នគរបាល​អាមេរិក​សម្លាប់​មនុស្ស​យ៉ាង​តិច​២នាក់ ក្នុង​១ថ្ងៃ

នគរបាលអាមេរិក បានសម្លាប់មនុស្ស ជាមធ្យមច្រើនជាង២នាក់ ក្នុងមួយថ្ងៃ សម្រាប់ឆ្នាំនេះ។ ជាតួលេខ បង្ហាញដោយសារព័ត៌មាន «Washington Post» កាលពីថ្ងៃអាទិត្យ និងមានកម្រិតខ្ពស់ជាង ស្ថិតិរបស់រដ្ឋាភិបាលសហព័ន្ធ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 02, 2015
  • ប្រធានបទ: បាញ់សម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មាន «Washington Post» បានបង្ហាញពីរបាយការណ៍ស៊ើបអង្កេត របស់ខ្លួន ស្ដីពីការបាញ់សម្លាប់របស់នគរបាល ដែលបានធ្វើឡើង នៅទូទាំងប្រទេស ក្នុងនោះមនុស្សចំនួន៣៨៥នាក់ ត្រូវបានសម្លាប់ ដោយនគរបាលអាមេរិក រាប់ចាប់​តាំងពីខែមករាមក។

តួលេខ ដែលបង្ហាញថា មនុស្សយ៉ាងតិច ២នាក់ ត្រូ​វបានសម្លាប់ដោយនគរបាលអាមេរិក មានលក្ខណៈខ្ពស់ជាង របាយ​ការណ៍ស្ថិតិ ដែលចេញផ្សាយដោយ រដ្ឋាភិបាលសហព័ន្ធ (រដ្ឋាភិបាលកណ្ដាល) នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ​នេះ។ របាយការណ៍នោះ ត្រូវបានពន្យល់ថា បានដកស្រង់ចេញ តែពីតួលេខមិនពេញលេញ របស់ស្នងការដ្ឋាននគរ​បាល​តំបន់​នានា ដោយហេតុថា ពួកគេទាំងនោះ មិនមានភាពចាំបាច់ ក្នុងការធ្វើរបាយការណ៍បញ្ជាក់ បន្ទាប់ពីការបាញ់សម្លាប់​ណា​មួយ ដោយកងកម្លាំងអាជ្ញាធរនោះឡើយ។

របាយការណ៍របស់សារព័៌មាន បានចេញផ្សាយ ខណៈសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរលកតវ៉ា របស់ពលរដ្ឋខ្លួន ប្រឆាំង​នឹងអំពើហិង្សា និងការបាញ់សម្លាប់ «ឆៅៗ» ដោយកងកម្លាំងនគរបាល ជាពិសេសទៅលើពលរដ្ឋស្បែកខ្មៅ និង​ពលរដ្ឋ​មានដើមកំណើត មកពីអាមេរិកឡាទីន (ទ្វីបអាមេរិកខាងត្បូង)។

១៦% គ្មានអាវុធនៅនឹងដៃ

សារព័ត៌មាន បានអះអាងទៀតថា ពលរដ្ឋស្បែកខ្មៅអាមេរិក បានក្លាយជាជនរងគ្រោះ ពីការបាញ់សម្លាប់ របស់​នគរបាល មានកម្រិតដល់ទៅ៣ដង ច្រើនជាងបណ្ដាជនផ្សេងទៀត តាំងពីដើមឆ្នាំ២០១៥។ បើតាមរបាយការណ៍ដដែលនោះ មនុស្ស​ភាគច្រើន ដែលត្រូវបានសម្លាប់ សុទ្ធតែមានបំពាក់ ឬកាន់អាវុធ នៅនឹងខ្លួន ជាពិសេសកាំភ្លើងខ្លី ខណៈមនុស្ស មួយ​ចំនួន​ទៀត មានកាន់កាំបិត និងវត្ថុចុងស្រួច ឬវត្ថុដ៏គ្រោះថ្នាក់ផ្សេងៗ។ ការស៊ើបអង្កេតរបស់សារព័ត៌មាន បាន​រក​ឃើញ​ថា មានមនុស្ស១៦% ដែលមិនមានបំពាក់ដោយអាវុធ ឬវត្ថុគ្រោះថ្នាក់ ក៏ត្រូវបានសម្លាប់ដែរ។

សម្លាប់ព្រោះមានដងអំបោស

ការសម្លាប់ទាំងនេះ ភាគច្រើន កើតចេញ ពីជម្លោះឆ្លើយឆ្លងឌឺដង រវាងនគរបល និងសមាជិកសហគមន៍ ដែល​ស្ថាន​ការណ៍ ប្រែក្លាយជាគ្រប់គ្រង់លែងបាន។ សារព័ត៌មានបានលើកយកករណីមួយ ក្នុងរដ្ឋផ្លរីដា (Florida) មកបញ្ជាក់ថា នគរបាលបានសម្លាប់ ជនមានសតិមិនគ្រប់មួយរូប ដោយគ្រាន់តែជននេះ គ្រវីដងអំបោសនៅនឹងដៃ។ ម្ដាយរបស់​ជន​នេះ បានទូរស័ព្ទហៅនគរបាល ព្រោះគាត់មិនអាចហៅ ឲ្យចូលផ្ទះបាន ដោយខ្លាចត្រជាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...