ផៃ ស៊ីផាន៖ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពួក​ប្រឆាំង (vdo)

លោកនាយករដ្ឋមន្រ្តីកម្ពុជា ចង់បញ្ចប់នូវពួកផ្កាប់មុខ ឬពួកជ្រុលនិយមនៅកម្ពុជា។ នេះជាការអះអាង របស់​អ្នក​នាំ​ពាក្យ ទីស្តីការ​គណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលលោកបានចាប់ដៃ ជា​មួយ​ក្រសូង​ព័ត៌មាន ធ្វើ​នា​ទីស្តីការ​គណរដ្ឋមន្រ្តី នាព្រឹកនេះ ទាក់ទងនឹងការចាប់ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មកពី គណបក្ស សម រង្ស៊ី។។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ សីហា២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការរួមសហកា ពីក្រសួង​ព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន​ធ្វើ​ឡើង ក្នុង​គោលបំណងពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា រវាងការអនុវត្ត និងការគោរពច្បាប់។ លោក​បាន​ទទួលស្គាល់ថា ប្រទេសកម្ពុជាមិនមែនជាសម្បត្តិទ្រព្យ (កម្មសិទ្ធិ) របស់គណបក្សប្រឆាំង ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងបន្ថែមថា ដូច្នេះរដ្ឋាភិបាលធ្វើអ្វីទៅតាម នីតិរដ្ឋ និងទិដ្ឋភាព​អន្តរជាតិ​ជាក់ស្តែង។ លោកបានពន្យល់ថា៖ «ប្រទេសខ្មែ មិនមែនជាសម្បត្តិទ្រព្យ របស់គណបក្សប្រឆាំង ឬ​គណបក្សប្រជាជន (កម្ពុជា) ទេ។ តែយើងធ្វើអ្វី ទៅតាមនីត្យានុកូលភាព (ធ្វើតាមច្បាប់) នីតិរដ្ឋ និងអ្វីជា​ទិដ្ឋភាព​អន្តរជាតិ ដែលគេមកចូលរួម និងដាច់ខាត យើងត្រូវតម្រូវតាម។ (...) ការងារព្រំដែន មិនមែន​ជា​រឿង​នយោបាយ​ទេ ជារឿងបច្ចេកទេសសុទ្ធសាធ។ ដូច្នេះផលរំពឹងទុក ដែលយកការងារព្រំដែន ជានយោបាយ ដើម្បី​ប្រជា​ប្រិយ​ភាព ដើម្បីការងារសន្លឹកឆ្នោត នោះគិតខុសហើយ។»

លោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការ នៃទីស្ដីការគណរដ្ឋមន្រ្តីផងនោះ បានគាំទ្រថា បើគណបក្ស​សង្គ្រោះ​ជាតិ ចង់ចូលរួមធ្ចើការជាមួយរដ្ឋាភិបាល ក្នុងរឿងព្រំដែននោះ គួស្នើសុំ«គណៈរដ្ឋមន្រ្តីចម្រុះ»បាន។ លោក​បាន​បញ្ជាក់ទៀតថា៖ «យើងមិនចង់ឲ្យព្រះរាជជាណាចក្រកម្ពុជា ស្ថិតនៅក្រោមឥទ្ថិពល ពួកប្រឆាំងនោះទេ។»

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកសារលិខិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកពន្យល់ នូវ​ករណីពីរដាច់ដោយឡែកពីគ្នា៖ «(ចំណុចទី១) លោកចង់បញ្ចប់ ពួកផ្កាប់មុខ ឬពួកជ្រុលនិយម។ ចំណុចទីពីរ លោកចង់ឲ្យមានឯកភាពជាតិ ក្នុងការប្រើប្រាស់ផែនទី។ (...) មានរាជបណ្ឌិតសភា ជាអាជ្ញាកណ្តាល។»

សូមរំលឹកថា មុនការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភា មកពីគណបក្សប្រឆាំងនោះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ សីហា បានបញ្ចេញខ្សែអាត់វីដេអូ ដោយបានធ្វើការផ្សាយជាសាធារណៈ ពី​គោលការណ៍ច្បាប់ ពាក់ព័ន្ធនឹងការចាប់ខ្លួនខាងលើនេះ។ ទីស្តីការគណរដ្ឋមន្រ្តី បានចាត់ទុកថាសមាជិក ឬ​សកម្មជនមួយចំនួន នៃគណបក្សប្រឆាំង បាននឹងកំពុងធ្វើការមួលបង្កាច់ បង្ខូចឈ្មោះរដ្ឋាភិបាល ក្នុងរឿង​ព្រំដែន ផ្ទុយពីការពិតទាំស្រុង។ បន្ទាប់មក នៅព្រឹកថ្ងៃទី១៥ ខែសីហា នារាជធានីភ្នំពេញ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងឯកសារ​សាធារណៈ៕


» សូមទស្សនាវីដេអូ នៃការធ្វើសន្និសីទកាសែតនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...