ខ្មែរពីកម្ពុជាក្រោម និយាយពីបណ្តាំ ហូ ជីម៉ិញ «ដីខ្មែរ១តិក ថ្លៃស្មើមាសមួយគីឡូ» (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: ទឹកដី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានស្រុកកំណើត នៅខេត្តព្រះត្រពាំង ក្នុងទឹកដីកម្ពុជាក្រោម លោកតា សុគន្ធ ពិសិដ្ឋ ដែលជាជនរងគ្រោះមួយរូប ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត ដែលបាន និងកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម បានលើកឡើងថា យួន ហូរ ជីម៉ិញ បានរៀបចំបំភ្លៃប្រវត្តិសាស្រ្ត ជាមួយនឹងការផ្តាំផ្ញើរទៅកាន់កូនចៅយួន ថាទឹកដីខ្មែរក្រោមជាទឹកដីរបស់ខ្លួន ដោយហាមបំបិទមិនឲ្យកូនខ្មែរនៅកម្ពុជាក្រោម ដឹងថាដីកម្ពុជាក្រោមជាដីរបស់ខ្មែរ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី៨ ខែតុលានេះ លោកតាក្នុងវ័យជិត៧០ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ។ (...) យួនគ្មានទឹកដីទេ។ កាលនោះ យួនគ្រាន់តែជាក្រុមមួយ ដែលគេហៅថា ពួកពពុះទឹក ពួកសាកីដូងជាដើម។ ហើយក្រុមនេះ រស់នៅតែតាមមាត់ទឹកនៃប្រទេសដទៃ ហើយក៏មិនមែនមានឈ្មោះថា វៀតណាម នោះដែរ គីជាយួន។»
លោកតាបានលើកជាឧទាហរណ៍ថា ដូចនៅភ្នំពេញ នៅខេត្តកំពង់ឆ្នាំង និងតាមបណ្តាខេត្តមួយចំនួនទៀត តាម«ដងទន្លេ» ពួកយួនបានរស់នៅលើ«ផ្ទៃទឹក»ដោយសេរី ហើយឥឡូវ នាំគ្នាមករស់នៅ«លើគោក»ដោយសេរីទៀត។ លោកបានបន្តទៀតថា៖ «ឲ្យតែយ៉ាងនេះ ភ្នំពេញនឹងក្លាយជាដីយួន។ (...) ក្លាយជាកម្ពុជាក្រោមទីពីរ»។
លោកតាវ័យចំណាស់រូបនេះ បានធ្វើការរំលឹកថា ការរស់នៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម ថ្នាក់ដឹកនាំយួនទាំងអស់ បានធ្វើការដឹកនាំទៅតាម«មាគ៌ាបដិវត្តន៍» ដោយបំបិទសិទ្ធិសេរីភាពកូនខ្មែរកម្ពុជាក្រោមទាំងអស់ មិនឲ្យរៀនភាសាខ្មែរ មិនឲ្យមានព្រះសង្ឃខ្មែរ និងអនុវត្តទំនៀមទំលាប់ ទៅតាមប្រពៃណីរបស់ខ្មែរ ធ្វើបាបប្រជាពលរដ្ឋខ្មែរ យកដីខ្មែរជាដើម។
លោកតាដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម បានរៀបរាប់នូវរាល់សកម្មភាព និងការគ្រប់គ្រងនៅទីនោះ (កម្ពុជាក្រោម) ថាយួនកំពុងធ្វើនយោបាយយកទឹកដីខ្មែរ ដូចកម្ពុជាកណ្តាលសព្វថ្ងៃនេះ។ លោកតា បានថ្លែងទៀតថា៖ «យកដីខ្មែរ ឲ្យខ្មែរអស់ដី គ្មានទីពឹង ទីជម្រក រស់នៅតាមបែបគ្រួសារបដិវត្តន៍ ដោយយកដីយើង ទៅឲ្យប្រជាជនវៀតណាមរស់នៅ និងធ្វើស្រែចំការ ក្រោមលេសថា គេបានរំដោះយើង (កម្ពុជាកណ្តាល) ឲ្យមានសុខសន្តិភាព។
លោកតា បាននិយាយទៀតថា តាមបណ្តាំបណ្តាំ ហូរ ជីម៉ិញ យួននៅមានមហិច្ឆតាមិនឈប់ឈរ ក្នុងការ បន្តលេបទឹកដីខ្មែរកណ្តាល (កម្ពុជាសព្វថ្ងៃ) ទៀត។ ហើយការលេបយកទឹកដីខ្មែរនេះ ធ្វើឡើងតាមយុត្តិសាស្រ្តសង្គ្រាម«ត្រជាក់» ដោយមានការបញ្ជូនជនជាតិរបស់ខ្លួន ចូលមករស់នៅក្នុងទឹកដីខ្មែរតាមផ្លួវទឹក និងបន្ទាប់មក ពួកគេឡើងគោករស់នៅបន្លំខ្លួន ជាមួយប្រជាពលរដ្ឋខ្មែរ និងបន្តពូជពង្សវង្សត្រកូល ដោយផ្សារសាច់ឈាម ជាមួយប្រជាពលរដ្ឋខ្មែរតែម្តង។
លោកតាបានបន្ថែមថា ក្នុងការរស់នៅក្នុទឹកដីខ្មែរកម្ពុជាក្រោម ពួកយួនក៏បានបង្ខំគាត់ឲ្យរៀនសូត្រភាសារ និងនយោបាយយួន ។ ហើយសម្រាប់លោកតាផ្ទាល់ ក៏បានស្ម័គ្រចិត្តទៅរៀនតាមគោលនយោបាយរបស់គេ ដើម្បីបានចេះដឹងពីភាសានេះ ងាយស្រួលនឹងធ្វើការរើបំរះ ពីនឹមត្រួតត្រា និងគ្រប់គ្រងនាពេលនេះ។ ហើយលោកបានរស់នៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម រហូតមកដល់ឆ្នាំ១៩៨០ ទើបលោកចាកចេញមករស់ នៅស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាលរហូតបច្ចុប្បន្ន ។
តាមតាមដាន និងស្តាប់កិច្ចសម្ភាសទាំងស្រុង របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ជាមួយលោកតា សុគន្ធ ពិសិដ្ឋ ដូចខាងក្រោម៖