Posts tagged as "Sénat"

ជួង ជូងី៖ ច្បាប់​ស្រុក​ខ្មែរ ប្រៀប​បាន​ជា​កៅស៊ូ​យឺត (vdo)

ជួង ជូងី៖ ច្បាប់​ស្រុក​ខ្មែរ ប្រៀប​បាន​ជា​កៅស៊ូ​យឺត (vdo)

ការអនុវត្តច្បាប តាមបែប«ទាញកៅស៊ូ» នៃបុគ្គលអនុវត្តច្បាប់ ទាំងសាលាជម្រះក្តី ទាំងមន្រ្តីរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ត្រូវបានលោកមេធាវី ជួង ជូងី មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ ធ្វើការពន្យល់ និងឲ្យ​និយម​ន័យ លើបទល្មើសជាក់ស្តែងយ៉ាងខ្លីថា៖ «ដើម្បីកំណត់បទល្មើសជាក់ស្តែងបាន បទល្មើសនោះ ត្រូវដឹងពី​កន្លែង​ប្រព្រឹត្តិ។ ក្នុងអង្គហេតុនេះ សមត្ងកិច្ចចោទប្រកាន់ថា ប្រព្រឹត្តិនៅរាជធានីភ្នំពេញ។ (...) តែមិនបានដឹង​ថា នៅកន្លែងណាមួយពិតប្រាកដឡើយ។ មានត្រាច្បាប់ បានចង្អុលច្បាស់លាស់ណាស់ថា ប្រព្រិត្តិនៅ​កន្លែង​ណា​មួយ .... រកកន្លែងប្រព្រិត្តិ មិនបានច្បាស់លាស់។ អញ្ចឹងចំណាត់ការ តាំងពីដើមដល់ចប់ ខុស​ទាំង​អស់។»

ថ្លែងទៅកាន់អ្នកសារព័ត៌មានច្រើននាក់ នៅមុខសាលាឧទ្ទរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ជួង ជូងី មេធាវីការពារក្ដីឲ្យលោក  ហុង សុខហួរ នៅតែអះអាងថា កូនក្តីរបស់លោក ពុំមានទោសនោះឡើយ ដោយលោកអះអាងថា [...]

សមាសភាព​មើល​ផែនទី UN ព្រឹក​នេះ គ្មាន សុខ ទូច ទេ!

សមាសភាព​មើល​ផែនទី UN ព្រឹក​នេះ គ្មាន សុខ ទូច ទេ!

ក្នុងរយៈពេលចុងក្រោយនេះ លោក សុខ ទូច ដែលជាប្រធានក្រុមការងារ នៃរាជបណ្ឌិតសភាកម្ពុជា តែងតែ​បង្ហាញនូវសកម្មភាពយ៉ាងសកម្ម នៃការចុះបេសកកម្ម និងការដើរស្វែងរកផែនទី ពីបណ្តាប្រទេស និង​មហាជន​នានា ក្នុងគោលបំណង ជួយកាត់បន្ថយភាពតានតឹងនៃព្រំដែន រវាងគណបក្សធំៗទាំងពីរ នៅក្នុងរដ្ឋសភា។

តាមសមាសភាព នៃគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារ ទទួលប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី នាទីស្តីការគណរដ្ឋមមន្រ្តី នាព្រឹកថ្ងៃទី ២០ ខែសីហានេះ មិនមានវត្តមាន នៃសមាសភាព​តំណាង​ផ្នែក​ស្រាវជ្រាវផែនទី នៃរាជបណ្ឌិតសភាកម្ពុជា ដែលមានលោក សុខ ទូច ជាប្រធាននោះឡើយ។ លោក ផៃ ស៊ីផាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហាម្សិលម៉ិញ នៅទីស្តីការគណរដ្ឋមន្រ្តី ក៏មិនបាន​បង្ហើប ពីវត្តមានរបស់ក្រុមស្រាវជ្រាវ រាជបណ្ឌិតសភាកម្ពុជានេះដែរ។ លោកគ្រាន់តែបង្ហាញថា លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជ្រាវនោះ គ្រាន់តែជាអាជ្ញាកណ្តាល [...]

គឹម សន្តិភាព៖ ផ្សាយ​រឿង​មិន​ពិត​តាម​ហ្វេសប៊ុក ជា​បទ​ល្មើល​«ជាក់ស្តែង»

គឹម សន្តិភាព៖ ផ្សាយ​រឿង​មិន​ពិត​តាម​ហ្វេសប៊ុក ជា​បទ​ល្មើល​«ជាក់ស្តែង»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥នេះ អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ ទំនងជាចង់ធ្វើការ«ព្រមាន»ជាទូទៅ ដល់បណ្តាអ្នកលេងហ្វេសប៊ូកទាំងអស់ អាចនឹងត្រូវ​ចោទ​ប្រកាន់ ពី«បទល្មើសជាក់ស្តែង» ក្នុងករណីនៃការផុសណាមួយ ក្នុងន័យចោទប្រកាន់ ឬនិយាយខុស ពី​ការ​ពិត​នោះ។

លោកបានយកករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗថា ជាការផុសវីដេអូ ដែលនិយាយខុសការពិត ហើយនើ ជាបទល្មើសជាក់ស្តែងមួយ ដែល​មាន​ចែងក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា។ លោកបានបន្តថា តាមក្របខណ្ឌនៃអង្គហេតុ តាមរយៈការផុសក្នុង​បណ្តាញ​សង្គមរបស់ លោក ហុង សុខហួរ នេះ អាចធ្វើឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបន្តចាប់ខ្លួនតាម​នីតិវិធី ដោយមិនចាំបាច់ ត្រូវការដកអភ័យឯកសិទ្ធិ ជាមុនឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងទៀតថា៖ «នៅថ្ងៃទី១៥ ព្រឹក [...]

ផៃ ស៊ីផាន៖ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពួក​ប្រឆាំង (vdo)

ផៃ ស៊ីផាន៖ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពួក​ប្រឆាំង (vdo)

ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការរួមសហកា ពីក្រសួង​ព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន​ធ្វើ​ឡើង ក្នុង​គោលបំណងពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា រវាងការអនុវត្ត និងការគោរពច្បាប់។ លោក​បាន​ទទួលស្គាល់ថា ប្រទេសកម្ពុជាមិនមែនជាសម្បត្តិទ្រព្យ (កម្មសិទ្ធិ) របស់គណបក្សប្រឆាំង ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងបន្ថែមថា ដូច្នេះរដ្ឋាភិបាលធ្វើអ្វីទៅតាម នីតិរដ្ឋ និងទិដ្ឋភាព​អន្តរជាតិ​ជាក់ស្តែង។ លោកបានពន្យល់ថា៖ «ប្រទេសខ្មែ មិនមែនជាសម្បត្តិទ្រព្យ របស់គណបក្សប្រឆាំង ឬ​គណបក្សប្រជាជន (កម្ពុជា) ទេ។ តែយើងធ្វើអ្វី ទៅតាមនីត្យានុកូលភាព (ធ្វើតាមច្បាប់) [...]

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...