ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គី​រង្សី៖ យួន​បញ្ឈប់​មហិច្ឆតា លុះ​ត្រា​ខ្មែរ​ក្លាយ...

ព្រះគ្រូចៅអធិការស្តីទី វត្តសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ថាសំអាង បានមានសង្ឃដីការថា ប្រជាពលរដ្ឋកម្ពុជា​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសប្រជាពលរដ្ឋកម្ពុជា នៅកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាល​ប្រទេស​វៀតណាម មិនត្រូវលង់លក់ហើយយល់ថា ប្រទេសវៀតណាម ដែលមានប្រវត្តិលួចឆក់ទឹកដីកម្ពុជា បញ្ឈប់ការ​ស្រេក​ឃ្លានរបស់គេនោះឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះគ្រូចៅអធិការស្តីទី វត្តសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ថាសំអាង បានមានសង្ឃដីការថា ប្រជាពលរដ្ឋកម្ពុជា​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសប្រជាពលរដ្ឋកម្ពុជា នៅកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាល​ប្រទេស​វៀតណាម មិនត្រូវលង់លក់ហើយយល់ថា ប្រទេសវៀតណាម ដែលមានប្រវត្តិលួចឆក់ទឹកដីកម្ពុជា បញ្ឈប់ការ​ស្រេក​ឃ្លានរបស់គេនោះឡើយ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់ ក្នុងប្រទេសវៀតណាម កាលពីចុង​ខែធ្នូ ឆ្នាំ២០១៣។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ទឹកដី - ព្រះតេជគុណ ថាច់ ថាសំអាង ព្រះគ្រូចៅអធិការស្តីទីវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានដើមកំណើត មកពីខ្មែរកម្ពុជាក្រោម បានពន្យល់ថា ប្រទេសកម្ពុជា កំពុងតែគ្រប់គ្រងដោយ​គណបក្ស​ប្រជាជន​កម្ពុជាជាង៣០ឆ្នាំមកនេះ គឺជាគណបក្សដែលបង្កើតឡើងដោយលោកហូ ជីមិញ។ ព្រះតេជគុណ ថាច់ ថាសំអាង បញ្ជាក់ថា៖ «យួនម្នាក់បញ្ជាខ្មែរ១៤លាននាក់បាន ខ្មែរមានចរិតគោរពមេ។ (...) អញ្ចឹងអាត្មាសុំបិណ្ឌបាត ដល់ខ្មែរទាំងអស់កុំគោរពមេ ក្នុងពេលដែលមេខ្លួនឯងយកទឹកដីខ្មែរ ទៅប្រគល់ឲ្យយួនគ្រប់គ្រង។»

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប កន្លងមកបានព្រមានអ្នកស្នេហាជាតិកម្ពុជា មួយ​ចំនួនថា មិនត្រូវប្រើប្រាស់ទឹកចិត្តស្នេហាជាតិនិយម នាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសកម្ពុជា និង​វៀតណាម​នោះទេ។ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ជាម យៀប សង្កត់ធ្ងន់ថា៖ «ពិតណាស់​វៀតណាម​មាន​គុណ លើគណបក្សប្រជាជនកម្ពុជា និងរំដោះប្រទេសកម្ពុជាពីខ្មែរក្រហម តែមិនមែនមានន័យថាថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា កាត់ទឹកដីឲ្យវៀតណាមនោះទេ មួយដុំប៉ុនគ្រាប់ខ្សាច់ក៏មិនបានបាត់ដែរ។»

តែសម្រាប់ព្រះតេជគុណ ថាច់ ថាសំអាង ព្រះគ្រូចៅអធិការស្តីទីវត្តសាមគ្គីរង្សី ក្នុងដំណើរចុះទៅមើលព្រំដែន​ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងភូមិសាស្រ្ត ស្រុកកោះធំ ខេត្តកណ្តាល ជាមួយក្រុមយុវជនខ្មែរ កាលពី​ពេលថ្មីៗ នេះ បានអះអាងថាខ្មែរគ្រាន់តែទៅមើលព្រំដែនខ្មែ រសមត្ថកិច្ចខ្មែរមិនឲ្យមើល តែពលរដ្ឋយួនអាចចូល​មកប្រទេសខ្មែររកស៊ីទទួលទាន និងរស់នៅបានយ៉ាងស្រួលបំផុត ដោយគ្មានសមត្ថកិច្ចខ្មែរណាម្នាក់ ហ៊ាន​ចេញ​មុខសួរនាំ ឬបណ្តេញចេញ សូម្បីតែម្នាក់ ដូច្នេះខ្មែរគ្រប់រូបត្រូវមានការព្រួយបារម្ភ ពីអនាគតប្រទេសកម្ពុជា។

ព្រះតេជគុណ ថាច់ ថាសំអាង ដែលធ្លាប់រស់នៅលើទឹកដីខ្មែរកម្ពុជា (វៀតណាមខាងត្បូង) ជាង២៥ឆ្នាំ បានបញ្ជាក់​ទៀតថា៖ «យួនមានគំនិតចោរ តែងឈ្លានពានទឹកដីខ្មែរជាដរាប។ ហើយអាត្មាសូមប្រគេនដំណឹង ជូនដល់​ប្រជា​ពលរដ្ឋខ្មែរទាំងអស់ថា ឥឡូវនេះយួនគេនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាលួចយកទឹកដីខ្មែរជាបន្តបន្ទាប់ទៀត។ ហើយ​ដរាបណាព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ក្លាយជាទឹកដីយួនទាំងស្រុង នៅពេលនោះប្រទេសយួន ប្រហែលជា​ស្ងប់​ចិត្តរបស់គេ។»

មន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជាលោក ត្រឹង វ៉ាន់ថុង នៅគ្រាចុងក្រោយនេះ បានអះអាង​ថា​គ្មានទឹកដីខ្មែរកម្ពុជាក្រោម នៅប្រទេសវៀតណាមទេ ព្រោះដីនោះ(ដីខ្មែរកម្ពុជាក្រោម២១ខេត្ត) ជារបស់វៀតណាម​តាំងពីដើមមក។ កន្លងមក លោកត្រឹង វ៉ាន់ថុង ក៏ធ្លាប់អះអាងដែរថា បច្ចុប្បន្នពិតជាមានក្រុមហ៊ុនវៀតណាម និង​ពលរដ្ឋវៀតណាមកំពុងចូលមករកស៊ីនៅប្រទេសកម្ពុជា តែប្រទេសវៀតណាមគ្មានគំនិតឈ្លានពានកម្ពុជាទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...