Posts tagged as "Yeng Virak"

មតិ​ពលរដ្ឋ ពី​គោល​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

មតិ​ពលរដ្ឋ ពី​គោល​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

សមាជិកស្ថាបនិក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន បានថ្លែងអះអាងថា គណបក្ស​ថ្មី ទើបនឹងបង្កើតរបស់លោក មាននយោបាយគោលបីយ៉ាង ដែលសំខាន់ និងខុសប្លែក ពីគណបក្សដទៃ។ នោះ គឺគណបក្សដទៃ ដឹកនាំពីលើមកក្រោម ដែលយកមេជាធំ ឯអ្នកក្រោម រង់ចាំតែស្តាប់បញ្ជា មួយមុខប៉ុណ្ណោះ។ លោកបន្តថា ឯគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក ធ្វើការពីក្រោមទៅលើ ពលរដ្ឋ និងសមាជិក​ជា​ធំ។ សមាជិក ជាអ្នកសម្រេចចិត្ត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។

គោលនយោបាយរបស់គណបក្សថ្មីនេះ បានបង្កឲ្យមានចំណាប់អារម្មណ៍មិនតិចទេ ពីពលរដ្ឋថ្នាក់មូលដ្ឋាន។ មានវត្តមាន ចូលរូមក្នុងសមាជដំបូង របស់«គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» លោក មាស សាមឿន មកពី​ខេត្តកំពង់ស្ពឹ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គណបក្សមួយនេះ មានលក្ខណៈប្លែក ពីគណបក្ស​ផ្សេងទៀត ហើយលោកបានជ្រើសរើស សមាជិកមួយចំនួនធំហើយ មកទល់ពេលនេះ។ លោក បាន​ពន្យល់​ថា គណបក្សមួយនេះ [...]

កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន

កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន

«វា​មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ប្រជា​ជន ​គ្រាន់​តែ​ធ្វើ​តាម​ចៅហ្វាយ​របស់​ខ្លួន​ នោះ​ឡើយ» នេះ​ជា​ការថ្លែងអះអាង របស់លោក កែម ឡី ជាមួយសារព័ត៌មានខេមបូឌៀដេល្លី ក្នុងការធ្វើអត្ថាធិប្បាយមួយ ចំពោះ​ការជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំ ជាបណ្ដោះអាសន្ន នៃគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ហៅកាត់ជា​ភាសា​អង់គ្លេស GDP។

គណបក្សថ្មីនេះ បានធ្វើ​សមាជ ជា​លើក​ដំបូង​របស់​ខ្លួន ​ក្នុង​រាជធានី​ភ្នំពេញ ដែលមានសមាជិកចូលរួម ប្រមាណ​ជា១០៣នាក់ ហើយបាន​​បោះ​​​​​​ឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ទៅលើ​លោក យ៉េង វីរៈ អតីត​ប្រធាន​មជ្ឈ​មណ្ឌល​​អប់រំ​ច្បាប់ ​សម្រាប់​សហគមន៍ ឲ្យធ្វើជា​ប្រធាន​បណ្ដោះ​​​អាសន្ន របស់គណបក្សនេះ។​ ក្រៅពីលោក យ៉េង វីរៈ នៅមានអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួនពីរនាក់ទៀត ក៏ត្រូវបានសមាជជំហានដំបូងនេះ ជ្រើស​តាំង​ឲ្យធ្វើជាអនុប្រធាន និងជាអគ្គលេខាធិការគណបក្សដែរ។

ដោយឡែក [...]

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តី​ព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​នោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោល​ជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។

ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការ​បោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាព​ឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បាន​ធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្ស​ប្រជាជន​កម្ពុជា បួនរូបទៀត [...]

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

ដំណឹងចុងក្រោយ បានបង្ហើបឲ្យបានដឹងថា សមាជិកពីររូបក្នុងចំណោមបួនរូប ដែលជា«កូតា» របស់គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់មកដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អាចជាលោក យ៉េង វីរៈ និងលោក គល់ បញ្ញា មេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការយ៉ាងជិតស្និត ទៅនឹងការ​បោះឆ្នោតកន្លងមកច្រើនឆ្នាំ នៅកម្ពុជា។


លោក យ៉េង វីរៈ (ខាងឆ្វេង) និងលោក គល់ បញ្ញា។ (រូបថត MONOROOM.info/ O. Vary)

សមាជិក គ.ជ.ប - សមាជិកដឹកនាំ គ.ជ.ប បួនរូប ដែលជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ អាចមានពីររូប​ពី​គណបក្សផ្ទាល់តែម្ដង និងពីររូបទៀតចេញពីក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ប្រមុខ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា [...]

យុវជន​មាន​តួនាទី​សំខាន់ ក្នុង​នយោបាយ និង​សកម្មភាព​សង្គម?

យុវជន​មាន​តួនាទី​សំខាន់ ក្នុង​នយោបាយ និង​សកម្មភាព​សង្គម?

យុវជនជាសសរ«ទ្រូង»ប្រទេសជាតិ ។ យុវជនជាអ្នកបន្ត«វេន»ពីមនុស្សចាស់ ក្នុងកិច្ចការនយោបាយ នៃការ​ដឹកនាំ​ប្រទេស។ យុវជនមានឱកាសអភិវឌ្ឍខ្លួន ជាអ្នកដឹកនាំដែលអាចជំរុញសង្វាក់អភិវឌ្ឍ ឲ្យមានសន្ទុះលឿន ប្រកប​ដោយស្ថេរភាព និងនិរន្តរភាព។ យុវជនចាប់ក្នុងកិច្ចការនយោបាយ ជាសញ្ញាណ«វិជ្ជមាន» ព្រោះវាបង្ហាញពីសន្ទុះ នៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះ វាអាចបន្តដល់កូនជំនាន់ក្រោយ។


យុវតី ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏ល្បីក្នុងសកម្មភាពសង្គម។ (រូបថត ហ្វេសប៊ុក)

យុវជន និងនយោបាយ - ពាក្យ«នយោបាយ» ជាបញ្ហាសាមញ្ញសម្រាប់យុវជន និងការចូលរួម។ ភាគច្រើននៃ​យុវជនក្នុងរឿងនយោបាយមិនមានពុតត្បុតទេ ទាមទារការបង្ហាញនូវទស្សនៈ និងការយល់ឃើញ​ដោយស្មោះត្រង់​របស់ខ្លួន។ ពួកគាត់យល់យ៉ាងណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...