កែវផុស៖ ហុនសែនថាដោះស្រាយ តែពលរដ្ឋបារម្ភពីភាពមិនប្រក្រតី
ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីអោយកំណត់សាងសង់ផ្ទះចំនួន១៧ខ្នង ធ្វើពីបេតុងប្រកហ្វីប្រូសីម៉ង់ត៍ ដែលមានទំហំ ៦ម៉ែត្រX១២ម៉ែត្រ នៅលើ ទំហំផ្ទៃដី ៥០ម៉ែត្រX១០០ម៉ែត្រ ក្នុងនោះរួមមានផ្ទះបាយ និងបង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋចំនួន១៧គ្រួសារ។ តែភាពជាក់ស្តែងដីឡូតិ៍ ដែលបានពុះចែកមានទំហំតែ ៣០ម៉ែត្រX៤០ម៉ែត្រ ប៉ុណ្ណោះ។
សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)
ប្រជាពលរដ្ឋប្រមាណ៤៩ គ្រួសារ បានទទួលការដោះស្រាយនូវសិទ្ធិដីធ្លី និងសិទ្ធិកាន់កាប់ ពីលោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិដោះស្រាយដីធ្លី, លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងលោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែមីនា [...]