លទ្ធផលប្រឡងបាក់ឌុបលើកទីពីរ នឹងចេញផ្សាយតាមហ្វេសប៊ុក
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 22, 2014
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បានឱ្យដឹងថា លទ្ធផលដែលនឹងត្រូវចេញផ្សាយ នៅថ្ងៃទី០៤ វិច្ឆិកា ២០១៤ ខាងមុខនេះ ជាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ នៃសម័យប្រឡង ១៣ តុលា ២០១៤ នឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ផ្លូវការតែមួយគត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា MoEYS Cambodia តាមអាស័យដ្ឋានគេហទំព័រ facebook.com/moeys.gov.kh។
ផ្សាយលទ្ធផល «យំនិងសើច» ជាសាធារណៈ
នេះជាវិធីសាស្ត្រថ្មីមួយ របស់ក្រសួងអប់រំ ក្នុងការផ្សាយលទ្ធផលប្រលងមួយ ដែលជាការប្រជែងយកសញ្ញាបត្រដ៏ធំមួយនៅកម្ពុជា ហើយដែលកម្រមានប្រទេសណា ប្រើវិធីដូចនេះណាស់។ ការផ្សព្វផ្សាយនេះ បានធ្វើឲ្យមានមនុស្សជាច្រើន ធ្វើការចែករំលែកច្រើនជាង១ពាន់ដង។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសរសេរឲ្យយោបល់ថា៖ «ថ្ងៃទី៤ ម្នាក់យំម្នាក់ទឹកភ្នែក»។
សម្រាប់ក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គមមួយចំនួនទៀត បានយល់ថា នេះអាចជាវិធីសាស្ត្រងាយស្រួល ដើម្បីកុំឲ្យបេក្ខជនធ្វើការបម្លាស់ទី តែមិនប្រាកដថា ជាវិធីសាស្ត្រល្អនោះទេ។ ពួកគេយល់ថា នេះជាកំណែទម្រង់បែបថ្មីមួយ ដែលក្រសួងអប់រំ ចង់ប្រើប្រាស់ភាពទំនើបកម្ម មកអនុវត្តន៍នៅក្នុងប្រព័ន្ធសិក្សា សម្រាប់រដ្ឋាភិបាលអណត្តិថ្មីនេះ។ តែបើគ្រាន់តែប្រកាសលទ្ធផល តាមបណ្ដាញសង្គម ដើម្បីដាក់ជាចំហរឲ្យនរណាៗ ក៏អាចចូលទៅរកមើលបាននោះ វាគ្រាន់តែជាការផ្លាស់ប្ដូរឲ្យឃើញថ្មី ប៉ុន្តែវាមិនបានឆ្លុះបញ្ចាំង ពីគុណភាពអប់រំពិតប្រាកដ ដែលក្រសួងធ្វើបានសម្រេចនោះឡើយ។
សូមបញ្ជាក់ដែរថា ក្នុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លើកទី២ ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤នេះ មណ្ឌលប្រឡងទូទាំងប្រទេសចំនួន១១៧ ត្រូវជា២៧៥២បន្ទប់ និងមានបេក្ខជនប្រឡង ជាង៦ម៉ឺននាក់។ រីឯកាលពីការប្រឡងលើកទី១ ក្នុងចំណោមបេក្ខជន មកប្រលងសរុប៨៩.៩៣៧ ក្នុងនោះបេក្ខជនជាប់ជាស្ថាពរ មានចំនួនតែ២៣១២៦នាក់ ត្រូវជា២៥,៧២ភាគរយតែប៉ុណ្ណោះ ៕