គ្រូបង្វឹកកូរ៉េខាងត្បូងលាលែងពីដំណែង បន្ទាប់ពីជួយក្រុមឲ្យជាប់ទៅប្រេស៊ីល
សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានយល់ព្រមឲ្យលោកឆយ កាំងហ៊ី (Choi Kang-hee) ចាកចេញពីដំណែងគ្រូបង្វឹកក្រុមជម្រើសជាតិហើយ ហើយក៏កំពុងតែស្វែងរកបេក្ខភាពរូបណាមួយ ដើម្បីមកដឹកនាំក្រុមជំនួសឆ្ពោះទៅប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលនាឆ្នាំក្រោយដែរ។
លោកឆយ កាំងហ៊ី ធ្វើសន្និសិតកាសែត ប្រកាសចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឡើងទៅលេងបាល់ទាត់ពិភពលោកវគ្គ៣២ក្រុមផ្តាច់ព្រ័ត្រ ជាលើកទី៨ហើយ បន្ទាប់ពីទទួលបានចំណាត់លេខ២ ក្នុងពូលអេ (A) ក្នុងការប្រកួតជម្រុះបាល់ទាត់តំបន់អាស៊ី។ ប៉ុន្តែបានត្រឹមតែឈ្នះគ្រាប់ទាត់បញ្ចូលទីចំនួន១គ្រាប់តែប៉ុណ្ណោះ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ៏។
លោកកាំងហ៊ី [...]