«ទេ! ពែកមី មិនដណ្ដើមការងារកូនជាងទេ!»
តារាកំប្លែង កំពុងមានប្រជាប្រិយភាព លោក ចែម ច័ន្ទតារា ហៅ ពែកមី បានបង្ហោះលើទំព័រហ្វេសប៊ុក របស់លោក នាពេលកន្លងមកថា លោកបានចំណាយពេល និងថវិការទៅកសាងផ្ទះ ជូនអ្នកមានគុណ នៅខេត្តស្វាយរៀង។ តារាកំប្លែង នៅបានបង្ហាញរូបភាព ពីសកម្មភាពផ្សេងៗជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ មួយចំនួនយល់ថា លោកមិនបានជួលជាង ធ្វើផ្ទះនោះទេ ហើយទៅចំណាយពេលវេលា ធ្វើខ្លួនឯង។ អ្នកគាំទ្រខ្លះ បារម្ភខ្លាចពួកគេ អត់មានរឿងកំប្លែងថ្មីៗទស្សនាជាដើម ព្រោះតារាកំប្លែងរូបនេះ ប្ដូរជំនាញទៅធ្វើជាអ្នកសង់ផ្ទះ ទៅហើយ។
តបនឹងការរិះគន់ និងការបារម្ភ ដែលដូចជាការនិយាយលេងខាងលើ លោក ពែកមី បានសរសេរឡើង នៅថ្ងៃបន្ទាប់បដិសេធន៍ ពីរឿងទាំងនេះ ទាំងបែបកំប្លែងថា៖ «បងប្អូនខ្លះថាខ្ញុំ ម៉េចមិនជួលជាង? តាមពិតខ្ញុំជួលជាងធ្វើតើ តែខ្ញុំជាអ្នកមេការចេញប្លង់ ហើយទំនេរខ្ញុំក៏ជួយធ្វើដែទៅ មិនទៅខុសអី ផ្ទះឪយើងតើ»។
ក្រោយពីលើកឡើង របស់អ្នកគាំទ្រមួយចំនួន [...]