សាលារាជធានីសម្រេចដាក់វិថីសុធារស ឱ្យធ្វើដំណើរបាន ពីស្ដុបជលផល វិញ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិនា ២០១៤
- កែប្រែចុងក្រោយ: March 07, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីជូនដំណឹងមួយ របស់ សាលារាជធានីភ្នំពេញចេញផ្សាយ នៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៥នេះ បានផ្សាយដឹងសារជាថ្មី ស្ដីពីការពង្រីក កំណាត់វិថីសម្ដេច សុធារស ចាប់ពីចំណុចស្ដុបចំការមន ឬស្ដុបជលផល មកដល់ចំណុចផ្លូវកែងខាងជើង ជាប់របងស្ថានទូតរុស្សី និងការសម្រួល ដាក់ឱ្យមានចរាចរណ៍ឯកទិស ជាបណ្ដោះអាសន្ន កំណាត់ផ្លូវមួយចំនួន ជាពិសេសកំណាត់ផ្លូវសម្ដេច សុធារស នេះតែម្ដង។
សេចក្ដីជូនដំណឹងរបស់សាលា រាជធានីភ្នំពេញ បានឱ្យដឹងថា ការសម្រេចចរាចរណ៍ឯកទិស នៅលើកំណាត់ ផ្លូវមួយនេះ ដើម្បីបញ្ជៀសការកក ស្ទះចរាចរណ៍ ដែលតែងតែកើតមានឡើង។ ប៉ុន្តែការសម្រេចឲ្យធ្វើចរាចរណ៍ ឯកទិសនេះ មានលក្ខណៈជាបណ្ដោះអាសន្ន ដោយកំណត់រយៈពេលត្រឹម៣ខែប៉ុណ្ណោះ។
ការផ្លាស់ប្ដូរជំហររបស់សាលារាជធានី បានធ្វើឡើង បន្ទាប់ពីមានប្រតិកម្ម របស់ពលរដ្ឋអ្នកដែលរស់នៅ តាមដងផ្លូវសម្ដេចសុធារសនេះ ដែលបានហៅការសម្រេច ដាក់ឲ្យមានចរាចរណ៍ឯកទិស កាលពីប៉ុន្មានថ្ងៃមុន ថាជាការសម្រេច ដែល«បិទឆ្នាំងបាយ» របស់ពលរដ្ឋទាំងនោះ។ ការត្អូញត្អែរ របស់ប្រជាពលរដ្ឋ ដែលរស់នៅលើ តាមដងផ្លូវនេះ និងភាគច្រើន សុទ្ធសឹងជាអ្នកលក់ដូរ ផលិតផលសិប្បកម្មខ្មែរនោះ បានឲ្យដឹងថា ពួកគាត់ ពិបាកក្នុងការចេញចូលផ្ទះខ្លួនឯង ជាអន្លើ ហើយគ្មានអតិថិជន ធ្វើដំណើរមកទិញផលិតផលរបស់ពួកគាត់។
» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
សូមបញ្ជាក់ដែរថា នៅក្នុងសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញដដែលនេះ នៅមានសម្រេចដាក់ ឱ្យចរាចរណ៍ជាផ្លូវឯកទិស ជាបណ្ដោះអាសន្ន ទៅលើ កំណាត់ផ្លូវមួយចំនួនទៀត ដូចជា កំណាត់ផ្លូវប្របមាត់ទន្លេ ត្រូវធ្វើដំណើរឯកទិស តាមទិសដៅពីគល់ស្ពានខាងលិចស្ពានតន្ដ្រី នៃកោះពេជ្រ ទៅគល់ស្ពានខាងលិចស្ពានឥន្ធនូ និងកំណាត់ផ្លូវលេខ៧៨ ត្រូវធ្វើដំណើរឯកទិស តាមទិសពីចំណុចខាងត្បូង ជាប់របងស្ថានទូតអូស្ដ្រាលី ទៅគល់ស្ពានខាងលិចស្ពានតន្ដ្រី ។
សូមអានសេចក្ដីប្រកាសនេះទាំងស្រុង ដូចតទៅ៖