Posts tagged as "Sénat"

អនុ​ប្រធាន CNRP ថា​ការ​ដោះ​លែង ហុង សុខហួរ ព្រោះមាន​«សម្ពាធ»

អនុ​ប្រធាន CNRP ថា​ការ​ដោះ​លែង ហុង សុខហួរ ព្រោះមាន​«សម្ពាធ»

«មិនមែន នៅសុខៗ ស្រាប់តែគេមកដោះលែង លោក ហុង សុខហួរ នោះទេ» នេះជាការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុននេះបន្តិច ដើម្បីភ្ជាប់ទៅនឹងការសាទររបស់លោក ក្នុងការដោះលែងអតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាគណបក្សភ្លើងទៀន) បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានជាប់នៅក្នុងពន្ធនាគារ អស់រយៈពេល ជាង២ឆ្នាំកន្លងមក។

លោក ហុង សុខហួរ ត្រូវបានព្រះមហាក្សត្រព្រះរាជទាន​លើកលែងទោស តាមរយៈព្រះរាជក្រឹត្យមួយ ចេញនៅថ្ងៃនេះ ទៅតាមការស្នើរសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកលែង និងការដោះលែងនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយលិខិតសុំទោសលោក ហ៊ុន សែន មួយច្បាប់ ដែល​ត្រូវបានលោក ហុង សុងហួរ ចុះហត្ថលេខាពីក្នុងពន្ធនាគារ ដោយបង្ហាញពីការសោកស្ដាយរបស់លោក ក្នុងការ«ប្រព្រឹត្តិមិនត្រឹមត្រូវ» ទៅនឹងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបោះបង្គោលព្រំដែន [...]

ហុង សុខហួរ ត្រូវ​បាន​លើក​លែង​ទោស ក្រោយ​សុំ​ទោស ហ៊ុន សែន

ហុង សុខហួរ ត្រូវ​បាន​លើក​លែង​ទោស ក្រោយ​សុំ​ទោស ហ៊ុន សែន

ទោស៧ឆ្នាំ ផ្ដន្ទាទោសដោយតុលាការរាជធានី ដាក់ទៅលើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាគណបក្សភ្លើងទៀន) ត្រូវអនុវត្តន៍បានជាង២ឆ្នាំ មុននឹងមន្ត្រីគណបក្សប្រឆាំងរូបនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទាន​លើកលែងទោស នៅថ្ងៃនេះ ទៅតាមការស្នើរសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នេះ បើតាមព្រះរាជក្រឹត្យ ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ដែលទើបធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។ ព្រះរាជក្រឹត្យបានសរសេរត្រាស់បង្គាប់ លើកលែងទោស«ឲ្យទណ្ឌិត ហុង សុខហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។

ព្រះរាជក្រិត្យនេះ ត្រូវបានធ្វើឡើង នៅប៉ុន្មានថ្ងៃក្រោយលិខិតសុំទោសលោក ហ៊ុន សែន [...]

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទីបួន ដែលលោកនាយករដ្ឋមន្ត្រី បានកំណត់ថ្ងៃខែ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ នឹងត្រូវ​លើកពេល ជាងមួយខែ គឺពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ទៅដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះ បើតាមការការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាល ឈ្មោះ «AKP» ហើយត្រូវបានយកមកផ្សាយបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅលើគណនីហ្វេសប៊ុករបស់លោក។

មកដល់ម៉ោងនេះ គេមិនឃើញរដ្ឋាភិបាលកម្ពុជា ចេញផ្សាយជាលាយលក្ខណ៍អក្សរ ពីការលើកថ្ងៃបោះឆ្នោតនេះទេ។

 

ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា [...]

នរណា​ជា​មន្រី​ដែល​ឆ្លើយ​នៅ IPU ថា​«មិន​ដឹង​សភា​ខ្មែរ​កែ​ច្បាប់»?

នរណា​ជា​មន្រី​ដែល​ឆ្លើយ​នៅ IPU ថា​«មិន​ដឹង​សភា​ខ្មែរ​កែ​ច្បាប់»?

ឥស្សរជននយោបាយខ្មែរមានច្រើន តែមិនប្រាកដថា សាធារណជន ពិតបានស្គាល់ទាំងអស់នោះទេ។ ការមិនស្គាល់ទាំងអស់នោះ កើតមានយ៉ាងហោចណាស់ ក៏រហូតមកដល់មុនពេល ដែលមន្ត្រីម្នាក់ វ័យចំណាស់សក់ស បានឆ្លើយនៅក្នុងអង្គប្រជុំ របស់អង្គការសហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាកន្លងមកនេះ ថាលោកមិនបានដឹងថា រដ្ឋសភាកម្ពុជាទើបនឹងអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ជាច្រើន ដើម្បីឈានទៅរំលាយគណបក្សប្រឆាំង និងដកហូតអាសនៈរបស់គណបក្សនេះ ទៅបែងចែកឲ្យគណបក្សដទៃនោះទេ។

ចម្លើយមិនដឹងមិនឮរបស់មន្ត្រីខ្មែររូបនេះ ដែលជាតំណាងប្រតិភូកម្ពុជា នៅអង្គការ​សហភាពអន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំនួរ របស់លោក «Saber Chowdhury» ប្រធានអង្គការនេះ ដែលចង់ដឹងនៅក្នុងអង្គប្រជុំថា តើប្រទេសកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីផ្ដល់លទ្ធភាពរំលាយគណបក្សមែនឬទេ?

[...]

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។

នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នូវ​រូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម​ មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។