Posts tagged as "poeme"

ភរិយា សួន សេរីរដ្ឋា ជូនពរ​ថ្ងៃ​បុណ្យ​កំណើត​ស្វាមី ពី​ក្រៅគុក

ភរិយា សួន សេរីរដ្ឋា ជូនពរ​ថ្ងៃ​បុណ្យ​កំណើត​ស្វាមី ពី​ក្រៅគុក

«ជូនពរថ្ងៃកំណើត ប្តីសំឡាញ់!» នេះ ជាពាក្យពេជន៍បេះដូង របស់អ្នកស្រី ណៃ ចរិយា ភរិយាលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលកំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីជូនពរស្វាមីអ្នកស្រី ពីក្រៅពន្ធនាគារ ក្នុងឱកាសនៃបុណ្យខួបកំណើតរបស់លោក ។

លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះសារ កាលពីមួយថ្ងៃមុន និយាយរិះគន់ពី«មេទ័ពចោរ» និងពី«សេនាប្រមុខ» ដែលឱនក្បាល ចូលចរចាជាមួយសត្រូវ។

តាំងពីពេលនោះមក លោក សួន សេរីរដ្ឋា មិនសូវត្រូវបានគេលើក យកមកនិយាយទេ ជាពិសេសសម្រាប់បរិបទចុងក្រោយ ដែលពោរពេញដោយបញ្ហាចម្រូងចម្រាស់ ក្នុងសំនុំរឿងរំលាយគណបក្សប្រឆាំង ដ៏សំខាន់ធំជាងគេ នៅកម្ពុជា។

សម្រាប់អ្នកស្រី ណៃ ចរិយា [...]

កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»

កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»

«រួមដង្ហែសពវរ:ជនសំដីមាស បណ្ឌិត កែម ឡី»

កំណាព្យ និពន្ធដោយលោក សៅ សាវី

១) ២០១៦ ១០កក្កដា ឃាតករឫស្យាចិត្តអប្រិយ
ឆក់យកជីវិតបណ្ឌិតកែមឡី ក្មេងចាស់ប្រុសស្រីភ័យក្តុកក្តួល។

២) កាល់តិចបូកគោទីចុងក្រោយ បណ្ឌិតដង្ហោយឲ្យបន្ត
បណ្តាំបណ្ឌិតពិតជាល្អ កសាងឯកសារ១០០រាត្រី ។

៣) វិរ:បុរសសំដីមាស គឺកែមឡីនេះរកគ្មានពី
និយាយពន្យល់ខ្មែរគ្រប់ទី ហ៊ានប្តូរជីវីនឹងពាក្យពិត។

៤) ជាអ្នកវិភាគដោយសច្ចធម៌ មិនចេះលាបពណ៌មិនប្រឌិត
ទាញយកភស្តុតាងពេលវិភាគ មិនឲ្យឃ្លាតចាករឿងដែលមាន។

៥) វិទ្យុទូរទស្សន៍ស្ទើគ្រប់ប៉ុស្ត៍ វីរ:បុរសជាវាគ្មិន
វិភាគវែកញែកផ្តល់ពត៍មាន ឲ្យខ្មែរគ្រប់ប្រាណយល់ដឹងច្បាស់។

៦) [...]

អាជីវករ​លក់​សំលៀក​បំពាក់ ចេញ​ច្រៀង​កក្រើក​ហ្វេសប៊ុក

ក្នុងជីវិត បើ​មិន​បាន​ធ្វើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ឲ្យ​សប្បាយ​ម្ដង ក្នុង​ពេល​នេះ​ទេ តើ​ត្រូវ​រង​ចាំ​ដល់​ពេល​ណា? ជា​ពិសេស នៅ​ពេល​ដែល​ខ្លួន​ឯង មាន​ទេព​កោសល្យ​សិល្បៈ និង​ចេះ​ភាសា​អង់គ្លេស​ខ្លះៗ ដែរ​នោះ? ហើយ​ក៏​ចាំ​បាច់ ទាល់​តែ​ក្លាយ​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ ដូច​យ៉ាង មាស សុខ​សោភា ឬ​ ឱក សុគនកញ្ញា នោះ​ដែរ។

វីដេអូរបស់អាជីវករ​លក់​សំលៀក​បំពាក់​មួយ​រូប ដែល​ទើប​នឹង​ត្រូវ​បាន​បង្ហោះ បាន​ក្លាយ​ជា​ចំណី​អារម្មណ៍ របស់​អ្នក​លេង​ហ្វេសប៊ុក​ភាពច្រើន ដោយ​សារ​តែ​វីដេអូ​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា ផ្ទុះ​សំណើច​ទប់​មិន​បាន។ ចម្រៀង និង​ការ​និយាយ​ភាសា​អង់គ្លេស របស់​អាជីវករ​នៅ​ក្នុង​វីដេអូ​នេះ បាន​បង្ហោះ​កាល​ពី​ម៉ោង ១១:៥៨ នាទី ថ្ងៃ​ទី ២៨ តុលា​នេះ ហើយ​មាន​អ្នក​ចុច​ចូលទស្សនា​ដល់​ទៅ​ជាង ១៤០០០ដង និង​ចែក​ចាយ ដល់​ទៅ​ជាង​៤០០ដង។

ក្នុងចំណោមអ្នកផ្ដល់ជាយោបល់ មានប្រិយមិត្តមួយចំនួន ចាត់ទុកថា [...]

បទ​«ពង្សាតារ​ខ្មែរ» ដាស់​ស្មារតី​«ជាតិ​និយម»

បទ​«ពង្សាតារ​ខ្មែរ» ដាស់​ស្មារតី​«ជាតិ​និយម»

បទ«ពង្សាតាខ្មែរ» ជា​ចម្រៀង​មួយ​ប្រភេទ ដែល​ច្រៀង​ជា​ពួក ។ បទ​នេះ​ប្រជាពលរដ្ឋ​ទូទៅ អាច​ស្តាប់​ឮ សឹង​តែ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម នៅ​តាម​បណ្តា​ការ​ចាក់​ផ្សាយ របស់​ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា នៅ​មុន​ពេល​ផ្តើម​បើក​កម្មវិធី​របស់​ខ្លួន​ម្តងៗ ហើយ​ក៏​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា បាន​តម្រូវ​ឲ្យ​សិស្សា​នុសិស្ស យក​មក​ច្រៀង​នៅ​ពេល​គោរព​ទង់​ជាតិផងដែរ។

តាម​អត្ថន័យ​នៃ​«បទ​ពង្សាវតារ​ខ្មែរ»​នេះ មាន​លក្ខណៈ​ជាតិ​និយម។ ដោយ​បាន​ទូន្មាន ដល់​បណ្តា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ឲ្យ​យល់​ដឹង​ពី​សាវតារ​ជាតិ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្លួន តាំង​ពី​សម័យ​មហា​នគរ​ត​រៀង​មក។ ក្នុង​បទ​នេះ បាន​បង្ហាញ​ពី​កិត្យានុភាព​នៃ​វប្បធម៌​របស់​ខ្មែរ ដែល​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ រហូត​ដល់​ចុង​បូព៌ា និង​ជា​ពិសេស​ បង្ហាញ​នូវ​មោទនភាព​ ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ [...]

កំណាព្យ​លោកតា តឹក ផាន រំលឹក​បញ្ហា​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​បច្ចុប្បន្ន

កំណាព្យ​លោកតា តឹក ផាន រំលឹក​បញ្ហា​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​បច្ចុប្បន្ន

លោកតា តឹក ផាន បានចាក់ចេញពីស្រុកកំណើរ ពីគ្រួសារ ពីប្រពន្ធកូន ឡើងមកកាន់រាជធានីភ្នំពេញ អស់រយៈ​ពេល​ជាច្រើនខែកន្លងមកហើយ ជាមួយនឹងការចូលរួម និងរង់ចាំធ្វើបាតុកម្ម ជាបន្តរបន្ទាប់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរក«សន្លឹកឆ្នោត»របស់លោកតា ដែលបានបាត់បង់ទៅក្រោយការបោះឆ្នោតថ្ងែទី២៨ ខែកកក្កដា ឆ្នាំ​២០១៣។


លោកតា តឹក ផាន ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង។ (រូបថត MONOROOM.info/ O. Vary)

ជាតិនិងជីវិត - លោកតាមានកូនពីរនាក់ និងចៅបួននាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងភូមិស្លែង ឃុំទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រួមទាំងលោកយាយត្រូវជាប្រពន្ធរបស់លោកតាផងដែរ។ ឃ្លាតឆ្ងាយពីស្រុកកំណើតលោកតា រូបនេះបាន​បញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...