ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

នៅសប្តាហ៍ទីពីរ នៃវគ្គ Live Show នេះ សមត្ថភាពរបស់កញ្ញា ចំរើន សុភ័ក្រ្ត ដែលជាបេក្ខជនមួយរូប របស់ឌឹវយ្សន៍ កាន់តែធ្វើឱ្យទស្សនិកជន ព្រមទាំងគ្រូបង្វឹកទាំងបួន អត់ទ្រាំមិនសរសើរនាងមិនបាន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 22, 2014
  • ប្រធានបទ: The Voice
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើយើងក្លាយជាអ្នកដទៃ» ដែល​ជា​សំនៀង​ដើម របស់​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធកញ្ញា ត្រូវ​បាន​បេក្ខនារី​កូន​ក្រុម​របស់​គ្រូ​បង្វឹក ណុប បាយ៉ារិទ្ធ លើក​យក​មក​បក​ស្រាយ។ ថ្វី​ត្បិត​តែ​បទ​ចម្រៀង​នេះ ពិបាក​ច្រៀង និង​ត្រូវ​ការ​ដាក់​មនោសញ្ចេតនា​ខ្ពស់ ប៉ុន្តែ​កញ្ញា ចម្រើន សុភ័ក្រ មិន​ត្រឹម​តែ​ច្រៀង​បាន​យ៉ាង​ល្អ​ទេ តែ​នាង​ថែម​ទាំង​បាន​ដាក់អារម្មណ៍​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​គ្រូ​បង្វឹក​ទាំង​បួន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​តុលា​ម្សិល​ម៉ិញ​នេះ មាន​អារម្មណ៍​រំភើប ស្ទើរ​ស្រក់​ទឹក​ភ្នែក​គ្រប់ៗ​គ្នា។

កញ្ញា ចំរើន សុភ័ក្រ គឺ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ នាង​មាន​វ័យ​២៣ឆ្នាំ សព្វ​ថ្ងៃ​នេះ នាង​ជា​និស្សិត​ផ្នែក​ដូរ​តន្រ្តី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង​ក៏​ជា​សិល្បៈ​ការិនី ផ្នែក​ខាង​របាំ​មួយ​រូប​ផង​ដែរ។ មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត នាង​ក៏​មាន​សម្លេង​ដ៏​ពិរោះ តាំង​ពី​កំណើត​ដែរ។ ដោយ​សារ​តែ​សម្លេង​ដ៏​ស្រទន់ និង​មាន​ទឹក​ដម​របស់​សុភ័ក្រ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ជា​ច្រើន បាន​ស្លុត​អារម្មណ៍ ស្ទើរ​និយាយ​លែង​ចេញ។

កញ្ញា ឱក សុគន្ធកញ្ញា ដែលជាម្ចាស់បទចម្រៀងមួយនេះ បានលើកសរសើរថា កញ្ញា ចំរើន សុភ័ក្រ្ត បាន​ធ្វើ​ឱ្យ​កញ្ញាខ្លួនឯង ដែលជាម្ចាស់បទ ស្លុងអារម្មណ៍ទៅតាមការបកស្រាយ ស្ទើរទប់មិនបាន។

រីឯលោក ណុប បាយ៉ារិទ្ធ ដែលជាគ្រូបង្វឹក របស់បេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះវិញ បាននិយាយយ៉ាង​ដូច្នេះដែរថា តាំងពីវគ្គ Blind រហូតវគ្គ Battle ហើយពេលនេះវគ្គ Live Show កញ្ញានៅតែធ្វើបានល្អជានិច្ច ដែល​ធ្វើឱ្យលោកជាគ្រូបង្វឹក មានមោទនភាពយ៉ាងខ្លាំង ជាមួយនឹងសម្លេងដ៏ក្រអួនក្រអៅរបស់នាង។ លោក​បន្ត​ថា៖ «សុភ័ក្រតែងតែធ្វើឱ្យខ្ញុំមានសេចក្តីសង្ឃឹម និងសប្បាយចិត្តជាមួយគាត់»។

ចំណែក បន្ទាប់ពីបានស្តាប់ឮ នូវសំនៀងដ៏ស្រទន់ របស់បេក្ខនារីដែលវិវត្តខ្លួនពីនាដការី មកជាតារាចម្រៀង​សម័យនោះ ទស្សនិកជនម្នាក់បានលាន់ថា៖ «Woww...She has a beautiful voice!!»។ អ្នកប្រើប្រាស់​បណ្ដាញ​សង្កម ដែលមានឈ្មោះថា Bunthan Ly Khmer សរសេរបញ្ចេញយោបល់បន្ថែមថា សម្លេង​កញ្ញា ចំរើន សុភ័ក្រ្ត ធ្ងន់ល្អ ហើយអាចប្រើសម្លេងស្រែកអស់ហើយ មិនភ្លាត់ទៀតផង។

ទស្សនិកជនមួយរូបទៀត បញ្ចេញវាចារកោតសរសើដែរថា៖ «ខ្ញុំសូមសរសើរបងស្រី បងច្រៀងពិរោះ ជាង​តារាចម្រៀងមួយចំនួនទៀត។ សំលេងរបស់បងមានទឹកដមមិនថា បទចម្រៀងប្រពៃណី បទសម័យ បទ​បែប​ណា ក៏បងអាចធ្វើទៅបានយ៉ាងល្អឥតខ្ចោះ។ ពិបាកនឹងរកសម្លេងដូចបងខ្លាំងណាស់។»

បើទោះបីជានាង មិនត្រូវបានទស្សនិកជន បោះឆ្នោតឱ្យក៏ដោយ ប៉ុន្តែនាងត្រូវបានលោក ណុប បាយ៉ារិទ្ធ ដែល​ជាគ្រូបង្វឹករបស់នាង ជ្រើសរើសឱ្យទៅកាន់វគ្គបន្តទៀត៕

ចង់ដឹងថា សម្លេងដ៏ផ្អែមស្រទន់របស់បេក្ខនារីរូបនេះ ពិរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...