Posts tagged as "Blaise Matuidi"

អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

អ៊ឺរ៉ូ២០១៦៖ គ្មាន​រ៉ូណាល់ដូ តែ​ព័រទុយហ្គាល់​ឈ្នះ​​ជើង​ឯក​អ៊ឺរ៉ុប បន្ទាប់​ពី​ផ្ដួល​បារាំង

ក្ដីសុបិន្តរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានក្លាយជាការពិត ខណៈក្រុមបារាំង ដែលជាម្ចាស់ផ្ទះ បាន​ត្រឹម​តែ​​ឈរមើល​ភ្ញៀរ​របស់ខ្លួន លើកពានជើងឯកប្រចាំទ្វីបអ៊ឺរ៉ុប ឆ្នាំ២០១៦នេះប៉ុណ្ណោះ។ នៅក្នុង​ការ​ប្រកួត​ផ្ដាច់​​ព្រ័ត្រ យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នាកីឡាដ្ឋាន «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) នេះ ក្រុមបារាំង​បាន​ធ្លាក់​ជើង នៅចុងបញ្ចប់​នៃការបន្ថែម​ម៉ោង​លើក​ទីពីរ (៤៥+៤៥+១៥+១៥) ដោយ​បណ្ដាល​ឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ឈ្មោះ «Eder»  របស់ក្រុមព័រទុយហ្គាល់ ទាត់បាល់រាបផ្ទាល់​នឹងដី រកពិន្ទុឲ្យក្រុមខ្លួន បាន​១ទល់នឹង០។

ប៉ុន្តែបើពិនិត្យទៅលើសាច់បាល់ពីដំបូងមកវិញ ក្រុមព័រទុយហ្គាល់មិនបាន​ផ្ដល់ក្ដីសង្ឃឹមប៉ុន្មាន សម្រាប់​ក្រុម​អ្នក​គាំទ្រទេ ជាពិសេស​នៅ​ចំពោះការចាកចេញ នៅនាទីទី២៥ [...]

អ៊ឺរ៉ូ២០១៦៖ កាយវិការ​«ពិសេសៗ»​របស់​កីឡាករ​បារាំង បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន

អ៊ឺរ៉ូ២០១៦៖ កាយវិការ​«ពិសេសៗ»​របស់​កីឡាករ​បារាំង បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន

គ្រាប់បាល់ដែលកីឡាកររកបាន វាសុទ្ធតែល្អទាំងអស់ សម្រាប់អ្នកគាំទ្ររបស់ពួកគេ។ ប៉ុន្តែបើបន្ទាប់ពី​រក​គ្រាប់​បាល់​បាន​ហើ​យ មានបន្ថែមដោយកាយវិការ នៃការអបអរគ្រាប់បាល់នោះ ដោយកីឡាករ​ខ្លួនឯង​ផង​ទៀត នោះទើបគេហៅថា អស្ចារ្យនិងមហាអស្ចារ្យ!

ដូច្នេះ កីឡាករជម្រើសជាតិបារាំងជាច្រើននាក់ បានបញ្ចេញកាយវិការរបស់ពួកគេប្លែកៗ និងប្រកប​ដោយ​សិល្បៈ​កំប្លែង​ខ្លះៗ មកជាមួយផង។ យ៉ាងណា បើទោះជាប្លែក ឬជាសិល្បៈក៏ដោយ ក៏បណ្ដាអ្នកគាំទ្របាន​ចាត់​ទុកថា កាយវិការនៃការអបអរគ្រាប់បាល់ របស់ពួកគេទាំងនោះ មានលក្ខណៈគួរឲ្យស្រឡាញ់ទាំងអស់។

ខាងក្រោមនេះ ជារូបភាពមួយចំនួន នៃការអបអរគ្រាប់បាល់ របស់ពួកគេទាំងនោះ៖

អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ មុន​ទៅ​ជួប​អាល្លឺម៉ង់

អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ មុន​ទៅ​ជួប​អាល្លឺម៉ង់

ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» ឈប់ទន់ភ្លន់លេងសើច ជាមួយក្រុម​ភ្ញៀវ​​​មកពីចំងាយទៀតហើយ។ នៅកីឡាដ្ឋាន «Stade de France» ខាងជើងជាប់រដ្ឋធានីបារីស នាយប់ថ្ងៃ​អាទិត្យ​​ទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមាន់គកបារាំង បានបង្ក្រាបយ៉ាងជូរចត់ ទម្លាក់ក្រុមអ៊ីស្លង់ (ឬ​អាយឡេន) ពីការប្រកួត​ដណ្ដើមជើងឯកអ៊ឺរ៉ុបឆ្នាំនេះ ឲ្យហាលអាវត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ និង​ត្រូវវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ជា​ស្ថាពរ។ «ជូរចត់» ព្រោះក្រុមអ៊ីស្លង់ ដែលពោរពេញដោយក្ដីសុបិន្ត និងបានបណ្ដេញក្រុម​អង់គ្លេស​ឲ្យ​ទៅ​ផ្ទះ​មុន​ខ្លួន កាល​ពី​ប៉ុន្មាន​ថ្ងៃ​​កន្លងមកនោះ បានចាញ់ក្រុមបារាំងដល់ទៅ៥គ្រាប់ ក្នុងនោះ៤គ្រាប់ ត្រូវ​បាន​ក្រុម​​ពាក់​​អាវ​ខៀវ​បារាំង រក​បាន​នៅ​ពាក់​កណ្ដាល​ម៉ោង​ដំបូង។

ការប្រកួតទើបនឹងចាប់ផ្ដើម បានជាង១០នាទី កីឡាករខ្សែប្រយុទ្ធបារាំង «Olivier Giroud» បាន​ទទួល​គ្រាប់​បាល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...