សេចក្តីព្រាងច្បាប់ទាំងស្រុង ស្តីពី«ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត»ថ្មី
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 07, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមការងារទាំងពីរគណបក្ស បានឯកភាពគ្នាទាំងស្រុង កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥នេះ ទៅលើខ្លឹមសារ នៃច្បាប់បោះឆ្នោតថ្មី ដ៏ចម្រូងចម្រាស់។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែងដូចតទៅ៖
ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពីមាត្រា៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលរួមមាន១៥មាត្រ ចាប់ពីមាត្រា២៣ ដល់មាត្រា៣៧។
ជំពូកទី៥ ចែងអំពីការិយាល័យបោះឆ្នោត ដែលរួមមាន៦មាត្រា ចាប់ពីមាត្រា៣៨ ដល់មាត្រា៤៣។
ជំពូកទី៦ ចែងអំពីការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត ដែលរួមមាន២៣មាត្រា ចាប់ពីមាត្រា៤៤ ដល់មាត្រា៦៦។
ជំពូកទី៧ ចែងអំពីការឃោសនាបោះឆ្នោត ដែលរួមមាន២៥មាត្រា ចាប់ពីមាត្រា៦៧ ដល់មាត្រា៩១។
ជំពូកទី៨ អំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដែលរួមមាន៤៦មាត្រា ចាប់ពីមាត្រា៩២ ដល់មាត្រា១៣៧។
ជំពូកទី៩ អំពីការបាត់អាសនៈរដ្ឋសភា និងការជ្រើសតាំងជំនួស ដែលរួមមាន២មាត្រា ចាប់ពីមាត្រា១៣៨ ដល់មាត្រា១៣៩។
ជំពូកទី១០ អំពីទោសប្បញ្ញត្តិ ដែលរួមមាន២៧មាត្រា ចាប់ពីមាត្រា១៤០ ដល់មាត្រា១៦៦។
ជំពូកទី១១ អំពីអន្តរបបញ្ញត្តិដែលរួមមាន៣មាត្រា ចាប់ពីមាត្រា១៦៧ ដល់មាត្រា១៦៩។
ជំពូកទី១២ អំពីអវសានប្បញ្ញត្តិ ដែលរួមមាន២មាត្រា ចាប់ពីមាត្រា១៧០ ដល់មាត្រា១៧១។
សូមស្វែងយល់ ពីច្បាប់នេះទាំងស្រុង ដូចខាងក្រោម (កម្មវិធីអាន PDF គួរត្រូវបាន ដាក់ឲ្យដំណើរការសិន នៅក្នុងកំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នក)៖