ជាមួយសម្លេងទ្រ «ថ្ងៃស្អែកអូនការ»របស់ខេម ធ្វើឲ្យស្រក់ទឹកភ្នែក?
«ស្ដាប់យូទៅហូរទឹកភ្នែក។ ស្តាប់បទនេះនឹករឿងអតីត ដែលខ្ញុំមិនអាចភ្លេចបាន ចង់អោយពេលវេលាថយក្រោយណាស់» នេះការថ្លែងរបស់ប្រិយមិត្ត ដែលគាំទ្រតារាចម្រៀងលោក ខេម ក្នុងបទ«ថ្ងៃស្អែកអូនការ» ដែលធ្វើអោយពួកគេស្រក់ទឹកភ្នែក។
តារាចម្រៀង ខេម និងកញ្ញាកូត ទ្រ នៅក្នុងបទ«ថ្ងៃស្អែកអូនការ»។ (រូបផ្តិតពីវីដេអូ)
ចម្រៀង - តាមពិតទៅ បទ«ថ្ងៃស្អែកអូនការ»ដែលច្រៀងដោយលោក ខេម តារាចម្រៀងប្រចាំផលិតកម្មទីក្រុងនេះ មានអាយុកាលច្រើនជាង១ឆ្នាំមកហើយ។ តែអ្វីដែលធ្វើឲ្យចម្រៀងនេះ លេចធ្លោមកក្នុងចំណោមប្រិយមិត្តយុវវ័យៗមកវិញនោះ គឺនៅបន្ទាប់ពីចម្រៀងមនោសញ្ចេតនាមួយនេះ ត្រូវបានច្រៀងថតឡើងវិញ ហើយត្រូវបានយកមកផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
អមដោយសំឡេងទ្រយ៉ាងពីរោះគ្រលួច របស់ស្រីស្រស់ជាដៃគូបានធ្វើឲ្យអ្នកស្ដាប់ស្លុងអារម្មណ៍ រួមនឹងឈុតឆាកនៃការសម្តែងក្រោមស្បៃរាត្រីនេះផង «ថ្ងៃស្អែកអូនការ»របស់តារាចម្រៀង ខេម បានធ្វើឲ្យទស្សនិកជនរំជួលចិត្តម្ដងទៀត ព្រមជាមួយនឹងពាក្យសរសើរជាច្រើន។
រីឯអ្នកមានរឿងរ៉ាវស្នេហាដូចបទចម្រៀងនេះវិញ នៅពេលដែលស្តាប់ហើយ ហាក់ចង់ស្រក់ទឹកភ្នែក។ ប្រិយមិត្តហ្វេសប៊ុកមួយរូបឈ្មោះ Samphos Sung ដែលបានលង់តាមបទចម្រៀងនេះ បានសរសរបញ្ចេញយោបល់ថា៖ «ពិរោះណាស់បង ស្ដាប់ចង់ស្រក់ទឹកភ្នែកហើយបង។ i love (ខ្ញុំស្រឡាញ) បទនេះណាស់។»
ចំណែកប្រិយមិត្តម្នាក់ទៀត Sourn Thearith ក៏ថ្លែងដែរថា ដែលគិតថាបទនេះ ដូចនឹងរឿងខ្លួនបានព្រលយដែរថា៖«ស្តាប់បទនេះនឹករឿងអតីត ហូរទឹកភ្នែកទាំងមិនដឹងខ្លួន!»។ មិនខុសគ្នាដែរ ប្រិយមិត្តម្នាក់ទៀត Sitha Nem បានបញ្ចេញមតិថា៖ «ស្តាប់បទនេះគិ តដល់រឿងខ្លួនឯងធ្វើអោយស្រក់ទឹកភ្នែក»។
ចំណែកអ្នកដែលចូលចិត្តសម្លងទ្រខ្មែរ ដូចជា Manich Uch ជាដើមបញ្ជាក់ថា៖ «ខ្ញុំស្រលាញ់សំលេងទ្រខ្មែរ ដែលកូដដោយជនជាតិខ្មែរ...ពិរោះ ទន់ភ្លន់ ទួញសោក ធ្ចើអោយអ្នកស្តាប់មានអារម្មណ៍ទោទន់ទៅសម្លេងទ្រ»។ រីឯប្រិយមិត្ត Vandy Saing បានសរសើដែរថា៖ «អ្នកច្រៀងក៏ស្អក សំលេងទ្រក៏ស្អក ពិតជាចូលគ្នាណាស់ ហើយពិរោះទៀត។ សូមសសើរ។» សម្រាប់ Soth Thavath បែរជាពន្យល់ថា «ចាប់ផ្តើមការស្រឡាញ់មនុស្សម្នាក់ ពេលណាក៏ការឈឺចាប់ក៏ចាប់ផ្តើមមានដែរ»៕
សូមរីករាយម្ដងទៀតជាមួយចម្រៀង បទ«ថ្ងៃស្អែកអូនការ» ដូចតទៅ៖
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤