ប្លន់គូស្នេហ៍ទាំងយប់នៅមុខផ្សារទំនើបបាយ័ន យកម៉ូតូមួយគ្រឿង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ: ភ្ជង់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង៣០នាទីយប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែលជនរងគ្រោះ ទាំងគ្នាពីរនាក់ ជាគូស្នេហ៍នឹងគ្នា។ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក MSX ស្លាលេខ ១CS-៥៩២៦ ហើយត្រូវបានក្រុមចោរ មានគ្នាពីរនាក់ ជិះម៉ូតូធុន ឌូក ពណ៍ស មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពប្លន់បានសម្រេច នៅត្រង់ខាងមុខផ្សារទំនើបបាយ័ន ស្តិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានសាក្សីដែលនៅក្នុងហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរ អ្នកមិនមានអ្នកណាម្នាក់ រងរបួសនោះទេ តែពួកគេត្រូវបានក្រុមចោរ គម្រាមសម្លាប់ បើមិនប្រគល់ម៉ូតូ។ ភ្លាមៗ បន្ទាប់ពីរចោរបានបើកម៉ូតូរត់គេច ជនរងគ្រោះឈ្មោះ ស្រ៊ុន គឹមវែង អាយុ២៤ ឆ្នាំ និងមិត្តស្រីឈ្មោះ ស្រីពេជ្រ ដែលរស់នៅម្តុំផ្សារអួឬស្សីសព្វថ្ងៃ បានទៅដាក់ពាក្យប្តឹងទាំងយប់ នៅប៉ុស្តិ៍សនគរបាលរដ្ឋបាល សង្កាត់មនោរម្យ។
ហេតុការណ៍ប្លន់ប្រដាប់អាវុធ នៅពីមុខផ្សារទំនើបបាយ័ន យកបានសម្រេច នូវម៉ូតូមួយគ្រឿងនេះ ត្រូវបានក្រុមអ្នកឃើញហេតុការណ៍និយាយថា គ្មានអ្នកណាហ៊ានធ្វើអ្វីក្រុមចោរនោះទេ ព្រោះនៅពេលនោះ អ្នករាល់គ្នាខ្លាចគ្រាប់កាំភ្លើង ដូចជនរងគ្រោះដូច្នោះដែរ ព្រោះក្រុមចោរបានស្រែកគម្រាម ហើយម្នាក់បើកម៉ូតូជនរងគ្រោះចេញទៅ ចំណែកឯម្នាក់ទៀត បានជិះចេញទៅតាមគ្នាពីក្រោយ លឿនដូចគេថតកុន។
គូស្នេហ៍ម្ចាស់ម៉ូតូទាំងពីរនាក់ បានត្រឹមតែស្រែកឲ្យគេជួយ តែគ្មានអ្នកណាហ៊ានប្រថុយ ជាមួយការគម្រាមពីក្រុមចោរនោះទេ។ អស់ជម្រើស ជនរងគ្រោះ ស្រ៊ុន គឹមវែង បានជិះម៉ូតូឌុប ទាំងពីរនាក់ទៅប្តឹងនគរបាល នៅសង្កាត់ខាងលើ ឲ្យជួយដោះស្រាយទៅតាមផ្លូវច្បាប់៕