ពែកមី ស្រាយចម្ងល់ទស្សនិកជន ក្នុងចម្រៀងថ្មីរបស់ប្អូនប្រុស
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ផលិតកម្មអ៊ិលឌីភិឈើ បានបង្ហោះវីដេអូថ្មីមួយរបស់ខ្លូន ដោយសរសេរឡើងថា «នាយពែកមីឆ្អែតចិត្ត» នៅក្នុងចម្រៀងមួយបទ របស់ប្អូនប្រុសបង្កើត ដែលបានច្រៀងអាណិតបងថ្លៃ ដោយសារបងប្រុស ទៅមានស្រីថ្មីភ្លេចគ្រួសារ។ វីដេអូថ្មី ដែលមានអ្នកគាំទ្រច្រើនមួយនេះ ត្រូវបានលោក ចែម ច័ន្ទតារា ហៅនាយ ពែកមី បញ្ជាក់ថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោក ដូចអត្តន័យ ក្នុងបទចម្រៀងនោះទេ។
ជាតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជារូបនេះ បានប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោកទេ ថ្វីត្បិតតែតួសម្តែង ក្នុងបទនេះមួយចំនួន ជាក្រុមគ្រួសារលោកក៏ដោយ តែវាគ្រាន់តែជាឈុតឆាកចម្រៀង សម្រាប់ទស្សនិកជនទស្សនាប៉ុណ្ណោះ។ លោកបដិសេធថា៖ «ឈុតនេះ ជាសិល្បៈកំដរអារម្មណ៍ទស្សិនិកជនទេ ខ្ញុំក៏សម្តែងដែរជាតួប្តី»។
តារាកប្លែង ដែលមានកូនពីរនាក់ខាងលើ បានបន្ថែមទៀតថា នៅក្នុងបទនេះទាំងមូល លោកជាអ្នក និពន្ធទំនុកច្រៀង និងដឹកនាំថតវីដេអួផ្ទាល់។ ចំណែកឯអ្នកបកស្រាយគឺ នាយក្រាន់ ប្អូនប្រុសរបស់លោកបង្កើត។ នៅក្នុងនោះ មានទាំងនាយគ្រឿន ប្រពន្ធរបស់លោកអ្នកស្រី ជា សុធីម កូនទាំងពីរកូនច្បង ឈ្មោះ រ៉ឹម សុរ៉ាស៊ី អាយុ ៦ឆ្នាំ កូនទីពីរឈ្មោះ រ៉ឹម សុហ៊ាទ្រី អាយុ ៣ឆ្នាំ និងតារាសម្តែងល្បីៗមួយចំនួនទៀត។
នាយ ពែកមី បង្ហាញពីអារម្មណ៍ពិត ឲ្យទស្សនិកជនដឹងថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដោយមានអ្នកគាំទ្រច្រើន នៅក្នុងវីដេអូដំបូង ដែលលោក និងប្រពន្ធ បានសម្តែងជាមួយគ្នា គឺបទ«ទឹកភ្នែកបងថ្លៃ»នេះ។ លោកថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះតាមរយៈវីដេអូនេះ អ្នកគាំទ្រនឹងស្គាល់ប្រពន្ធកូនខ្ញុំ កាន់តែច្រើន»។ ម្យ៉ាងទៀតអ្នកនិពន្ធខាងលើ បានបញ្ជាក់ថា បទនេះពិតជាមានន័យអប់រំខ្លាំងណាស់ ដល់ជីវិតពិត នៅក្នុងគ្រួសារមួយចំនួន។ ជាពិសេស ស្ត្រីដែលបានរៀបការរួច ត្រូវបានស្វាមីទុកចោល រួចខ្លួនទៅមានស្រីថ្មី ទុកឲ្យភរិយាគេងយំឱបកូន ដូចក្នុងវីដេអូអញ្ចឹង៕
» ចង់ដឹងការសម្តែង របស់នាយពាក់មី ជាមួយប្រពន្ធរបស់លោក មានភាពទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖