អេហ្សីប៖ បំបែកបាតុកម្មគាំទ្រអតីតប្រធានាធិបតី ម៉ូស្សី ឈាមហូរជា«ស្ទឹង» (Pic)
អាជ្ញាធរបានឱ្យដឹងនៅថ្ងៃពុធទី១៤ខែសីហានេះ ថាមានមនុស្សយ៉ាងហោចណាស់ ២៨០នាក់ត្រូវបានសម្លាប់ ក្នុងពេលចូលទៅបំបែកហ្វូងបាតុកម្ម នៃក្រុមអ្នកដែលស្និតនឹងអតីតប្រធានាធិបតី មហាមេដ ម៉ូស៊្សី (Mohamed Morsi) ដែលត្រូវបានកងទ័ព ធ្វើរដ្ឋប្រហារកាលពីព្រហស្បត្តិទី០៤ខែកក្កដាកន្លងទៅ។
នៅពេលមានការប្រឈមមុខគ្នាខ្លាំង ផ្សែងនិងអណ្ដាតភ្លើងបានឆេះឡើងយ៉ាងខ្មួលខ្មាញ់។ (រូបថត AP Photo/Sabry Khaled)
មានមនុស្សជិត ២៨០នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធទី១៤ខែសីហានេះ នៅក្នុងប្រទេសអេហ្ស៊ីបនៅក្នុង យុទ្ធនាការបំបែកបាតុកម្មដ៏បង្ហូរឈាមមួយ ប្រឆាំងនឹងក្រុមបាតុករទាមទារឱ្យវិលត្រឡប់មកវិញ នូវអតីតប្រធានាធិបតីអ៊ីស្លាមនិយមរបស់ពួកគេ លោក មហាមេដ ម៉ូស៊្សី [...]