«The Voice»នៅកម្ពុជា នឹងចាប់ផ្តើមបើកប្រកួតវគ្គថ្មី ចាប់ពីថ្ងៃនេះ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មវិធី «The Voice Cambodia» ចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើប្រកួតវគ្គបន្តទៀត គឺ Blind Audition សម្រាប់បេក្ខជនដែលជាប់ ក្រោយពីជម្រុះក្នុងវគ្គ Pre-Audition រួច។
កម្មវិធី ឌឺវ័យ្ស (The Voice) នៅកម្ពុជា រៀបរៀងដោយទូរទស្សន៍ ហង្សមាស។ (រូបថត ផ្តិតពីទូរទស្សន៍)
ចម្រៀង - បន្ទាប់ពីប្រើរយៈពេលពេញមួយខែ ក្នុងការជ្រើសបេក្ខភាព ឱ្យចូលរួមប្រលង ក្នុងវគ្គ Pre-Audition នៅតាមបណ្ដាខេត្តធំមួយចំនួនដូចជា កំពង់ចាម សៀមរាម បាត់ដំបង និងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ កម្មវិធី The Voice Cambodia ទទួលបានសិទ្ធផ្តាច់មុខដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបចំប្រកួតវគ្គទីពីរ Blind Auditionបន្តទៀត ។
វគ្គ Blind Audition នេះនឹងរៀបចំប្រកួតនៅថ្ងៃទី៤ ទី៧ ទី៨ និងទី៩ ខែកក្កដានេះ នៅស្ទូឌីយោថ្មីរបស់ទូរទស្សន៍ហង្សមាស ដែលស្ថិតនៅជាន់ទី៤ ក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល។
គណៈកម្មការឬគ្រូបង្វឹក ដែលនឹងត្រូវចូលមកវិនិច្ច័យ និងដាក់ពិន្ទុសម្រាប់កម្មវិធី ដ៏មានប្រជាប្រិយមួយនេះ មានចំនួន ៤ រូបគឺកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយារិទ្ធិ និង លោក ឆន សុវណ្ណ រាជ សុទ្ធសឹងតែជាកំពូលតារាចម្រៀងដ៏ល្បី របស់ផលិតកម្មហង្សមាស ។ បេក្ខជន ឬបេក្ខនារី ដែលឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀល ហើយនឹង ក្លាយជា តារាចម្រៀង កុងត្រាប្រចាំ របស់ផលិតកម្មហង្សមាសផងដែរ ។
សូមបញ្ជាក់ផងដែរថា កម្មវិធីទូរទស្សន៍ (The Voice) ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ ពីផលិតករជនជាតិហូឡង់ លោក ចន ដេម៉ល (John de Mol) ក្នុងគោលបំណង ស្វែងរកអ្នកដែលមានសំឡេងពិតពីកំណើត និងពិរោះដែលអាចអង្រួនបេះដូងអ្នកស្តាប់ អោយរំភើបចាប់តាំងពី ឆ្នាំ ២០១០មកម្ល៉េះ៕