យ៉ង់ គឹមអេង៖ បំបែកក្រសួងឬខណ្ឌដើម្បីចែកអំណាចគ្នា ជាងគិតពីប្រយោជន៍ជាតិ
ការបំបែក ឬបង្កើតនូវខណ្ឌ ឬក្រសួងថ្មីឱ្យបានមុនការបោះឆ្នោត ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះជាការបែងចែកនូវអំណាចគ្នា នៃមន្រ្តីគណបក្សកាន់អំណាច និងក៏ជាការបំពេញចិត្តចំពោះមន្រ្តីនៃគណបក្សនោះ ដែលគ្មានកៅអី ឬក្រសួងស្ថាប័នគ្រប់គ្រង។ នេះជាការលើកឡើង របស់មន្រ្តីតំណាងសង្គមស៊ីវិល លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព។
រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)
រាជធានីភ្នំពេញ - ការបែងចែក ឬបង្កើត ឬបំបែក នូវស្ថាប័នក្រសួងក្នុងអាណត្តិទីប្រាំនេះ មិនមែនជាតម្រូវការចាំបាច់ក្នុងការកំណែរទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលនោះទេ។ លោកយ៉ង់ គឹមអេង បានចាត់ទុកថា «នេះគ្រាន់តែជាការរកប៉ុស្តិ៍ [...]