹបថ្មីជាមហាសេដ្ឋីរុស្ស៊ី ឌីម៊ីទ្រី រីបូឡូវឡិវ (Dimitri Rybolovlev) ត្រៀមនឹងវិនិយោគដ៏ធំជាមួយនឹងក្លឹបនោះ។

ក្រុមបាល់ទាត់នៃប្រទេសបារាំង បាននិយាយថា ពួកគេបានត្រៀមទឹកប្រាក់ប្រមាណជា ៦០លានអ៊ឺរ៉ូ (៧៧.៤លានដុល្លា) ដើម្បីទិញយកខ្សែប្រយុទ្ធដែលមានរហ័សនាមថា «ខ្លា» រូបនេះមកចូលរួមជាមួយក្រុមនៅរដូវកាលថ្មី។

ប៉ុន្តែហ្វាលខាវ ដែលរកគ្រាប់បាល់បញ្ចូលទីបាន ២៨គ្រាប់ ក្នុងក្របខ័ណ្ឌឡាលីកា (La Liga) នៅរដូវកាលនេះ បាន​និយាយថា គាត់មិនឆ្លើយតបទៅនឹងការចាប់អារម្មណ៏ពីក្រុមម៉ូណាកូ ឬក៏ក្រុមណាមួយនោះទេ។

គាត់និយាយទាំងអស់សំណើចថា «បើអ្នកជឿទៅតាមអ្វី ដែលកាសែតបានរាយការណ៏នោះ ពេលនេះខ្ញុំប្រហែលជា​កីឡាករក្នុងក្រុមធំៗនៅអ៊ឺរ៉ុបដូចជា ម៉ែនឆេស្ទើ យូណៃធីត (Manchester United), ឆែលស៊ី (Chelsea) ឬក្រុមរៀលម៉ាឌ្រីដ (Real Madrid) បាត់ទៅហើយ។»

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានបន្តថា «កាលពីឆ្នាំមុន មុនពេលការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក (Europa League final) ពួក​គេនិយាយថា ខ្ញុំនឹងចាកចេញពីក្លឹប ព្រោះតែក្លឹបពុំមានថវិការគ្រប់គ្រាន់ដើម្បីរក្សារខ្ញុំ។ ប៉ុន្តែអ្វីដែលខ្ញុំដឹង ខ្ញុំមានកិច្ច​សន្យា​ដ៏វែងឆ្ងាយជាមួយក្រុមអាត្លិកទិកូ ហើយរឿងអ្វីផ្សេង ខ្ញុំមិនចាប់អារម្មណ៏នោះទេ។»

ហ្វាលខាវ ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ បន្ទាប់ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) និងគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក្នុងក្របខ័ណ្ឌឡាលីកា នៅរដូវកាលនេះ នៅជាប់កិច្ចសន្យាជាមួយក្រុមអាត្លិកទិកូ ម៉ាឌ្រីដ រហូតដល់ឆ្នាំ២០១៦៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...