បទ​«ពង្សាតារ​ខ្មែរ» ដាស់​ស្មារតី​«ជាតិ​និយម»

មានមនុស្សតិចណាស់ ក្នុងសម័យនេះ ដែលមិនស្គាល់ចម្រៀងនេះ។ ជាចម្រៀងមួយបទ ដែលត្រូវបាននិពន្ធឡើង តាំង​ពី​ឆ្នាំ​១៩៣៤ ដើម្បី​រំលឹក​ពី​កិត្យានុភាព​កម្ពុជា ក្នុង​សម័យ​មហានគរ និងដាស់ស្មារតីជាតិនិយម របស់កូនខ្មែរជំនាន់ក្រោយ ឲ្យងើបឡើង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 10, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បទ«ពង្សាតាខ្មែរ» ជា​ចម្រៀង​មួយ​ប្រភេទ ដែល​ច្រៀង​ជា​ពួក ។ បទ​នេះ​ប្រជាពលរដ្ឋ​ទូទៅ អាច​ស្តាប់​ឮ សឹង​តែ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម នៅ​តាម​បណ្តា​ការ​ចាក់​ផ្សាយ របស់​ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា នៅ​មុន​ពេល​ផ្តើម​បើក​កម្មវិធី​របស់​ខ្លួន​ម្តងៗ ហើយ​ក៏​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា បាន​តម្រូវ​ឲ្យ​សិស្សា​នុសិស្ស យក​មក​ច្រៀង​នៅ​ពេល​គោរព​ទង់​ជាតិផងដែរ។

តាម​អត្ថន័យ​នៃ​«បទ​ពង្សាវតារ​ខ្មែរ»​នេះ មាន​លក្ខណៈ​ជាតិ​និយម។ ដោយ​បាន​ទូន្មាន ដល់​បណ្តា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ឲ្យ​យល់​ដឹង​ពី​សាវតារ​ជាតិ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្លួន តាំង​ពី​សម័យ​មហា​នគរ​ត​រៀង​មក។ ក្នុង​បទ​នេះ បាន​បង្ហាញ​ពី​កិត្យានុភាព​នៃ​វប្បធម៌​របស់​ខ្មែរ ដែល​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ រហូត​ដល់​ចុង​បូព៌ា និង​ជា​ពិសេស​ បង្ហាញ​នូវ​មោទនភាព​ ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ រស់នៅ​លើ​ទឹកដី​អាណាចក្រ​ខ្មែរ និង​ឲ្យ​ស្រឡាញ់​ទឹកដី​ជា​ដើម។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ ក៏​បាន​ដាស់​សតិ​កូន​ខ្មែរ​គ្រប់​រូប ឲ្យ​ងើប​ឡើង តាំង​ចិត្ត​ឲ្យ​មុតមាំ ដើម្បី​ថែ​រក្សា និង​លើក​តម្កើន​វប្បធម៌​ជាតិ​ខ្លួន ឲ្យ​រុងរឿង​ដូច​សម័យ​មហានគរ។

សូមរំលឹកដែរថា «បទពង្សាវតារខ្មែរ» ជាស្នាដៃរបស់សាស្រ្តាចារ្យ នួនកន (១៩៣៤ - ២០០២) នៃសកល​វិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ។ លោកបាននិពន្ធបទនេះ នៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨។ តែតាមឯកសារខ្លះ សរសេរ​ថា បទពង្សាតាខ្មែរ ជាស្នាព្រះហសត្ថនិពន្ធ របស់សម្តេចព្រះសង្ឃរាជ ជួនណាត។ បើយោងតាម​ឯកសារ​ភាគច្រើន បានបញ្ជាក់ថា ព្រះអង្គបាននិពន្ធតែទំនុកច្រៀង« បទនគររាជ» សម្រាប់ភ្លេងជាតិ​ខ្មែរ​ប៉ុណ្ណោះ (និពន្ធនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ ជាមួយនឹងបទសរភញ្ញ ដែលទ្រង់បាននិពន្ធ កាលពីឱកាស​បុណ្យ​ពុទ្ធ​សករាជ២៥០០)។

សូមចូលរូមច្រៀង និងសណ្តាប់បទ «ពង្សាតាខ្មែរ» ដូចខាងក្រោម៖

១. ខ្មែរអើយ ចូរចាំជាក់ថា តាមពង្សាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯងតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់​វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។

៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...