វ៉ាឌី ភាលីង បង្កើតគណនីហ្វេសប៊ុកថ្មី ដើម្បីស្ទាបស្ទង់ការគាំទ្រ (pic)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបាត់មុខរយៈពីពិភពសិល្បៈ ថ្មីនេះតារាចម្រៀង និងសម្តែងកញ្ញា វ៉ាឌី ភាលីង បានលេចមុខសារជាថ្មី នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការបង្ហាញពីតម្រុយចង់វិលចូលសិល្បៈ និងយុទ្ធសាស្រ្តថ្មី មុនពេលដែលនាងវិលត្រលប់ ចាប់ផ្តើមអាជីពជាអ្នកសិល្បៈជាថ្មី។
កញ្ញា វ៉ាឌី ភាលីង អតីតតារាចម្រៀង និងសម្តែង។ (រូបថត ហ្វេសប៊ុក)
តារា - កញ្ញា វ៉ាឌី ភាលីង បានលេចមុខត្រឡប់មកវិញ បន្ទាប់ពីបានបាត់មុខមួយរយៈធំ។ ការបាត់ខ្លួនរបស់នេះ បានរងនូវពាក្យចចាមអារ៉ាម ថានាងទៅលួចសម្ងំរស់នៅ ជាមួយបុរសណាម្នាក់។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានក្រុមគ្រួសារចេញមុខច្រានចោល ដោយបានអះអាងបកស្រាយមកវិញថា ការបាត់មុខពីសិល្បៈរបស់តារាចម្រៀង ដោយសារនាងមានបញ្ហាខាងសុខភាពធ្ងន់ធ្ងរ ទើបត្រូវផ្អាកការងារសិល្បៈ ទៅព្យាបាលជំងឺ។ ក្រុមគ្រួសារនាងធ្លាប់បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីស្ថានភាពធូរស្រាលវិញ នាងក៏គ្មានបំណងងាក មកបន្តអាជីពចាស់ជាអ្នកសិល្បៈវិញដែរ គឺនាងនឹងចំណាយទុនមួយចំនួន បើកហាងរកស៊ីផ្ទាល់ខ្លួន ។
ប៉ុន្តែថ្មីនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់នាង តារាសម្តែងមានស្បែកសខ្ចី ដើមទ្រូងសិចស៊ីរូបនេះ បានយករូបថតចាស់ថ្មីជាច្រើនសន្លឹក មកបង្ហោះក្នុងបំណងមកទាក់ទាញការចាប់អារម្មណ៍ និងបង្ហាញសញ្ញាណ ចង់បោះជំហានចាប់ផ្តើមអាជីពសិល្បៈជាថ្មីវិញ។ ហើយគោលបំណងមួយទៀត គឺចង់ស្ទាបស្ទង់ពីអ្នកគាំទ្ររបស់ខ្លួន ថាតើក្រោយពីនាងវិលត្រលប់ មកចាប់អាជីពសិល្បៈវិញ តើប្រជាប្រិយភាពរបស់នាងអាចនូវរក្សាដដែលឬទេ?
អមជាមួយរូបថតស្រស់ស្អាតៗជាច្រើនសន្លឹក តារាចម្រៀង និងសម្តែង វ៉ាឌី ភាលីង ធ្លាប់បានសរសេរសរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំនឹងត្រឡប់មកវិញឆាប់! សង្ឃឹមថា មិត្តទាំងអស់ នឹងនៅតែបន្តគាំទ្រ (I will came back soon ! Hope all friend stil supported)»។ ការពន្លេចសារបែបនេះ ទស្សនិក និងអ្នកដែលធ្លាប់គាំទ្រនាងកន្លងមក ប្រាកដច្បាស់ណាស់ថា នាងច្បាស់ជាមានបំណងវិលចូលសិល្បៈវិញ បើទោះបីជានាងធ្លាប់បង្ហាញសារប្រតិកម្ម ជាមួយសារព័ត៌មានដែលចុះផ្សាយថា នាងវិលរកទ្រនំចាស់ក៏ដោយ។
ប្រភពដែលស្ថិតនឹងនាង ក៏បានបង្ហើបប្រាប់ដែរថា ការបង្កើតគណនីហ្វេសប៊ុកថ្មីរបស់ គឺកញ្ញា វ៉ាឌី ភាលីង មានចេតនាចង់ថ្លឹងថ្លែង មើលទីផ្សារសិល្បៈរបស់ខ្លួនដែរថា តើពេលនេះនៅមានទស្សនិកជន អ្នកគាំទ្រនាង ច្រើនកម្រិតណា។
គេនៅចាំបានថា បន្ទាប់ពីនាងបែកបាក់ស្នេហាជាមួយលោក អ៊ិន សុផាណូ តាំងពីនោះមក សកម្មភាពសិល្បៈរបស់ កញ្ញា វ៉ាឌី ភាលីង ហាក់មិនសូវគគ្រឹកគគ្រេង ប៉ុន្មានឡើយ ពោលគឺកាន់តែមានការថមថយបន្តិចម្តងៗ។ ស្របគ្នានឹងការថមថយសកម្មភាពសិល្បៈនេះ តារាចម្រៀងដែលធ្លាប់ស្រូបយកប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន និងជាសមាជិកក្រុមចម្រៀងរៃមាស តោមាសកញ្ញាវ៉ាឌី ភាលីង ក៏លេចលឺដំណឹងថា នាងជួបម្ចាស់ស្នេហ៍ ជាអ្នកមានទ្រព្យ ហាមមិនឱ្យប្រឡូកសិល្បៈ ទើបធ្វើឱ្យនាងអាកខានក្នុងសកម្មភាពសិល្បៈ៕